ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តម្លៃ​ដីធ្លី​ខេត្ត​កំពត​នៅ​មាន​ភាពធម្មតានៅឡើយ

10 ឆ្នាំ មុន

ខេត្តកំពត​ ៖ សកម្ម​ភាព​ទិញ លក់ និង​ដីធ្លី​នៅខេត្ត​កំពត​នៅ​តែដំណើរ​ការ​ជាធម្មតា​​ចាប់តាំងពី​មុន​ការ​បោះ​ឆ្នោត និងនៅ​ក្រោយ​​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ត្រ​​នីតិកាលទី៥​នេះ ដោយ​វា​មិន​មាន​ការប្រែប្រួល​ខ្លាំង​​ទាំង​សកម្ម​ភាព​ និងតម្លៃ ។

វា​ថែម​​ទាំង​មាន​ការ​អភិវឌ្ឍន៍​​ជាបណ្តើរ​​ៗ​ទៅ​ទៀត តាម​ការសង្កេត​​ជាក់ស្តែង តាម​ប្រសាសន៍​​លោក​ចេង ខេង ​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​​កម្ពុជា និងជា​ប្រធាន​ក្រុម​ហ៊ុនអចលទ្រព្យ​ស៊ី ភី​​អិល (CPL) ​បានឱ្យដឹង​ថា នៅក្រោយ​ការ​បោះ​ឆ្នោត​ហើយនេះ ​សកម្ម​ភាព​ទិញ-លក់ដីធ្លី​នៅ​ខេត្ត​កំពត ហាក់​ដូចជា​មិន​មានការ​រាំង​ស្ទះ​​នោះទេ ។ អតិថិជន​ខ្លះ​បានបន្ត​ការ​ទិញ​​-លក់​ដីធ្លី​​ដដែល ហើយអតិថិជន​ខ្លះ​ក៏​បាន​ផ្អាក​ការទីញ​លក់របស់ពួកគេ តែ​វា​ហាក់​បី​ដូចជា​មិនការរាំង​ស្ទះនោះទេ ។

ជាក់ស្តែង​ពេលនេះ លោកប្រធាន​សមាគម​អ្នកវាយតម្លៃ​​អចលនវត្ថុ​កម្ពុជា​បាន​ជួប​​ជាមួយភ្ញៀវ​​ដែលមកពី​ប្រទេស​ម៉ាឡេស៊ី ដោយ​ពួក​គេ​ត្រូវ​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​បទពិសោធន៍​ពិភាក្សា​ពី​ការ​វិនិយោគ​នៅកម្ពុជា ។