ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្ចាស់​ស្រែ​កថា ចោរ​ៗ​ទើប​ផ្អើល​អស់គេ​ឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​ជន​នោះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​រង្វង់​មូល​គួ​ច​កាណុង ជ្រុង​ខាងកើត ផ្លូវ​ព្រះ​មុន្នី​វង្ស ភូមិ​១៨ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ…

រាជធានី​ភ្នំពេញ ៖ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​ជន​នោះ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿង នៅ​ចំណុច​រង្វង់​មូល​គួ​ច​កាណុង ជ្រុង​ខាងកើត ផ្លូវ​ព្រះ​មុន្នី​វង្ស ភូមិ​១៨ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​លួច​ម៉ូតូ​ដែល​ឃាត់ខ្លួន​ឈ្មោះ ឡាំ ញឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​បំរុង​ថ្នល់​ការ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​) ។ ចំណែក​វត្ថុ​តាង​ចាប់​យក មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA ZOOMER X ពណ៌​សលាយ​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GL-6448 លេខ​តួ 5161377 និង​លេខ​ម៉ាស៊ីន 016137 (​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​) ។

ជន​រង​គ្រោះ​ឈ្មោះ លី​ន សម្បត្តិ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៤១ ផ្លូវ​លេខ​K៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​នៅ​ពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​០៥ និង​០០​នាទី ជន​រង​គ្រោះ​ឈ្មោះ លី​ន សម្បត្តិ អាយុ​៦០​ឆ្នាំ បាន​ជិះ​ម៉ូតូ HONDA ZOOMER X ពណ៌​សលាយ​ទឹកក្រូច ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GL-6448 លេខ​តួ 5161377 និង​លេខ​ម៉ាស៊ីន​016137 មក​ហាត់ប្រាណ​នៅ​រង្វង់​មូល​គួ​ច​កាណុង ពេល​ធ្វើ​ដំណើរ​មក​ដល់​បាន​ចត​ម៉ូតូ​ទុក​នៅ​ចិញ្ចើម​ផ្លូវ​រង្វង់​មូល​គួ​ច​កាណុង​ជ្រុង​ខាងកើត ដោយ​បាន​ចាក់សោ​ករ រួច​ក៏​ដើរ​ហាត់ប្រាណ​ជា​ធម្មតា ពេល​ជន​រង​គ្រោះ​ដើរ​ហាត់ប្រាណ​បណ្តើរ​មើល​មក​ម៉ូតូ​របស់​ខ្លួន​បណ្តើរ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ ឡាំ ញឿ​ន អាយុ​២២​ឆ្នាំ ឡើង​អង្គុយ​លើ​ម៉ូតូ​កំពុង​ធ្វើ​សកម្មភាព​យក​សោ​កាច់ក អូស​ចេញ​ទៅ​មុខ​បាន​បន្តិច ។

ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ផ្អើល​ឆោឡោ​ចោរ​ៗ ស្រប​ពេល​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ល្បាត​ក្នុង​មូលដ្ឋាន​ទៅ​ដល់​ក៏​ធ្វើការ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួម និង​វត្ថុ​តាង​ម៉ូតូ​នាំ​មក​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក ដើម្បី​ធ្វើការ​សាកសួរ​តែ​ម្តង ។ ចំពោះ​ដែក​សំប៉ែត​ចុង​ស្រួច​សម្រាប់​កាច់ក​ម៉ូតូ​ត្រូវ​ជនសង្ស័យ​បោះចោល​លើ​សួនច្បារ​បាត់​រក​មិនឃើញ ។ ចំណែក​ម៉ូតូ​ម៉ាក​ខាងលើ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ