ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​យក​សិល្បៈ​៥​ទម្រង់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​«​ឈី​ង​ហ្គេ​»​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​សិល្បៈ​ខ្មែរ​តាំងពី​បូរាណ​កាល​មក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​នាំ​យក​សិល្បៈ​៥ ទម្រ​ង​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ «​ឈី​ង​ហ្គេ » ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​សិល្បៈ​ខ្មែរ​តាំងពី​បូរាណ​កាល​មក សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​នាំ​យក​សិល្បៈ​៥ ទម្រ​ង​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ «​ឈី​ង​ហ្គេ » ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីតាំង F1 Pit building សាធារណរ ដ្ឋ​សិង្ហ​បុរី ។ នេះ​បើ​តាម​សមាជិក​អចិន្ត្រៃយ៍​ស​.​ស​.​យ​.​ក ។

លោក សុខ សប្បាយ​ណា សមាជិក​អចិន្ត្រៃយ៍ ស​.​ស​.​យ​.​ក បាន​ឲ្យ​ដឹង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌​នា ព្រឹក​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០១៩​ថា ស​.​ស​.​យ​.​ក និង​នាំ​យក​សិល្បៈ​ចំនួន​៥​ទម្រង់​ទៅ​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បូន​ស​ង្ហែ «​ឈី​ង​ហ្គេ​» ឆ្នាំ​២០១៩ នៅ​សាធារណៈ​សង្ហ​បុរី​នៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។ លោក​បន្ត​ថា សិល្បៈ​៥​ទម្រង់ ដែល​នឹង​ត្រូវ​យក​ទៅ​សម្តែង​រួម​មាន (១) របាំ​ម្ករ គឺជា​របាំ​ដ៏​ពិសិដ្ឋ​អស្ចារ្យ​ដែល​បង្កើត​ឡើង ដើម្បី​ជា​និមិត្តរូប​នៃ​ភាព​ត្រជាក់ត្រជុំ និង​ជ័យ​ជំនះ​របស់​កងទ័ពជើងទឹក​ខ្មែរ​អំឡុង​សម័យ​អង្គរ ។

ម្ករ​ជា​ប្រភេទ​សត្វ​ត្រី​ម្យ៉ាង​មាន​ដងខ្លួន​ដូច​ជា​នាគ​ដែល​នៅ​ក្នុង​ជំនឿ​ខ្មែរ​ចាត់​ទុក​អំបូរ​នាគ​ជា​កំណើត​ដូនតា​ខ្មែរ ។ (២) ឈុត​ព្រះថោង​នាងនាគ គឺជា​និមិត្តរូប​នៃ​ការ​កសាង​វង្ស​ត្រកូល និង​ប្រទេស​ជាតិខ្មែរ​ដោយ​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​មនុស្សជាតិ ជាតិ​សាសន៍ ការ​អនុវត្ត​នយោបាយ​ដឹកនាំ​ប្រទេស និង​ជំនឿ​សាសនា​ដែល​នាំ​ឱ្យ​មានការ​រស់នៅ​ជុំ​គ្នា​ប្រកបដោយ​ភាព​សុខដុម ក្សេមក្សាន្ដ សុខ​សន្ដិភាព និង​ភាព​សម្បូរ​សប្បាយ ។ (៣) ឈុត​កូរ​សមុទ្រ​ទឹកដោះ គឺ​បង្ហាញ​ពី​ការ​រួម​គ្នា​សហការ​គ្នា​ចូលរួម​យ៉ាង​សស្រាក់សស្រាំ និង​ស្មើភាព​គ្នា​រវាង​ទេវតា និង​អសុរា ដើម្បី​ទទួល​បាន​នូវ​សមិទ្ធផល​ដែល​បម្រើ​ដល់​ផលប្រយោជន៍​រួម ។

(៤) របាំ​ក្រមា និង​ក្បាច់​ក្រមា​នៃ​គុណ​ល្បុក្កតោ បង្ហាញ​ពី​ការ​អត់ធ្មត់​ខិតខំ​ប្រឹងប្រែង និង​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ស្រប​ជាមួយនឹង​ភាពរឹងមាំ និង​ម៉ឺងម៉ាត់​នៃ​គុណ​ល្បុក្កតោ ។ (៥) ក្បាច់​ផ្ការំដួល ផ្ការំដួល គឺជា​ផ្កា​អត្តសញ្ញាណ​ជាតិខ្មែរ ។ ចាប់តាំងពី​សម័យ​បុរាណកាល មក​ស្ត្រី​ខ្មែរ​ត្រូវ​បាន​គេ​ប្រៀបប្រដូច​ទៅ​នឹង​ផ្ការំដួល​ព្រោះ ផ្ការំដួល​មាន​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ ហើយ​សាយ​ក្លិនក្រអូប​សាយ​បាន​ឆ្ងាយ​តាម​កម្លាំង​ខ្យល់​បក់ ។

ដូចនេះ​របាំ​ផ្ការំដួល​នឹង​បង្ហាញ​ពី​ភាព​ស្រស់​ត្រកាល និង​ការ​រីក​លូតលាស់​ដ៏​វិសេសវិសាល​នៃ​ជាតិ​សាសន៍​ខ្មែរ​ដែល​ល្បី​រន្ទឺ​ដល់​ពិភពលោក​តាម​រយៈ​យុវជន​ខ្មែរ និង​ប្រជាជន​ខ្មែរ​គ្រប់​ៗ​រូប ។ លោក​បន្ត​ថា អ្វី​ដែល​ជា​កា​រំពឹង​ទុក​របស់​យើង​នោះ គឺ​(១)​ក្រៅពី​ការ​សម្តែង​សិល្បៈ​វប្បធម៌​ខ្មែរ លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ឈី​ង​ហ្គេ​កម្ពុជា​ចង់​បង្ហាញ​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​យុវជន​ខ្មែរ​ក្នុង​ការ​រួបរួម​គ្នា​ថែរក្សា​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​ដូនតា​បន្សល់​ទុក​ក៏​ដូច​ជា ការ​ចូលរួម​ជំរុញ​ផ្សព្វផ្សាយ​តាម​លទ្ធភាព​ផ្សេង​ៗ​ដែល​អាច​ធ្វើ​បាន ។ (២) យើង​ក៏​សង្ឃឹមថា គណៈប្រតិភូ​សិល្បករ​សិល្ប​ការិនី​ទាំងអស់​នឹង​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​ក្នុង​នាម​ជា​តំណាង​យុវជន​កម្ពុជា​ដែល​ពោរពេញ​ដោយ​សមត្ថភាព និង​ជា​អ្នក​បន្តវេន​ដឹកនាំ​នាវា​កម្ពុជា​ទៅ​ថ្ងៃ​អនាគត ។

លើស​ពី​នោះ​ថែម​ទៀត​(៣)​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ឈី​ង​ហ្គេ​ក៏​ជា​ឱកាស​ដែល​គណៈប្រតិភូ​កម្ពុជា​ទាំងអស់​អាច​កសាង​ទំនាក់ទំនង​ល្អជា​មួយ​មិត្ត​អន្តរជាតិ ហើយ​រួម​គ្នា​នាំ​មក​នូវ​ភាព​សុខដុម​នៃ​វប្បធម៌​មនុស្សជាតិ និង​ប្រទេស​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ