Pep Guardiola ចង់ឱ្យ Man City រៀន​តាម​ក្លិប​ធំ​ៗ​ទាំង​៣​នេះ បើ​ចង់​ជោគជ័យ !

Sponsored

តាម​ប្រភព​ព័ត៌មាន Fox Sports Asia បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola ជឿជាក់​ថា ក្លិប​របស់​លោក​ត្រូវ​តែ​រៀន​តាម​ភាព​ជោគជ័យ​របស់​ក្លិប Barcelona, Bayern Munich និង Juventus ។ ក្លិប​ទាំង​បី​នេះ ត្រូវ​បាន​លោក​គិត​ថា ជា​ក្លិប​ល្អ​ផ្តាច់​គេ​អស់​រយៈពេល​១០​ឆ្នាំ​មកនេះ ហើយ​គឺជា​គម្រូ​ល្អ​សម្រាប់ Manchester City យក​ទៅ​អនុវត្ត​តាម ។

លោក​បាន​ប្រាប់​អ្នកកាសែត​ថា ៖«​ខ្ញុំ​បាន​និយាយ​ជា​ច្រើន​ដង​ហើយ​ថា ក្លិប​មួយ​ណា​គឺជា​ក្លិប​ល្អ​ផ្តាច់​គេ​នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​។ នោះ​គឺ​ក្លិប Barcelona, Bayern Munich និង Juventus ។ នេះ​គឺជា​ក្លិប​ទាំង​បី​ល្អ​ផ្តាច់​គេ​នៅ​អឺរ៉ុប ។ តើ​មូលហេតុ​អ្វី0x017d7 មក​ពី​នៅ​គ្រប់​រដូវ គេ​បាន​ឈ្នះ​លី​គ និង​ពាន​ជា​ច្រើន​» ។

លោក​បាន​បន្ត​ថា ៖«​យើង​ពិបាក​នឹង​តាម​ទាន់​ពួក​គេ​ណាស់ តែ​យើង​នឹង​ខំរៀន​តាម ។ វា​អាស្រ័យ​លើ​សំណាង​ដែរ ។ ក្លិប​របស់​យើង​បាន​លេង​ជាមួយនឹង​ភាព​ជាប់លាប់ ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ហើយ​វា​គឺជា​អ្វី​ដែល​ខ្ញុំ​ពេញចិត្ត​ខ្លាំង ។ គ្រប់ការ​ប្រកួត ពួក​យើង​នឹង​ព្យាយាម​ធ្វើ​ឱ្យ​បាន​។ មក​ដល់​ពេល​នេះ គឺ​យើង​ធ្វើ​បាន​រួច​ហើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Pep នឹង​មិន​ឱ្យ​កីឡាករ​របស់​លោក​សម្រាប់​នៅ​ថ្ងៃ​ណាមួយ​ឡើយ នៅ​មុន​ការ​ប្រកួត​ជាមួយនឹង Everton នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ ដែល​ក្នុង​កំឡុង​ពេល​នោះ​ជា​ពេល​ត្រូវ​ប្រកួត​ជាមួយនឹង Arsenal និង Chelsea ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

០៧:៣០ | ក្នុងស្រុក

កម្ពុជា​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់លាស់​ពាក់ព័ន្ធ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ អា​មេ​រិ​ក​និង​ចិន​ខណៈ​មហាអំណាច​ទាំង​ពីរ​បង្កាត់​សមរភូមិ​ពាក្យ​សម្តី​នៅ​កម្ពុជា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ