ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​បង្កាត់ភ្លើង​ធ្វើ​ម្ហូប​រួច​ដើរ​ចោល​…​ស្រាប់តែ​ផ្ទះ​សល់​តែ​គ្រោងឆ្អឹង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​​ព្រៃវែង ៖ ផ្ទះក្បឿង​មួយ​ខ្នង​សង់​ពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ស្លឹក​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា នៅ​ចំណុច​ភូមិ​ព្រៃ​ចំការ​ត្បូង…

ខេត្ត​​ព្រៃវែង ៖ ផ្ទះក្បឿង​មួយ​ខ្នង​សង់​ពី​ឈើ​ប្រក់​ក្បឿង ជញ្ជាំង​ស្លឹក​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា នៅ​ចំណុច​ភូមិ​ព្រៃ​ចំការ​ត្បូង ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ម្ចាស់ផ្ទះ​កើតហេតុ​ខាងលើ​ឈ្មោះ នាង នា​ទ ភេទ​ប្រុស ស​អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ប៊ឹ​ម ឡៃ អាយុ​៣៤​ឆ្នាំ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា អគ្គី​ភ័យ​នេះ​មិន​បាន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​នោះ​ទេ ដោយ​គ្រាន់តែ​ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន រួម​មាន មាស​២​តម្លឹង​កន្លះ លុយ​ចំនួន​២​លាន​១​សែន​រៀល និង​ស្រូវ​៣​តោន​។

ចំណែក​មូលហេតុ​ដែល​បណ្តាល​អោយ​កើត​មាន​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​នេះ​ឡើង គឺ​មក​ពី​កូនស្រី​ម្ចាស់ផ្ទះ​បង្កាត់ភ្លើង​ធ្វើ​ម្ហូប​នៅផ្ទះ​បាយ​ខាងក្រោយ ( លើ​ផ្ទះ ) ហើយ​ពេល​ធ្វើ​ម្ហូប​រួច​ក៏​ដើរ​ចោល ដោយ​មិន​បាន​ពន្លត់ភ្លើង ទើប​ធ្វើ​អោយ​រងើកភ្លើង​ឆេះ​រាល​កើត​ទៅ​ជា​អគ្គី​ភ័យ​ឆេះ​ផ្ទះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ