ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ៖ ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា​កំពុង​កើតសង្គ្រាម​យ៉ាង​ក្តៅ​គគុក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ក្លែងក្លាយ​បាន​កំពុង​តែ​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​យ៉ាង​ក្តៅ​គគុក ដែល​ក្រុមប្រឆាំង​បាន​វាយប្រហារ​រាជរដ្ឋាភិបាល ។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រ​សួ ង​ព័ត៌មាន ។ លោក​ខៀវ​កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​អគ្គ​នាយ​យិ​កា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​ក្លែងក្លាយ​បាន​កំពុង​តែ​ធ្វើ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​យ៉ាង​ក្តៅ​គគុក ដែល​ក្រុមប្រឆាំង​បាន​វាយប្រហារ​រាជរដ្ឋាភិបាល ។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រ​សួ ង​ព័ត៌មាន ។

លោក​ខៀវ​កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​របស់​អគ្គ​នាយ​យិ​កា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ នា​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​បាន​លើក​ឡើង​ថា នៅ​កម្ពុជា​ព័ត៌មាន​កំពុង​តែ​ជា​សង្គ្រាម​មួយ​យ៉ាង​ក្តៅ​គគុក​ដែល​ស្នើ​សុំ​ប្រធាន​អនុប្រធាន និង​មន្ត្រី​ព័ត៌មាន​មន្ទីរ​ទាំងអស់​ត្រូវ​ចាប់អារម្មណ៍​ចំពោះ​ដំណឹង ឬ​ព័ត៌មាន​ក្លែងក្លាយ ។ លោក​បាន​បញ្ជាក់​ថា នៅ​កម្ពុជា​ដែល​ជា​ឯក​បក្ស​មាន​បក្ស​តែ​មួយ​កាន់​រដ្ឋាភិបាល រដ្ឋសភា ដូច្នេះ​ការ​ទទួលខុសត្រូវ​ធំ​ណាស់​របស់​គណបក្ស​ក៏​ដូច​ជា របស់​រាជរដ្ឋាភិបាល ហើយពី​នេះ​រហូត​ដល់​ឆ្នាំ​២០២៣ ក្នុង​ពេល​ដែល​គណបក្ស​ដទៃ​ទៀត​មិន​ទាន់​ចេញ​មុខ​អស់ និង​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​នោះ ការ​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ និង​ការ​ធ្វើ​ព័ត៌មាន​ក្លែងបន្លំ​ក្តៅ​គគុក​តាំងពី​អា​ឡូ​វ​នេះ​ទៅ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​យើង​ឃើញ​ដំណឹង​ក្លែងបន្លំ​ច្រើន​ណាស់ ហើយ​ហេតុ​អី​បានជា​គេ​ធ្វើបាប​ពេល​នេះ​ពីព្រោះ​វា​ដូច​ជា សត្វ​កណ្តៀ​បាន​ស៊ី​ខាងក្នុង ពេល​ដល់​យើង​ដឹង​គឺ​វា​បាន​ខូច​ទៅ ។ អីចឹង​ឥឡូវនេះ គឺ​ធ្វើសង្គ្រាម​ក្លែងបន្លំ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន ឬ​អ្នកបោះឆ្នោត​បាត់បង់​ទំនុកចិត្ត​លើ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ពេល​បច្ចុប្បន្ន​» ។ លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា ក្រុមប្រឆាំង​នឹង​យក​ដំណឹង​ក្លែងបន្លំ​បន្តិច​ម្តង​ៗ នៅ​ទីបំផុត​នៅ​ពេល​បោះ​ឆ្នោត​សេចក្តី​ទុកចិត្ត​នឹង​បាត់បង់​អស់រលីង​ទំ​រាំង​យើង​ដឹង​នោះ ។

ដូច្នេះ​ដើម្បី​ទប់ស្កាត់​ចំពោះ​ករណី​នេះ​ទាមទា​ឲ្យ​មន្ត្រី​ព័ត៌មាន​ទាំងអស់​យកចិត្តទុកដាក់​ចំពោះ​ដំណឹង​ក្លែងបន្លំ​នេះ ។ ដំណឹង​នេះ​បាន​កំពុង​កើត​មាន​ច្រើន​ឡើង នៅ​ក្នុង​ពេល​នេះ​ស្រប​ពេល​ដែល​ប្រជាជន​បាន​យល់​ដឹង​ចំពោះ​ដំណឹង​នេះ ។ ប៉ុន្តែ​ដំណឹង​ខ្លះ​ជា​ដំណឹង​ក្តៅ​គគុក​ពេក​ទើប គាត់ (​ប្រជាជន​) ចាប់​យក​ភ្លាម ។ លោក​បន្ថែម​ថា សម័យ​មុន​យើង​រើស​ស៊ី​អា​ឡូ​វ​នេះ យើង​ស៊ី​រើស​ព័ត៌មាន​ក៏​អី​ញ្ចឹ​ង​ដែរ ដូច្នេះ​អ្នក​ស្អប់​រើស​យក​ព័ត៌មាន​អ្វី​ដែល​គេ​ស្អប់​ដោយ​មិន​ពិចារណា​ទេ ដើម្បី​វាយ​មក​លើ​រាជរដ្ឋាភិបាល ។

ដូច្នេះ​ភារកិច្ច​របស់​យើង​នេះ​ត្រូវធ្វើ គឺ​រឿង​អ្វី​ដែល​កើតឡើង​នោះ​តែងតែមាន​ថតចំលង​ពី​ប្រភព ដើម ដូច្នេះ​យើង​ត្រូវ​បង្ហាញមុខ​ពិតប្រាកដ ដើម្បី​ឲ្យ​សាធារណៈជន​ដឹង​ច្បាស់ ។ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​រឿង​អ្វី​ទាំងអស់ គឺ​មានការ​ថតចំលង អី​ញ្ចឹ​ង​យើង​ត្រូវ​បង្ហាញមុខ​របស់​វា ដែល​ខ្ញុំ​តែងតែ​និយាយ​ថា មន្ត្រី​គ្រប់​ព័ត៌មាន​ទាំងអស់​ត្រូវធ្វើ​យ៉ាងណា​ឆ្លើយ​ឲ្យ​បាន​មួយ​សំណួរ​ថា តើ​ហេតុ​អី ? មុន​នឹង​ធ្វើការ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​» ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​មន្ត្រី​នៅ​តាម​មន្ទីរ​ទាំងអស់​ត្រូវ​រាយការណ៍​ព័ត៌មាន​ឲ្យ​បាន​ទាន់​ពេលវេលា​កុំ​ចាំ​គេ​រាយការណ៍​ទាំង​មិនដឹង​ខុស​ត្រូវ ទើប​ខ្លួន​ធ្វើការ​រាយការណ៍​មក​ថ្នាក់លើ ឬ​ធ្វើការ​បកស្រាយ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​តប​វិញ ។

ដូច្នេះ​ប្រធាន​មន្ទី​ត្រូវ​ធ្វើការ​កុំ​ប្រហែស​ចំពោះ​ព័ត៌មាន​ដែល​ក្តៅ​គគុក​ឲ្យ​សោះ ។ លោក​រដ្ឋមន្ត្រី​ក៏​ដាស់តឿន​ដល់​មន្ត្រី​ទាំងអស់​ថា ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការងារ​ឲ្យ​បាន​ម៉ឹង​ម៉ាត់​បំផុត ។ ហើយ​ក៏​ស្នើ​ដល់​ប្រធាន​មន្ទី​ព័ត៌មាន​ទាំងអស់​ត្រូវ​រាយការណ៍​ព័ត៌មាន​ឲ្យ​បាន​អស់ ទោះបីជា​ព័ត៌មាន​បែប​ពិធីការ ឬ​ព័ត៌មាន​ផ្សេង​ៗ​ក៏​ដោយ ដើម្បី​ងាយស្រួល ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​ប្រធាន​មន្ទីរ ឬ​ស្ថានីយ៍ទូរទស្សន៍​របស់​ជាតិ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ចំណុច​វិជ្ជា​មាន​របស់​ជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង ។ ជាមួយ​គ្នា​នោះ​ដែរ​ក៏​មិន​ត្រូវ​រំលង​ពី​ចំ​ណុ​ង​អវិជ្ជា​មាន​នោះ​ទេ គឺ​ត្រូវ​ធ្វើការ​ពិភាក្សា​គ្នា ហើយ​រក​ពី​ដំណឹង​វិជ្ជមាន​ឲ្យ​បាន​ច្រើន ។ សម្រាប់​ការ​ចូល​កាន់​តំណែង​ជា​អគ្គ​នាយិកា​នៃ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​កម្ពុជា​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ចូល​កាន់​តំណែង​របស់​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​ជា​ស្ត្រី​នេះ​ក៏​បាន​ចូលរួម​លើក​ស្ទួយ​ផ្នែក​ស្ត្រី​ក្នុង​វិស័យ​ផ្សព្វផ្សាយ​ផង​ដែរ ។ ក្នុង​ឱកាស​នោះ​ដែរ​លោកស្រី ឈឹ​ម ពៅ​សុ​កាន់​ឌី អគ្គ​នាយិកា​វិទ្យុជាតិ​កម្ពុជា​បាន​ប្តេជ្ញា​ខិតខំ​ជម្រុញ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​នាយកដ្ឋាន និង​ការិយាល័យ​ចំណេះ​ឲ្យ​អគ្គនាយកដ្ឋាន​វិទ្យុជាតិ​ទាំងមូល​យកចិត្តទុកដាក់​ពង្រឹង​បន្ថែម​លើ​ការ​គ្រប់គ្រង​ផ្នែក​ទាំង​ពេលវេលា បំពេញការងារ ការ​ផ្សព្វផ្សាយ​ព័ត៌មាន ទាំង​កម្មវិធី​ផ្សាយ ។

លោកស្រី​បាន​បន្ត​ថា ត្រូវ​ពង្រីក​បន្ថែម​នូវ​ចំណុចខ្លាំង ដែល​ជា​គុណប្រយោជន៍​ក្នុង​ការ​ផ្សព្វផ្សាយ​បម្រើ​ប្រជារាស្ត្រ និង​សង្គម​ជាតិ ពិសេស​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​យកចិត្តទុកដាក់​ទប់ស្កាត់ និង​ប្រឆាំង​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ដែល​បំពុល ដល់​សង្គម ដើម្បី​ឈាន​ទៅ​អនុវត្តន៍​ឲ្យ​បាន​សម្រេច​តាម​ទិស​ដៅ​របស់​ក្រសួង​កំណត់ ពិសេស​នោះ​ចូលរួម​ចំណែក​ឲ្យ​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ