ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ពពោះ​៤​ទៅ​៥​ខែ​ម្នាក់ មិនដឹង​ហេតុ​អ្វី​ទើប​សម្រេចចិត្ត​បែប​នេះ​ផ្អើល​ស្ពាន​ជ្រោយ​ចង្វារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៤​ទៅ​៥​ខែ​ហើយ ដោយ​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួ​សារបាន​សម្រេច​ចិត្ត​ដើរទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ រួច​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​គ្រោះ​ទាន់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៤​ទៅ​៥​ខែ​ហើយ ដោយ​សង្ស័យ​មាន​វិបត្តិ​ក្នុង​គ្រួ​សារបាន​សម្រេច​ចិត្ត​ដើរទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​លើ​ស្ពាន​ជ្រោយចង្វារ រួច​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​គ្រោះ​ទាន់​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វារ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​បានឃើញ​ស្ត្រី​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​អាយុ​ជាង​២០​ឆ្នាំ ស្លៀក​រ៉ូ​ប​ពណ៌​លឿង ពណ៌​អាវយឺត​ស​ពី​ខាងក្នុង មាន​ផ្ទៃពោះ​៤​ទៅ​៥​ខែ​បាន​ដើរ​ឡើង​ស្ពាន​ជ្រោយចង្វារ​ពី​លិចទៅ​កើត លុះ​មក​ដល់​លើ​ស្ពាន​ស្រាប់តែ​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្តង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​ចុះ​មក​កន្លែង​កើតហេតុ​។

តាម​សាក្សី​បន្ត​ទៀត​ថា បាន​រយៈពេល​ជិត​កន្លះ​ម៉ោង ស្រាប់តែ​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​ពីលើ​ស្ពាន​​ប្រទះ​ឃើញ​ជន​រង​គ្រោះ​នៅ​មិន​ទាន់​ស្លាប់​ទេ គឺ​ទើរ​នៅ​គល់​ស្ពាន​ក៏​បាន​ឲ្យ​អ្នក​សារព័ត៌មាន​នាំ​គ្នា​ហៅ​ទូក​ចាម ជិះ​ទៅ​ជួយ​សង្គ្រោះ​ដោយ​ស្រង់​នារី​រូប​នោះ​ឡើង​ទូក​យក​ឡើង​ទៅ​ច្រាំង និង​ធ្វើ​ចលនា​សង្គ្រោះ​បឋម រួច​យក​ប្រេង​ក្រឡា​លាប​រឹត ទើប​ដឹងខ្លួន​វិញ​។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​បាត់​ទៅ ។ ចំពោះ​មូលហេតុ​រហូត​សម្រេចចិត្ត​មក​លោតទឹក​សម្លាប់​ខ្លួន​នេះ ស្ត្រី​ខាងលើ​មិន​ទាន់​បាន​ប្រាប់​ឲ្យ​ដឹង​ទេ ប៉ុន្តែ​សមត្ថកិច្ច និង​អ្នក​ចោមរោម​មើល​សង្ស័យ​ថា​មាន​វិបត្តិ​គ្រួសារ ឬ​ក៏​អាច​ជា​មួយ​​ប្តី ទើប​ដាច់​ចិត្ត​សម្លាប់​ខ្លួន​ទាំង​មានកូន​នៅ​ក្នុង​ផ្ទៃ​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ