ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​ចិន​ដូច​ត្រូវ​ស្នេហ៍ គាប់ចិត្ត​តែ​អចល​ទ្រព្យ​ក្នុង​ប្រទេស​ថៃ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ មក​រា កន្លង​មក​ថា ប្រទេស​ថៃ​អាច​រក្សា​តំណែង​ជា​ប្រទេស​ដែល​មាន​ប្រជាប្រិយភាព​របស់​អតិថិជន​ចិន​ដែល​ចង់​ទិញ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០១៩​ នេះ​…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៣ មក​រា កន្លង​មក​ថា ប្រទេស​ថៃ​អាច​រក្សា​តំណែង​ជា​ប្រទេស​ដែល​មាន​ប្រជាប្រិយភាព​របស់​អតិថិជន​ចិន​ដែល​ចង់​ទិញ​អចលនទ្រព្យ​ក្នុង​ឆ្នាំ២០១៩​ នេះ​ ។

អ្នកស្រី Carrie Law ដែល​ជានា​យក​ប្រតិបត្តិ និង​ប្រធាន​របស់​គេហទំព័រ​អចលនទ្រព្យ​អន្តរជាតិ Juwai.com បាន​និយាយ​ថា​ការ​សាកសួរ​ពី​អចលនទ្រព្យ​ថៃ​បាន​កើន​ដល់​កម្រិត​ខ្ពស់​ជាងគេ ។

អ្នកស្រី​បាន​និយាយ​ថា «​វា​ឆ្លុះ​បង្ហាញ​ពី​កញ្ចប់​ល្អ​ៗ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ ផ្គួប​ផ្សំ​ជាមួយនឹង​គុណភាព ការ​រស់នៅ និង​ទស្សនៈវិស័យ​វិនិយោគ​ល្អ​ផង​ដែរ ។ ហើយ​វា​ក៏​ជា​លទ្ធផល​នៃ​កត្តា​ផ្សេង​ៗ​ដែល​ទាក់ទាញ​ឲ្យ​អតិថិជន​ចិន​ស្វែងរក​អចលនទ្រព្យ​នៅ​បរទេស​ដែល​មាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​តម្លៃ​ក្នុង​ប្រទេស​ថៃ ជា​ពិសេស​ខណៈ​ដែល​ប្រទេស​ចិន​រឹត​បន្តឹង​ការ​គ្រប់គ្រង​លំហូរ​មូលធន និង​កង្វះ​ឱកាស​វិនិយោគ​ក្នុង​ប្រទេស​ចិន​ជាដើម​»​។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់​ក្នុង​ប្រទេស​ថៃ​ផ្តល់​ជំនឿ​ចិត្ត​ដល់​អតិថិជន​ចិន​លើ​សក្តានុពល​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​ប្រទេស​ថៃ​ផង​ដែរ ខណៈ​ដែល​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​គឺជា​កត្តា​ជំរុញ​មួយ​ដែល​ធ្វើ​ឲ្យ​អតិថិជន​ចិន​ងាក​ចេញពី​សហរដ្ឋអាមេរិក​មក​កាន់​ប្រទេស​ថៃ ។

ឆ្នាំ​មុន​ជា​ឆ្នាំ​ដំបូង​ដែល​ប្រទេស​ថៃ​ទទួល​បានការ​សាកសួរ​ច្រើន​ជាងគេ​លើ​គ​ហេ​ទំព័រ Juwai.com ។ ប្រទេស​ថៃ​បាន​លោត​ពី​ចំណាត់ថ្នាក់​លេខ​៦​នៅ​ឆ្នាំ ២០១៦ មក​ចំណាត់ថ្នាក់​លេខ ៣ នៅ​ឆ្នាំ ២០១៧ និង​បាន​មក​គ្រប់គ្រង​ចំណាត់ថ្នាក់​លេខ​មួយ​កាលពី​ឆ្នាំ​មុន ។

បើ​គិត​ចំនួន​វិនិយោគ​វិញ ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​បួន​ដែល​ទ​ទយ​ល​បានការ​វិនិយោគ​ប្រមាណ ៧៣.២​ប៊ី​លាន​ដុល្លារ បន្ទាប់​ពី​សហរដ្ឋអាមេរិក ហុងកុង និង​អូស្ត្រាលី ។

ទីតាំង​ដែល​ទទួល​បានការ​សាកសួរ​ច្រើន​ជាងគេ​ក្នុង​ប្រទេស​ថៃ​រួម​មាន​ទីក្រុង​បាងកក​, Pattaya, Chiang Mai, Phuket, Sattahip និង Samui ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ