ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស​…​ពេល​នេះ Mercedes បង្វែរ​ទិស​ដៅ​ចោលអាមេរិកទៅ​រក​ចិន​ហើយ !

5 ឆ្នាំ មុន

អាជីវកម្ម​ផលិត​រថយន្ត​បាន​ផ្លាស់​ប្តូរ​ច្រើន​ណាស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​នៅ​ពេល​ដែល​ពិភពលោក​បាន​ឈាន​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​លក្ខណៈ​សកល និង​មាន​ទំនាក់ទំនង​គ្នា ។ ក្រុមហ៊ុន​រថយន្ត​អា​ល្លឺ​ម៉​ង់​ដូច​ជា Mercedes-Benz បាន​វិនិយោគ​រាប់​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​រោងចក្រ​នៅ​សហរដ្ឋអាមេរិក ហើយ​ថែម​ទាំង​កំពុង​ស្វែងរក​ទីតាំង​ផលិត​ថ្មី​ដូច​ជា​នៅ​អេ​ហ្ស៊ី​ប ។ ខណៈ​ដែល​ក្រុមហ៊ុន Mercedes…

អាជីវកម្ម​ផលិត​រថយន្ត​បាន​ផ្លាស់​ប្តូរ​ច្រើន​ណាស់​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​នៅ​ពេល​ដែល​ពិភពលោក​បាន​ឈាន​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​លក្ខណៈ​សកល និង​មាន​ទំនាក់ទំនង​គ្នា ។ ក្រុមហ៊ុន​រថយន្ត​អា​ល្លឺ​ម៉​ង់​ដូច​ជា Mercedes-Benz បាន​វិនិយោគ​រាប់​ប៊ី​លាន​ដុល្លារ​នៅ​ក្នុង​រោងចក្រ​នៅ​សហរដ្ឋអាមេរិក ហើយ​ថែម​ទាំង​កំពុង​ស្វែងរក​ទីតាំង​ផលិត​ថ្មី​ដូច​ជា​នៅ​អេ​ហ្ស៊ី​ប ។ ខណៈ​ដែល​ក្រុមហ៊ុន Mercedes បន្ត​ស្វែងរក​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ផល​ចំណេញ​ដល់​ផលិតកម្ម​គេ​ក៏​បាន​គិតដល់​ប្រទេស​ចិន​ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Mercedes កំពុង​ស្វែងរក​ការ​ពង្រឹង​ភាព​ជា​ដៃគូ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ចិន ដោយសារ​តែ​បច្ចុប្បន្ន​ពួក​គេ​កំពុង​នាំមុខ​គូប្រជែង​នៅ​អា​មេ​រិ​ក និង អឺរ៉ុប ទៅ​លើ​បច្ចេកវិទ្យា​ដូច​ជា រថយន្ត​អគ្គិសនី​ជាដើម ។

នាយក​ប្រតិបត្តិ Mercedes-Benz លោក Wilko Stark បាន​ពន្យល់​ថា ការ​ជំរុញ​ឆ្ពោះទៅ​រក​រថយន្ត​អគ្គិសនី បាន​បង្ក​ឱ្យ​មាន​តម្រូវការ​អ្នកជំនាញ​ខាង​ផលិត​អា​គុយ​ពី​ក្រៅ​ក្រុមហ៊ុន​។ លោក Stark បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា ៖«​យើង​នឹង​គិត​អំពី​ភាព​ជា​ដៃគូ​នៅ​តាម​តំបន់​មួយ​ចំនួន ដែល​វា​មាន​សារៈសំខាន់​ណាស់​។ ប្រទេស​ចិន​មាន​ភាព​ជឿនលឿន​ច្រើន​ជាង​សហរដ្ឋអាមេរិក​នៅ​ក្នុង​វិស័យ​ជា​ច្រើន​នៃ​ការ​ច្នៃប្រឌិត​ឌី​ជី​ថ​ល​» ។

យើង​ដឹង​ថា ក្រុមហ៊ុន Mercedes នឹង​ផលិត​អា​គុយ​សម្រាប់​រថយន្ត EQC SUV របស់​ខ្លួន​នៅ​អា​មេ​រិ​ក ប៉ុន្តែ​ប្រទេស​ចិន​នៅ​តែ​មាន​អត្ថប្រយោជន៍​ជាមួយនឹង​សេវា​ធ្វើ​ដំណើរ​និង​សេវា​ឌី​ជី​ថ​ល ។ ឧទាហរណ៍​ចិន​កំពុង​នាំមុខ​សហរដ្ឋអាមេរិក​ជាមួយនឹង​ប្រព័ន្ធ​ទូទាត់​តាម​ទូរស័ព្ទ ដែល​អាច​ផ្ដល់​ឱ្យ​អ្នក​ផ្គត់ផ្គង់​ក្នុងស្រុក​នូវ​អត្ថប្រយោជន៍ ។

លោក Stark បាន​ថ្លែង​ថា ៖«​ប្រទេស​ចិន​នឹង​កាន់តែ​មាន​សារៈសំខាន់​ថែម​ទៀត ។ សម្រាប់​សេវាកម្ម​ទំនាក់ទំនង ចិន​កំពុង​តែ​នាំមុខ​អា​មេ​រិ​ក ។ ដូចនេះ​ពួក​យើង​ត្រូវធ្វើ​យ៉ាងណា ដើម្បី​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ជាមួយ​អ្នក​ផ្គត់ផ្គង់​ទាំងនេះ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​មិនមែន​មាន​ន័យ​ថា Mercedes នឹង​ងាក​ចេញពី​អា​មេ​រិ​ក​និង​អឺរ៉ុប​នោះ​ទេ តែ​វា​បាន​បង្ហាញ​ថា​តើ​ចិន​កំពុង​ក្លាយជា​ជើង​ខ្លាំង​នៅ​ក្នុង​វិស័យ​ផលិត​រថយន្ត​យ៉ាងណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ