ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែកមុខឃាតកច្របាច់កសម្លា.ប់រួចរំលោ.ភរួមរ័កនៅផ្ទះសំណាក់

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ជា​ឃាតក​ច្របាច់​ក​សំលាប់​ស្ត្រី​ម្នាក់​ទាំង​ខ្លួន​ប្រាណ​ អាក្រាត​នៅ​ផ្ទះ​សំណាក់​ ហេង​ ឡៃ ស្ថិត​នៅ​ផ្ទះ​​លេខ​២៨៣ កែង​ផ្លូវ​លេខ​២៦១ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌទួល​គោក ត្រូវ​សមត្ថ​កិច្ច​​ខណ្ឌ​ទួល​គោក សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​​ទី​២២ តុលា។ ជន​សង្ស័យ​នោះ​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​ហុង គឹម​ឡុង

រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ជា​ឃាតក​ច្របាច់​ក​សំលាប់​ស្ត្រី​ម្នាក់​ទាំង​ខ្លួន​ប្រាណ​អាក្រាត​នៅ​ផ្ទះ​សំណាក់​ ហេង​ ឡៃ ស្ថិត​នៅ​ផ្ទះ​​លេខ​២៨៣ កែង​ផ្លូវ​លេខ​២៦១ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌទួល​គោក ត្រូវ​សមត្ថ​កិច្ច​​ខណ្ឌ​ទួល​គោក សហ​ការ​ជា​មួយ​សមត្ថ​កិច្ច​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​​ទី​២២ តុលា។ ជន​សង្ស័យ​នោះ​ត្រូវ​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា ឈ្មោះ​ហុង គឹម​ឡុង​ ភេទ​ប្រុស អាយុ​​២០​ឆ្នាំ ជា​អ្នក​ទទួល​ភ្ញៀវ​ផ្ទះ​សំណាក់​ខាង​លើ ហើយ​ត្រូវ​ជា​កូន​មេ​ការ​ផ្ទះ​សំណាក់​នោះ​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ ​សមត្ថ​កិច្ច​​ពុំ​ទាន់​ផ្តល់​ព័ត៌​មាន​​ជាក់​លាក់​ទាក់​ទង​នឹង​ការ​ចាប់​​ជន​សង្ស័យ​ជា​ឃាតក​នេះ​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ថា កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​​ប្រទះ​ឃើញ​​ស្ត្រី​ម្នាក់​មាន​អាយុ​ប្រមាណ​ជាង​២០​ឆ្នាំ ត្រូវ​​​ឃាតក​ច្របាច់​ក​សំលាប់​នៅ​ក្នុង​បន្ទប់​លេខ​A3 ផ្ទះ​សំណាក់​ហេង​ឡៃ ស្ថិត​នៅ​អគារ​លេខ​២៨៣ វិថី​​ឧកញ៉ា​ទេព​ផន កែង​ផ្លូវ​លេខ​២៦១ សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួល​គោក។ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ តុលា ស្ត្រីរូប​នេះ​ពុំ​ត្រូវ​គេ​ស្គាល់​​អត្ត​សញ្ញាណ​ឡើយ ហើយ​ជន​សង្ស័យ​ជា​ឃាតក​ត្រូវ​បាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន។

ស្ត្រី​​រូប​នោះ​ត្រូវ​បាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ៌​ទឹក​ប៊ិច​មួយ​គ្រឿង នាំ​ចូល​ទៅ​ដេក​ផ្ទះ​សំណាក់​​ខាង​លើ នៅ​វេលា​ម៉ៅង​៤​និង​៤៥​នាទី​ទៀប​ភ្លឺ ចូល​ថ្ងៃ​ទី​២១ តុលា។ លុះ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ បុរស​នោះ​បាន​ចាក​ចេញ​​បាត់​ទៅ​ហើយ​នៅ​វេលាម៉ោង​៨​ព្រឹក ក៏​មាន​ការ​ភ្ញាក់​​ផ្អើល​នៅ​ពេល​អ្នក​បោស​សំអាត​បើក​ទ្វារ​ចូល​ទៅ​បោស​សំអាត​បន្ទប់​​ក៏​​ប្រទះ​ឃើញ​​ដេក​ស្លាប់​ទាំង​កាយ​អក្រាត។ បន្ទាប់​ពី​មាន​ឃាត​កម្ម​នៅ​ក្នុង​ផ្ទះ​សំណាក់​ សមត្ថ​កិច្ច​ខណ្ឌ​​ទួល​គោក បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​សកម្ម ហើយ​ឈាន​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​ជា​ឃាតក​នេះ។

តាម​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​សារ​ភាព​ថា ខ្លួន​​ពិត​ជា​បាន​សំលាប់​ទៅ​លើស្ត្រី​រូប​នោះ​ពិត​ប្រាកដ​មែន។ តាម​ការ​សាក​សួរ​ជន​សង្ស័យ​បាន​សារ​ភាព​ថា នៅ​ថ្ងៃ​ទី​២១ តុលា វេលា​ម៉ោង​៤​និង​៤៥​នាទី​ភ្លឺ មាន​ភ្ញៀវ​២​នាក់ ប្រុស​ម្នាក់ ស្រី​​ម្នាក់ បាន​មក​ជួល​​បន្ទប់​​ផ្ទះ​សំណាក់​ស្នាក់។ លុះ​ក្រោយ​មក​បុរស​នោះ​បាន​ចាក​ចេញ​​ពី​បន្ទប់​ផ្ទះ​សំណាក់​ទៅ​បាត់​ ហើយ​ខ្លួន​បាន​​លប​ចូល​ទៅ​ក្នុង​បន្ទប់​ឃើញ​ស្ត្រី​រូប​នោះ​កំពុង​​ដេក​ស្រាត​ធ្វើ​ឱ្យ​ខ្លួន​មាន​ចំណង់​​ភ្លាម​ក៏​​សុំ​ស្ត្រី​រូប​នោះ​រួម​រ័ក​ តែ​នាង​មិន​​ព្រម​ក៏​ច្របាច់​ក​រហូត​នាង​លែង​រើ​បំរះ ​រួច​ខ្លួន​ក៏​​ចាប់​ផ្តើម​រួម​រ័ក​ ទោះ​បី​ដឹង​ថា ​នាង​​ស្លាប់​ក៏​ដោយ​៕