រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិទ្ធ បានស្នើគ្រប់មន្ទីព័ត៌មានរាជធានីខេត្ត ក្រុងទាំងអស់តាមដានរាល់ព័ត៌មានក្លែងក្លាយ ដើម្បីទុកជាឯកសារក្នុងការវាយបកវិញ ។
ថ្លែងក្នុងពិធីប្រកាចូលកាន់តំណែងអគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា គឺលោកស្រី ឈឹម ពៅសុកាន់ឌី ជំនួសលោក ទន់ សារ៉ាត ដែលត្រូវចូលនិវត្តន៍ ហើយត្រូវបានឡើងតួនាទីជារដ្ឋលេខាធិការក្រសួងព័ត៌មាននាព្រឹកថ្ងៃទី៣០ មករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងលោករដ្ឋមន្ត្រីខៀវកាញារិទ្ធ បានស្នើដល់ប្រធានមន្ទីរទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយដំណឹងឲ្យ ច្បាស់លាស់ ដោយកុំផ្សាយព័ត៌មានបន្តមិនច្បាស់ ឬស្មានៗឲ្យសោះ ។
ព្រោះថាចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣មានការតឹងតែង ប៉ុន្តែប្រសិនបើមន្ត្រីទាំងអស់យកចិត្តទុកដាក់ចំពោះដំណឹងដែលកើតនៅមូលដ្ឋានខ្លួនភ្លាម ត្រូវធ្វើការផ្សាយភ្លាមៗ ដើម្បីជៀសវាងដំណឹងក្លែងក្លាយវាយប្រហារ ។ លើសពីនេះត្រូវស្កីនស៊ត (Screen shots ) ទុកធ្វើជាភ ស្តុតាង ។ លោកបន្តថា ដំណឹងត្រូវធ្វើឲ្យអ្នកមើលទុកចិត្ត និងលឿនដូច្នេះត្រូវរក្សាភស្តុតាងត បតជាមួយព័ត៌មានក្លែងក្លាយ ។
លោករដ្ឋមន្ត្រីក៏ស្នើឲ្យប្រធានមន្ទីព័ត៌មានទាំងអស់ធ្វើការរក្សាទុកព័ត៌មានក្លែងក្លាយរបស់គេទំព័រ ឬអាខោនណាដែលវាយប្រហារ ដើម្បីកំណត់ថា ព័ត៌មាននឹងមកពីក្រុមណាច្បាស់លាស់ ។ លោករដ្ឋមន្ត្រីក៏បានលើកឡើងថាបច្ចុប្បន្ននេះអ្នកខ្លះប្រើអាខោនហ្វេសប៊ុកមានរហូតដល់៥០អាខោនក៏មាន ។ លោកថា ក្រុមប្រឆាំងដែលតែងតែធ្វើការវាយប្រហាររាជរដ្ឋាភិបាល តែងតែប្រើប្រាស់អាខោនច្រើន គឺចាប់២០អាខោនឡើងទៅ ។ ចំពោះមុខប្រធានមន្ទីព័ត៌មានគ្រប់រាជធានីខេត្តលោករដ្ឋមន្ត្រីក៏បានលើកឡើងថា ក្រុមប្រឆាំងដែលនិមយលេងហ្វេសប៊ុក ដើម្បីវាយប្រហារដល់រាជរដ្ឋាភិបាលនោះក៏មានការឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកនៅពីក្រោយខ្នងផងដែរ ។
ជាងនេះករណីបដិវត្តន៍ពណ៌ក៏គេបង្រៀនផងដែរ ក្នុងនោះក៏មានបង្រៀនពីការប្រើប្រាស់អាខោនហ្វេសប៊ុកសម្រាប់វាយប្រហារផងដែរ ។ លោកថា «គេបង្រៀនពីរបៀបធ្វើបដិវត្តន៍ពណ៌តាមរយៈបង្កើតអាខោនវាយប្រហារដែលគេហៅថា បេសកម្មតាមអីធើណេត ។ បានន័យបើអ្នកណាគាំទ្ររដ្ឋាភិបាលគេចុចទៅមានជាង៥០០នាក់ជេរតបវិញតែម្តង ។ អីញ្ចឹងអ្នកល្មមៗស្លុតតែម្តងតែគេធ្វើតែមនុស្សពីឬបីនាក់ប៉ុណ្ណោះ» ។ ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីក៏បានស្នើដល់ប្រធានមន្ទីរក៏ដូចជា មន្ត្រីទាំងអស់ត្រូវយល់ដឹងពីព័ត៌មានប្រឆាំង ឬក្លែងក្លាយ ហើយត្រូវធ្វើការរហ័សក្នុងការឆ្លើយតបវិញចំពោះព័ត៌មានក្លែងក្លាយនោះវិញ ។
លោកបន្តថា ព័ត៌មានក្លែងក្លាយនេះត្រូវបានគេធ្វើពីក្រៅប្រទេស និងក្នុងប្រទេស ហើយមានយុវជនមួយចំនួនដែលពុលនឹងបច្ចេកវិទ្យា ហើយស្របនឹងការផ្តល់ថវិកាមួយចំនួនផងនោះក៏បានធ្វើការទាំងមិនដឹងខ្លួន ដើម្បីវាយប្រហារមកលើករាជរដ្ឋាភិបាល ។ ដូច្នេះអ្វីដែលសំខាន់នោះមន្ត្រីព័ត៌មានទាំងអស់ត្រូវធ្វើការបណ្តាក់គ្នាមានន័យថា ដំណឹងណាល្អត្រូវជួយផ្សាយគ្នា ហើយដំណឹងថា ដឹងច្បាស់ថា អាក្រក់នោះត្រូវផ្សាយឲ្យច្រើនលើកច្រើនសារ ។
លោកបញ្ជាក់ថា «ចាប់ពីឆ្នាំ២០១៩នេះ ដល់ឆ្នាំ២០២៣ ត្រូវធ្វើការនេះឲ្យស្វើដៃគ្នាអីញ្ចឹងមន្ទីរនីមួយៗ អគ្គនាយករដ្ឋាននីមួយៗត្រូវមានក្រុមការងារធ្វើការងារនេះ ដើម្បីតាមដានការងារនេះ ហើយត្រូវ Screen Sots អាខោនណាដែលជេរយើង ។ ការដេរយើងទាំងអស់ គឺមិនត្រូវលុបចោលទេ គឺទុកសម្រាប់ជាន់ថែមវិញ» ។ លោករដ្ឋមន្ត្រីក៏ឲ្យដឹងថា ការចំបងរបស់ក្រសួងនៅឆ្នាំ២០១៩នេះ គឺធ្វើការបណ្តុះបណ្តាលមន្ត្រីរបស់ក្រសួងពាក់ព័ន្ធនឹងបច្ចេកវិទ្យា ៕
ចែករំលែកព័តមាននេះ