ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់​ផ្លូវជាតិ​លេខ​៥​នឹង​ក្លាយជា​ផ្លូវ​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ​បាន​អះអាង​ថា ការ​អភិវឌ្ឍ​កំណាត់​ផ្លូវជាតិ​លេខ​៥​នឹង​ក្លាយជា​ផ្លូវ​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា តាម​រយៈ​កា​រត​ភ្ជាប់​ជាមួយ​ប្រទេស​ចំនួន​៤​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន​។ លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ​បាន​អះអាង​ថា ការ​អភិវឌ្ឍ​កំណាត់​ផ្លូវជាតិ​លេខ​៥​នឹង​ក្លាយជា​ផ្លូវ​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា តាម​រយៈ​កា​រត​ភ្ជាប់​ជាមួយ​ប្រទេស​ចំនួន​៤​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន​។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា កំណាត់​ផ្លូវជាតិ​លេខ​៥ គឺ​មាន​សក្តានុពល​ខ្លាំង​សម្រាប់​វិស័យ​ដឹក​ជញ្ជូន​ឆ្លង​ដែន ដែល​ត​ភ្ជាប់​ពី​ប្រទេស​ចិន ឆ្លងកាត់​ប្រទេស​មី​យ៉ា​ន់​ម៉ា ថៃ កម្ពុជា និង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​នូវ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល (​ធ្លា​ម្អម​-​បាត់ដំបង​) កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់​ថុ​ល បាន​មាន​ប្រសាសន៍​ថា ការ​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៥ គឺជា​គម្រោង​ក្រោម​កម្ចី​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការ អន្តរជាតិ​ជប៉ុន​ប្រចាំ​កម្ពុជា ដែល​ហៅ​កាត់​ថា JICA ។

លោក​បាន​បញ្ជាក់​ថា កំណាត់​ផ្លូវជាតិ​លេខ​៥ ជា​ផ្លូវ​អាស៊ាន​ហា​យ​វេ ដែល​ជា​ផ្លូវ​មួយ​ប្រកប​ដោយ​សក្តា
នុពល​សម្រាប់​ការ​ដឹក​ជ​ញ្ចូ​ន​ទំនិញ អាច​កាត់​បន្ថយ​គ្រោះថ្នាក់ និង​ការ​កកស្ទះ​ចរាចរណ៍ ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នេះ​មាន​ភាព​ងាយស្រួល និង​ជួយ​ឲ្យ​មាន​កំណើន​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​មានការ​រីក​ចំរើន និង​អាច​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​មក​អភិវឌ្ឍន៍​បន្ថែម​ទៀត ។

លោក​បន្ត​ថា ក្នុងអំឡុងពេល​ស្ថាបនា​ផ្លូវ​នេះ​ក្រសួង​នឹង​ដាក់​ផ្លា​ក​សញ្ញា​សុវត្ថិភាព នៅ​តាម​ការដ្ឋាន ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផង​។

សូម​បញ្ជាក់​ថា គម្រោង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិ​លេខ​៥ ភាគ​កណ្តាល​សរុប​ប្រវែង​ជាង​១៤៦​គីឡូម៉ែត្រ ដោយ​ចាប់ពី ធ្លា​ម្អម​-​បាត់ដំបង មាន​ប្រវែង​ជាង​១១០​គីឡូម៉ែត្រ និង​រួម​ប​ញ្ជូ​ល​ផ្នែក​ចុង​ក្រោយ សិរី​សោភ័ណ​-​ប៉ោយ​ប៉ែ​ត មាន​ប្រវែង​ជាង​៣៥​គីឡូម៉ែត្រ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ