ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដើរ​តាម​ចិញ្ចើម​ផ្លូវ​សុខ​ៗ​ជួប​គ្រោះ​អកុសល​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​មាន​ស្នាម​កង់​រថយន្ត​នៅ​ក្បែរ​ខ្លួន​របស់​ជន​រង​គ្រោះ ខណៈ​បុរស​រង​គ្រោះ​ដើរ​ពី​ផ្ទះ​អ្នក​ជិតខាង​បម្រុង​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ។ ក្រោយ​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល ក៏​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​រថយន្ត​បុក​ពេល​កំពុង​ដើរ​លើ​ផ្លូវ ។…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​មាន​ស្នាម​កង់​រថយន្ត​នៅ​ក្បែរ​ខ្លួន​របស់​ជន​រង​គ្រោះ ខណៈ​បុរស​រង​គ្រោះ​ដើរ​ពី​ផ្ទះ​អ្នក​ជិតខាង​បម្រុង​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ ។ ក្រោយ​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​រាយការណ៍​ជូន​នគរបាល​ឱ្យ​ចុះ​ទៅ​ពិនិត្យ​មើល ក៏​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​រថយន្ត​បុក​ពេល​កំពុង​ដើរ​លើ​ផ្លូវ ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ស្ថិត​នៅ​ក្នុងភូមិ​អូរ​ចិត​ប្រាំ ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក រី តារា អធិការ​ស្តីទី​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ឈ្មោះ​មឹក អឿ​ន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

លោក​បន្ត​ទៀត​ថា រថយន្ត​បង្ក​អាច​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ប្រហែលជា​ផ្លូវលំ​ដី​ហុយ​ខ្លាំង​ពេក​មើល​មិនឃើញ​ជន​រង​គ្រោះ​ដើរ ក៏​បុក​ពេញទំហឹង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​នៅ​លើ​ចិញ្ចើម​ផ្លូវ​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ រថយន្ត​បង្ក​បាន​បើក​គេច​ទៅ​ទិស​ខាងជើង បាត់ ដោយ​ពុំ​អាច​នឹង​កំណត់​ភិនភាគ​រថយន្ត​នោះ​បាន​ទេ ។

លោក​បញ្ជាក់​ថា ក្នុង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​តាមដាន​ស្រាវជ្រាវ​ស្វែងរក​រថយន្ត​បង្ក ដើម្បី​យក​មក​ដោះស្រាយ​តាម​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ