ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម ស៊ា​ន ពិសិដ្ឋ​គ្រង​ជើងឯក ខណៈ​ក្រុម PCO FC ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បាន​ត្រឹម​លេខ​៤​នៃ​ពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌល​ខេត្តបាត់ដំបង

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ ក្រុម ស៊ា​ន ពិសិដ្ឋ បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival…

ខេត្តបាត់ដំបង ៖ ក្រុម ស៊ា​ន ពិសិដ្ឋ បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​នៃ​ក្រប​ខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌល​ខេត្តបាត់ដំបង ក្រោយ​ពី​យកឈ្នះ​លើ​ក្រុម Tiger Night ក្នុង​លទ្ធផល​៣​ទល់​០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩​នេះ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់​វាល​បែក​ចាន ទីរួមខេត្ត​បាត់ដំបង​។ ចំណែក​ក្រុម PCO FC ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បាន​ត្រឹមតែ​លេខ​៤ ក្រោយ​ពី​ចាញ់​ក្រុម Fox Zone FC ជា​លទ្ធផល​១​ទល់​២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូច​គ្នា​។

សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង គឺ​ក្រុម​ស៊ា​ន ពិសិដ្ឋ ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ ក្រុម Tiger Night ជើងឯក​រង​បាន​ទៅ​លើ​ក្រុម ប្រាក់​រង្វាន់​១០០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម Fox Zone FC “A” ប្រាក់​រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅ​លើ​ក្រុម PCO FC ប្រាក់​រង្វាន់​២០០ ដុល្លារ ។

ដោយឡែក​សម្រាប់​ខេត្តបាត់ដំបង ដែល​ជា​មណ្ឌល​ទី​៤​នេះ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​យក​តែ​៩​ក្រុម​រួម​មាន​ក្រុម Norea Team ក្រុម Ochar FC ក្រុម Tiger Night ក្រុម PCO FC ក្រុម ខ្លា​ចាស់ “A” ក្រុម Fox Zone FC “A” ក្រុម ឌី ស៊ី ស៊ី ក្រុម យុវជន​ទួល​តា​ឯក “B” និង​ក្រុម​ស៊ា​ន ពិសិដ្ឋ ដើម្បី​ទៅ​ចូលរួម​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូ​ទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ មីនា ២០១៩ ខាង​មុខ​នេះ ជា​ពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។

សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹង​ធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត គឺ​ក្រុង​ប៉ោយ​ប៉ែ​ត នៅ​ថ្ងៃ​ទី​២-៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​បរិវេណ​ផ្សារ​រាត្រី ជិត​កាស៊ីណូ​ផ្កាយ​៥ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​យក​តែ​៦​ក្រុម ។

បន្ទាប់​ពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក Tiger street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង​បាន​បញ្ចា​ប់​មក យើង​ក៏​មានកម្ម​វិធី​ប្រគំ​តន្ត្រី​កាន់តែ​ធំ​ជាង​មុន​ឆាក​តន្ត្រី​កាន់តែ ទំនើប និង​មាន​ក្លឹ​ប​ទឹកកក​ថៃ​ហ្គ័​រ​គ្រី​ស្តា​ល់ ភ្លើងពណ៌​ចម្រុះ នឹង​មានការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា​រួម លោក ព្រាប សុវត្ថិ កញ្ញា ឱ​ក សុគន្ធ​កញ្ញា កញ្ញា សួ​ស វី​ហ្សា លោក សូ​ណូ លោក វង្ស តារា​រតនា Khmeng Khmer និង​ឌី​ជេ Maily​។

ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រ​ទស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រសជាតិ​និង​គុណភាព​។

សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ ៖ www.facebook.com/TigerBeerKH ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ