ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​ដឹកស្រូវ​ពន្លះ​អស់​២​គ្រឿង​លើ​ផ្លូវជាតិ​លេខ​២ ស្លា.ប់​ម្នាក់

5 ឆ្នាំ មុន
  • តាកែវ

ខេត​តាកែវ ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​២​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​មនុស្ស​២​នាក់​ទៀត​រង​របួសស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​២…

ខេត​តាកែវ ៖ រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​២​គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​មនុស្ស​២​នាក់​ទៀត​រង​របួសស្រាល ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​១១៧-១១៨ ចំណុច​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ ខេត្តតាកែវ​។

ប៉ូលិស​ចរាចរណ៍​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ថា រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​ខាងលើ​ប្រភេទ​ទម្ងន់​៥​តោន ពណ៌ ខៀវ​ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-០៨៥៤ បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន ។

ចំណែក​ម៉ូតូ​ទាំង​២​គ្រឿង​ខាងលើ ក្នុង​នោះ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ ១៧.១-១៧៨៣ បើកបរ​ដោយ​ឈ្មោះ រស់ ស្រ៊​ន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង់ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​សាន់​យ៉ា​ន់ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ចៅ ហ៊ុម ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ប្រាសាទ ឃុំ​អង្គ​ប្រាសាទ ស្រុក​គី​រី​វង់ ខេត្តតាកែវ រងរ​ហួស​ស្រាល និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ពេជ្រ សា​វុន ភេទ​ស្រី អាយុ​៦០ឆ្នាំ​ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា បាន​រង​របួសស្រាល​។

ប៉ូ​លស​នៃ​អធិការ​នគរបាល​ស្រុក​គី​រី​វង់​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​ប្រភេទ​ទម្ងន់​៥​តោន ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​ដឹកស្រូវ​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​ខូច រួច​ក៏​បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង រួច​ខ្ទាត​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ​គ្នា​២​នាក់​ម៉ាក​សាន់​យ៉ា​ន់ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ា​កវី​វ៉ា​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​ភាគី​ខាង​ម៉ូតូ​ម៉ាក​សាន់​យ៉ា​ន់រ​ងរ​បូស​ស្រាល​ទាំង​២​នាក់​តែ​ម្តង ។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹកស្រូវ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន រថយន្ត​ដឹកស្រូវ និង​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​វង់​ជា​បណ្តោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រ​គាល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ