ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ទឹក​ស្ករ​ មក​​បា.ញ់​​នៅ​ទីក្រុង​បាង​កក…​

5 ឆ្នាំ មុន

ថៃ​៖ តាម​ប្រភពពី Oddity Centralបានឱ្យ​ដឹង​ថា អាជ្ញាធរ​​ក្រុង​បាង​​កករក​ឃើញ​វិធី​ថ្មី​មួយ​ ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​កង្វក់​ខ្យល់ដោយ​ប្រើប្រាស់​ទឹក​ស្ករបាញ់​ឡើង​ទៅ​លើ​បរិយាកាស ​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ អាជ្ញាធរ​ក្នុង​ទីក្រុង​បាង​កក ​បាន​ធ្វើការ​សាកល្បង​ជាមួយនឹង​ទឹក​ស្ករ…

ថៃ​៖ តាម​ប្រភពពី Oddity Centralបានឱ្យ​ដឹង​ថា អាជ្ញាធរ​​ក្រុង​បាង​​កករក​ឃើញ​វិធី​ថ្មី​មួយ​ ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​កង្វក់​ខ្យល់ដោយ​ប្រើប្រាស់​ទឹក​ស្ករបាញ់​ឡើង​ទៅ​លើ​បរិយាកាស ​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ អាជ្ញាធរ​ក្នុង​ទីក្រុង​បាង​កក ​បាន​ធ្វើការ​សាកល្បង​ជាមួយនឹង​ទឹក​ស្ករ ជំនួស​ឱ្យ​ទឹក​ធម្មតា ដោយ​បាញ់​វា​ឡើង​​ទៅ​លើ​។

គោលបំណង​​​ធ្វើ​បែប​នេះ គឺ​ដើម្បី​បង្កើន​ភាព​ខាប់​របស់​​ទឹក សម្រាប់​ឱ្យ​វា​ទាក់​ជាប់​ជាមួយ​កម្ទេចកម្ទី​រ​តូច​ៗ​បាន​​ច្រើន​នៅ​ក្នុង​ខ្យល់​ ។ តែ​អ្នកជំនាញ​មួយ​ចំនួន​មិន​យល់​ស្របតាម​ការ​គិត​បែប​នេះ​ទេ ហើយ​ថា​​វា​អាច​ផ្តល់​ផល​អាក្រក់​ច្រើន​ជាង​ល្អ​ ។

លោក​បណ្ឌិត Weerachai Putthawong ដែល​ជា​សាស្ត្រាចារ្យ​គីមីសរីរាង្គ​នៅ​សាកលវិទ្យាល័យ Kasetsart បាន​ប្រាប់​សារព័ត៌មាន Workingpoint ថា លោក​មានការ​សង្ស័យ​ចំពោះ​ការ​លើក​ឡើង​ថា «ទឹក​ស្ករ​មាន​ផលប្រយោជន៍​ជាង​ទឹក​ធម្មតា​» នេះ ។ លោក​ថា ​ការ​បង្កើន​ភាព​ខាប់​នៃ​ទឹក គឺ​មិន​មាន​អ្វី​ខុស​គ្នា​​ប៉ុន្មាន​ពី​ទឹក​ធម្មតា​ឡើយ​ ។ នេះ​ក៏​ដោយសារ​ម៉ាស៊ីន​បាញ់​ទឹក​នោះ ​នៅ​តែ​មិន​អាច​បាញ់​វា​ឱ្យ​ចេញ​ជា​គ្រាប់​ល្អិត​ខ្លាំងនៅឡើយ​ទេ​ ។

អ្វី​ដែល​កាន់តែ​គ្រោះថ្នាក់​ទៀត​នោះ គឺ​ទឹក​ស្ករ​ដែល​បាញ់​ទៅ​លើអាច​ធ្លាក់​មក​ដី បង្ក​ទៅ​ជា​ថ្នាល​​​បណ្តុះ​បាក់តេរី និងផ្សិត​ថែម​ទៀត​ផង បើ​តាម​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត​ ។

អត្ថបទសរសេរ ដោយ