ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជំងឺ​​​វះ​កាត់​ចំថ្ងៃ​ចុង​សប្តាហ៍​ជួប​អត្រា​​គ្រោះ​ថ្នាក់​82%

10 ឆ្នាំ មុន

ការរក​ឃើញ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​របស់​ក្រុម​​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យាល័យ​ Imperial College London​ ចក្រ​​ភព​អង់​​គ្លេស​បាន​បង្ហាញ​ថា ​បណ្តាអ្នក​ជំងឺ​ដែល​ចូល​ចិត្ត​ជ្រើស​យក​​ពេលវេលា​វះ​កាត់​ចំថ្ងៃ​​ចុង​សប្តាហ៍​(សៅរ៍​-​អាទិត្យ) ជួប​អត្រា​គ្រោះ​ថ្នាក់​ស្លា.ប់បាត់​​បង់​ជីវិត​ដល់​៨២​ ភាគ​រយ​ ប្រៀប​ធៀប​ទៅនឹង​បណ្តា​អ្នក​​ជំងឺ​​ដែល​ជ្រើស​យក​ពេល​វះ​កាត់​ចំថ្ងៃ​ផ្សេងក្នុង​សប្តាហ៍ ។

ការរក​ឃើញ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​របស់​ក្រុម​​អ្នក​ស្រាវ​ជ្រាវ​សាកល​វិទ្យាល័យ​ Imperial College London​ ចក្រ​​ភព​អង់​​គ្លេស​បាន​បង្ហាញ​ថា ​បណ្តាអ្នក​ជំងឺ​ដែល​ចូល​ចិត្ត​ជ្រើស​យក​​ពេលវេលា​វះ​កាត់​ចំថ្ងៃ​​ចុង​សប្តាហ៍​(សៅរ៍​-​អាទិត្យ) ជួប​អត្រា​គ្រោះ​ថ្នាក់​ស្លាប់បាត់​​បង់​ជីវិត​ដល់​៨២​ ភាគ​រយ​ ប្រៀប​ធៀប​ទៅនឹង​បណ្តា​អ្នក​​ជំងឺ​​ដែល​ជ្រើស​យក​ពេល​វះ​កាត់​ចំថ្ងៃ​ផ្សេងក្នុង​សប្តាហ៍ ។

ការ​សិក្សា​ដែល​បាន​តាម​ដាន​មើល​ការ​វះ​កាត់​៤​លាន​លើក​ក្នុងមន្ទីរ​​ពេទ្យ​​ប្រទេស​អង់​គ្លេស​ចន្លោះ​​ពីឆ្នាំ​២០០៨ ដល​់​​ឆ្នាំ​២០១១​អះអាងថា ​ថ្ងៃចន្ទ​គឺជា​ថ្ងៃល្អជាងគេ​ដែល​ការ​វះ​កាត់​​តែង​ទទួល​ជោគ​ជ័យ​ ខណៈ​ថ្ងៃ​អង្គារ​អត្រា​ប្រឈម​មាន​ទាប​បំផុត​ ។ ចំណែក​ថ្ងៃពុធ​អត្រា​ប្រឈម​ឡើងដល់​១៥% ខណៈថ្ងៃ​ព្រហស្បតិ៍​មាន​២១% ។ ដោយឡែក​អ្នក​ជំងឺ​ជ្រើស​រើស​យក​ការ​វះកាត់​ចំថ្ងៃ​សុក្រ​ជួប​​ឱកាស​បាត់​បង​់​ជីវិត​៤៤%​។

ការសិក្សា​ដែលបាន​ចុះផ្សាយ​ក្នុង​ព្រឹត្ត​ិប័ត្រ​អនឡាញ bmj.com បាន​​​ឱ្យ​ដឹង​​ថា ​ក្នុង​ចំណោម​អ្នក​ជំងឺ​ដែល​​ត្រូវ​​វះ​កាត់​២០​នាក់ ​គឺមាន​ម្នាក់​ដែល​​សម្រេច​ជ្រើស​យក​ថ្ងៃចុង​សប្តាហ៍​ ​ហើយ​នោះ​ក៏ជា​ពេល​ដែល​អត្រា​ប្រឈម​នឹង​សេចក្តី​​ស្លាប់​​របស់​គេ​ឡើង​ដល់​៨២% ។

វេជ្ជ​បណ្ឌិត Paul Aylin  ដែលជា​អ្នកដឹក​នាំ​ការស្រាវ​ជ្រាវ​បានថ្លែងថា «​៤៨​ម៉ោង​ដំបូង​បន្ទាប់​​ពីការវះ​កាត់​រួច​គឺ​​ជាពេលវេលា​ដែល​អ្នក​​ជំងឺ​ត្រូវ​ទទួល​​បាន​ការ​តាម​ដាន ​និងថែ​ទាំយ៉ាង​យក​ចិត្ត​ទុក​ដាក់បំផុត ។ ការបរាជ័យ​ក្នុងការ​ជួយ​សង្គ្រោះ​​អ្នកជំងឺ​នៅ​ចុង​សប្តាហ៍​អាច​យោង​ទៅ​លើ​បញ្ហា​ដូចជាកាត់​បន្ថយ​ចំនួន​បុគ្គ​លិក ឬខ្វះ​បុគ្គលិក​តែ​ម្តង​ ជា​ពិសេស​គឺ​​ការ​ផ្តល់​ការ​ពិគ្រោះ​​​រោគ​សញ្ញា » ៕