ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​លេង​មួយ​ក្បាច់​ដាក់​ម្ចាស់ផ្ទះ​សំណាក់​ធ្ងន់​.​ក

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​៣​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ដាក់​ថ្នាំ​សណ្ដំ​ម្ចាស់ផ្ទះ​សំណាក់​លួច​យក​ទ្រព្យសម្បត្តិ នៅ​ស្រុក​មោង​ឬ​ស្សី ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្តបាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ដល់​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ស្នងការ​ខេត្ត​នេះ​ផង ។ លោក​ឧត្តមសេនីយត្រី…

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ប្រុស​-​ស្រី ចំនួន​៣​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ដាក់​ថ្នាំ​សណ្ដំ​ម្ចាស់ផ្ទះ​សំណាក់​លួច​យក​ទ្រព្យសម្បត្តិ នៅ​ស្រុក​មោង​ឬ​ស្សី ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការ​ខេត្តបាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ដល់​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ស្នងការ​ខេត្ត​នេះ​ផង ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ថ្លែង​ថា ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មាន​១- ឈ្មោះ​ជា ចិន្តា ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ២- ឈ្មោះ ឡុ​ង ស្រី​យ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជា​ម្ដាយ និង​កូន រស់នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ និង​៣-​ឈ្មោះ ឆេ​ង សីហា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​តា​សិត ឃុំ​ពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោកស្នងការ​រង​បាន​និយាយ​ថា ក្រុម​នេះ​បាន​ប្រើ​ល្បិច​ដាក់​ថ្នាំ​ក្នុង​កំប៉ុង​ស្រា​បៀរ ហើយ​ល្បូ​ង​បុរស​ម្នាក់​ឈ្មោះ សោរ យឹ​ម ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជា​ម្ចាស់ផ្ទះ​សំណាក់​យីហោ​«​សោរ យឹ​ម​» នៅ​ស្រុក​មោង​ឬ​ស្សី ផឹក​រហូត​ដល់​ម្ចាស់ផ្ទះ​សំណាក់​នេះ​សន្លប់ ក៏​នាំ​គ្នា​លួច​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន​រួច​នាំ​គ្នា​គេចខ្លួន​បាត់ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ មក​រា ក្នុង​គ្រា​ដែល​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ទៅ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​នោះ ។ លោក​ជេ​ត វណ្ណ​នី ក៏​បាន​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​ទើប​កំណត់​មុខសញ្ញា​ជនសង្ស័យ និង​តាម​ឃាត់ខ្លួន​បាន​ដល់​ផ្ទះ​នៅ​ខេត្តបន្ទាយមានជ័យ​តែ​ម្ដង ។

ជុំវិញ​ករណី​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ថា ក្រុម​ជនសង្ស័យ​បាន​ប្រើប្រាស​សម្រស់​នាង​ឡុ​ង ស្រី​យ៉ា អាយុ​១៦​ឆ្នាំ ជា​នុយ ដើម្បី​អូស​ទាញ​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​នេះ​ផឹកស្រា​បៀរ ជាមួយ​គ្នា​នៅ​ក្នុងផ្ទះ​សំណាក់ ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ពេល​កំពុង​ផឹកស៊ី​មាន​តែ​ស្ត្រី​២​នាក់​នេះ​ទេ ដែល​ផឹក​ជាមួយ​ម្ចាស់ផ្ទះ​សំណាក់ រីឯ​បុរស​ម្នាក់​ទៀត​មិន​បង្ហាញខ្លួន​ទេ ។

ប៉ុន្តែ​ទំនង​ស្ត្រី​ម្ដាយ​និង​កូន បាន​លួច​ដាក់​ថ្នាំ​ចូល​កំប៉ុង​ស្រា​បៀរ​ជា​មុន មុន​ពេល​ឲ្យ​ស្រា​បៀរ​នោះ​ទៅ​ម្ចាស់ផ្ទះ​ផឹក លុះ​បាន​បន្តិច​ស្រាប់តែ​ជន​រង​គ្រោះ​ដួល​សន្លប់​តែ​ម្ដង ។ ឃើញ​ដូច្នេះ​ម្ដាយ និង​កូនស្រី​បាន​លួច​យក​គ្រឿង​អ​ល័​ង្កា និង​សម្ភារ​ពី​ជន​រង​គ្រោះ​អស់​រួច​គេចខ្លួន​ពី​ផ្ទះសំណាក់​ទាំង​យប់​តែ​ម្ដង ។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​បាត់​បង់លុយ​ចំនួន​៦០​ម៉ឺន​រៀល ខ្សែ​រក​ប្លា​ទី​ន​០១​ខ្សែរ មាន​ទម្ងន់​០២​តម្លឹង បន្តោង​មាស​ទម្ងន់​០៥​ជី ទូរស័ព្ទ​អាយ​ហ្វូ​ន X ០១​គ្រឿង នាឡិការ​ដៃ​០២​គ្រឿង ។ ប៉ុន្តែ​ក្រោយ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​បាន ទូរស័ព្ទ​ដៃ​០១​គ្រឿង​និង នាឡិកាដៃ​០២​គ្រឿង​តែ​ប៉ុណ្ណោះ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​បញ្ជាក់​ថា ក្រុម​នេះ​ធ្លាប់​ប្រព្រឹត្ត​បែប​នេះ​នា​ពេល​កន្លង​មក តែ​ពួក​គេ​បាន​គេច​ផុត​ពី​សមត្ថកិច្ច​លុះ​ប្រព្រឹត្ត​លើក​ចុង​ក្រោយ​នេះ​ទើប​ជាប់អន្ទាក់​តែ​ម្ដង ។ លោក​បាន​បន្ថែម​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់​នេះ ដើម្បី​ស្វែងរក​វត្ថុ​តាង​មួយ​ចំនួន​ទៀត​មុន​ពេល​កសាង​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ