ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​រមណីយ​ដ្ឋា​ន​អង្គរ​នា​ពេល​ខាង​មុខ​នេះ​មិនដឹង​ថា​ស្អាត​ប៉ុណ្ណា​ទេ​!

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តាម​ប្រសាសន៍​របស់​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​តែ មមាញឹក​ក្នុង​ការ​ជួសជុល…

ខេត្តសៀមរាប ៖ តាម​ប្រសាសន៍​របស់​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៩​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​តែ មមាញឹក​ក្នុង​ការ​ជួសជុល និង​កែ​លំអរ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន ក្នុង​តំបន់​អង្គរ​ឱ្យ​មាន​ភាពល្អ​ប្រសើរ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និង​បម្រើ​ផលប្រយោជន៍​ទូទៅ​ផ្សេង​ទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ។

ជាក់ស្តែង​កំណាត់​ផ្លូវ​កូ​ម៉ៃ​ចាប់ពី​ចំណុច​ផ្លូវកែង​សួន​គ្រឿងទេស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ឆ្ពោះទៅ​ប្រាសាទ​អង្គរ​ត្រូវ​បាន​ជួសជុល និង​កែ​លំអ​ឡើង​វិញ ហើយដោយ​អ៊ុត​កៅស៊ូ​បេ​ទី​ម ដែល​មានគុណ​ភាព​ខ្ពស់ និង​ប្រើប្រាស់​ជាប់​បាន​យូរ ។ រហូត​មក​ដល់​ថ្ងៃ​២៩ ខែមករា ឆ្នាំ​២០១៩ ការដ្ឋាន​ជួសជុល​បាន​សម្រេច​បាន​១០០​ភាគរយ ហើយ​លើ​ប្រវែង​១២០០​ម៉ែត្រ ។

រីឯ​កំណាត់​ផ្លូវ​មិត្តភាព​កម្ពុជា​-​កូរ៉េ ពី​ចំណុច​ស្វាយ​ធំ​ឆ្ពោះទៅ​ភូមិ​ព្រះ​ដាក់​ដែល​រង​ការ​ខូចខាត​ខ្លាំង និង​បាន​ជួសជុល​ផ្នែក​ខ្លះ​ក៏​កំពុង​ទទួល​បានការ​ជួសជុល និង​កែ​លំអ​បន្ថែម​ទៀត រហូត​ដល់​ត្រង់​ចំណុច​រង្វង់​មូល​ដំរី ស្ថិត​ក្នុងភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ហើយ​ការ​ជួសជុល​នេះ​នឹង​បញ្ចប់ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ។

ដោយឡែក​កាលពី​ចុងឆ្នាំ​២០១៨ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួសជុល​រួចរាល់​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន ដោយ​បាន​ពង្រីក​ទទឹង​ផ្លូវ​រហូត​ដល់​១០​ម៉ែត្រ ចាប់ពី​ចំណុច​ស្ពាន​នាគ​រហូត​ដល់​រង្វង់​មូល​អប្សរា ។ នេះ​ជា​សមិទ្ធិ​ផល​ថ្មី​បន្ថែម​ទៀត​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន និង​កំពុង​រំលេច​ឡើង ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណជន​ក៏​ដូច​ជា សម្រួល​ដល់​ការ​ធ្វើ​ដំណើរ របស់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ