ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​រឿង​លុយ​២​ម៉ឺន​រៀល​សោះ ហ៊ាន​ប្រហារជីវិត​ប្អូនបង្កើត

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​២​នាក់​បងប្អូន​ទាស់​សំដី​គ្នា​រឿង​ប្រាក់​២​ម៉ឺន​រៀល​ក្លាយជា​ជម្លោះ​ផ្ទុះ​កំហឹង បងប្រុស​ទាញ​កាំបិត​ខ្វែវ​កាប់​ប្រហារ​ប្អូនប្រុស​បង្កើត​មួយ​កាំបិត​ចំ​ក​ស្ទើរ​ដាច់​ក​.​ក​ចេញពី​ស្មា បណ្តាល​ឲ្យ​ស្លាប់ ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​គួរ​ឲ្យ​ស្រៀវ​សាច់​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ម្តាយ​របស់​ជន​រង​គ្រោះ…

ខេត្តស្វាយរៀង ៖ បុរស​២​នាក់​បងប្អូន​ទាស់​សំដី​គ្នា​រឿង​ប្រាក់​២​ម៉ឺន​រៀល​ក្លាយជា​ជម្លោះ​ផ្ទុះ​កំហឹង បងប្រុស​ទាញ​កាំបិត​ខ្វែវ​កាប់​ប្រហារ​ប្អូនប្រុស​បង្កើត​មួយ​កាំបិត​ចំ​ក​ស្ទើរ​ដាច់​ក​.​ក​ចេញពី​ស្មា បណ្តាល​ឲ្យ​ស្លាប់ ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​គួរ​ឲ្យ​ស្រៀវ​សាច់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅផ្ទះ​ម្តាយ​របស់​ជន​រង​គ្រោះ ក្នុងភូមិ​ព្រៃ​រការ ឃុំ​ដូន​សរ ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​លី សា​រ៉​ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជា​បង រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​លី សា​រឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​ប្អូន ។ អ្នក​ទាំង​ពីរ​រស់​ភូមិ​កើតហេតុ​ខាងលើ មាន​ឪពុក​ឈ្មោះ​ស៊ា​ង សា​រុន និង​ម្តាយ​ឈ្មោះ​ស៊ិ​ន សា​វន​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សព្វថ្ងៃ​ជន​រង​គ្រោះ​មាន​ប្រពន្ធ និង​មានកូន​ម្នាក់​ទៅ​រកស៊ី​នៅ​រាជធានី​ភ្នំពេញ ហើយ​នាំ​ប្រពន្ធ​និង​កូន​ទៅ​រស់នៅ​ឯ​ភ្នំពេញ យូរ​ៗ​ក៏​មក​លេង​ផ្ទះ​ម្តង ហើយ​ទាំង​២​នាក់​បងប្អូន​នេះ​ក៏​ពុំ​សូវ​ត្រូវ​គ្នា​នោះ​ទេ ដោយសារ​ពេល​ជន​រង​គ្រោះ​មក​លេង​ផ្ទះ​ម្តង​ៗ​ពុំដែល​សល់​លុយ​សល់​កាក់​ឲ្យ​អ្នក​ផ្ទះ​(​ឲ្យ​ម្តាយ​)​នោះ​ឡើយ នៅ​ពេល​ត្រឡប់​ទៅ​វិញ ជន​រង​គ្រោះ​តែងតែ​សុំ​លុយ​ម្តាយ​ឪពុក​ដើម្បី​ត្រឡប់​ទៅ​វិញ​។
សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ ជនសង្ស័យ​បាន​ផឹកស្រា​ឡើង​ស្រវឹង​ហើយ​ក៏​ចាប់ផ្តើម​មាន​ទំនាស់​ជាមួយ​ជន​រង​គ្រោះ​ ដោយជនសង្ស័យ​បាន​​និយាយ​ថា «​ទៅ​រកស៊ី​នៅ​ភ្នំពេញ​យូរហើយ​មិន​ដែល​ឃើញ​សល់​លុយ​សោះ​ចឹ​ង មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពេល​មក​លេង​ផ្ទះ​ម្តង​ៗ​សុំ​លុយ​២​ម៉ឺន​រៀល​ទៅ​វិញទៀត​» ។

ពេល​នោះ​អ្នក​ទាំង​២​ក៏​មាន​ជម្លោះ​កាន់តែ​ខ្លាំង​ឡើង រហូត​ដល់​ទ្រាំ​មិន​បាន ជនសង្ស័យ​ជា​បង​ក៏​បាន​ទៅ​យក​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះជា​ប្អូន​មួយ​កាំបិត​ចំ​ក បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង​ទៅ​។

ក្រោយ​ពី​កាប់ប្រហារ​​ប្អូនប្រុស​បណ្តាល​ឱ្យ​ស្លាប់​រួច​ហើយ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​មក​ដល់​ផ្លូវជាតិ​លេខ​៣១៥ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ជ្រុំ​បាន​ស្ទាក់​ចាប់​បាន ហើយ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយ​ជ្រុំ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត និង​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​រួម​នឹង​វត្ថុ​តាង​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​នៅ​ថ្ងៃ​ទី​២៨ មក​រា​២០១៩​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ