ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​ថ្លែង​បញ្ជាក់​ប្រាប់​អង្គការ​សង្គម​ស៊ី​វិញ​អន្តរជាតិ​ជៀសវាង​លាង​លុយ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ការ​ទេស និង​សហការ​បាន​ថ្លែងប្រាប់​ទៅ​សមាគម និង​អង្ក​ការ​សង្គម​ស៊ី​វិល​បរទេស​ថា​«​ត្រូវ​ជៀសវាង​ការ​លាងលុយកខ្វក់​នៅ​កម្ពុជា​» ការ​បញ្ជាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង នៅ​ក្នុង​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស កាលពី​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ការ​ទេស និង​សហការ​បាន​ថ្លែងប្រាប់​ទៅ​សមាគម និង​អង្ក​ការ​សង្គម​ស៊ី​វិល​បរទេស​ថា​«​ត្រូវ​ជៀសវាង​ការ​លាងលុយកខ្វក់​នៅ​កម្ពុជា​» ការ​បញ្ជាក់​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ធ្វើ​ឡើង នៅ​ក្នុង​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ នៅ​ទៅ​ស្តី​ការ​ក្រសួងការបរទេស ដែល​មាន​អ្នកចូលរួម​ប្រមាណ​៥០០​នាក់ ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា សូម​បញ្ជាក់​ជូន​ថា ច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​កំណត់​យ៉ាង​ច្បាស់​អំពី​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ចុះបញ្ជី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក (Local Associations/NGOs) ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ហើយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស (Foreign Associations/NGOs) ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ទម្រង់​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា MoU រវាង​ក្រសួងការបរទេស​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មាន​សុពលភាព​៣ (​បី​)​ឆ្នាំ និង​អាច​បន្ត​សុពលភាព​បាន ។ ក្រោយ​ច្បាប់​នេះ​ចូល​ជា​ធរមាន​ក្រសួង​បាន​ធ្វើការ​កែតម្រូវ​ខ្លឹមសារ​នៃ MoU គំរូ​ចាស់​ឲ្យ​ស្រប​តាម​ខ្លឹមសារ​នៃ​ច្បាប់ និង​បាន​អនុវត្ត MoU គំរូ​ថ្មី​ចាប់ពី​ខែមករា ឆ្នាំ​២០១៦ ព្រមទាំង​បាន​ទទួល​ចុះ MoU ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ថ្មី​ចំនួន​៦៥ បន្ថែម​ទៀត ។

លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨ មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ចំនួន​៣៨៦ នៅ​មាន​សុពលភាព ហើយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ទាំងនោះ​មក​ពី​ប្រទេស​ផ្សេង​ៗ​នៃ​ទ្វីបអាស៊ី អា​មេ​រិ​ក អឺរ៉ុប និង​អូស្ត្រាលី ដែល​មាន​គម្រោង​សំខាន់​ៗ​ផ្តោត​លើ​វិស័យ​អប់រំ​សុខាភិបាល​សង្គមកិច្ច កសិកម្ម បណ្តុះបណ្តាល វិជ្ជាជីវៈ អភិវឌ្ឍន៍​សហគមន៍ បរិស្ថាន និង​បោសសម្អាត​មីន ។ លោក​បន្ត​ថា រាជរដ្ឋាភិបាល​បាន​ជ្រាប និង​យល់​ច្បាស់​នូវ​ក្តី​បារម្ភ និង​ក្តី​កង្វល់​របស់​ដៃគូ​អភិវឌ្ឍន៍ និង​អង្គកា សង្គម​ស៊ី​វិល​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បំពេញការងារ​របស់​ខ្លួន​នៅ​មូលដ្ឋាន​នៅ​ក្នុង​បរិបទ​នៃ​ក្រប​ខណ្ឌ​ច្បាប់​ថ្មី ៕

កែសម្រួលដោយ