ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធដ៏ក្តៅគគុក ក្នុងតំបន់ការពារ​សត្វ​ព្រៃ​​ស្រែ​ពក

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់បាន​​រង​របួសធ្ងន់ធ្ងរ​ ក្រោយ​​​បាន​ខ្មាន់កាំភ្លើង​ (មិន​ស្គាល់​មុខ) បាន​លប​បាញ់ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ២០១៩ ស្ថិត​នៅ​តំបន់​ការពារ​សត្វព្រៃ​ស្រែ​ពក…

ខេត្តមណ្ឌលគិរី ៖ សេចក្តី​រាយ​ការ​ណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ម្នាក់បាន​​រង​របួសធ្ងន់ធ្ងរ​ ក្រោយ​​​បាន​ខ្មាន់កាំភ្លើង​ (មិន​ស្គាល់​មុខ) បាន​លប​បាញ់ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ២០១៩ ស្ថិត​
នៅ​តំបន់​ការពារ​សត្វព្រៃ​ស្រែ​ពក ចំនុច​ត្រពាំង​កកោះ ក្នុងភូមិ​ជី​មៀត ឃុំ​ណ​ង​ឃី​ណឹ​ង ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

យោងតាម​ប្រភព​ក្រៅផ្លូវការ​បាន​ឱ្យ​​ដឹង​​ថា ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​តំបន់​ខាងលើ បាន​ចុះ​ល្បាត​តាម​គោលដៅ​ប្រចាំការ ស្រាប់តែ​ជូ​ប​ប្រទះ​ជាមួយ​ក្រុម​ឆ្លុះ​សត្វព្រៃ​​ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រ​មាញ់​​សត្វ ក៏​ផ្ទុះអាវុធ​ទៅវិញទៅមក​គ្នាតែម្តង ​។​ ប្រភព​ថា ខណៈ​ស្ថានភាព​កាន់តែ​ឡើង​ក​ម្តៅ គ្រាប់កាំភ្លើង​បាន​​​ហោះ​ត្រូវ​​មន្ត្រី​បរិស្ថាន​ម្នាក់ បណ្តាលឱ្យ​​ដេក​ដួល​ភ្លាម​ៗ​ក្នុង​ថ្លុក​ឈាម​។

គិត​ត្រឹម​វេលា​ម៉ោង​២​​ និង៣០​នាទីរសៀល​ថ្ងៃ​ទី​២៩ មក​រា ដដែល គេ​នៅ​មិន​ទាន់​ស្គាល់​ពី​អត្តសញ្ញាណ​​ជន​រង​គ្រោះ​ ក្នុង​អំពើ​បាញ់ប្រហារ​ខាងលើនៅ​​ឡើង ​។ បើ​​ទោះបី​ភ្នាក់ងារ​កោះសន្តិភាព​ បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្តី ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ