ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច​ ផ្អើល​ឆោឡោនៅទល់មុខផ្សារត្រីមួយកន្លែង…ម្ចាស់ផ្ទះ​រើអីវ៉ាន់​បោះ​ចេញក្រៅ​ (មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មាន​បឋមបាន​ឱ្យ​ដឹង​ថា មានករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះលក់ចាប់ហួយមួយខ្នង និង​បន្ត​រាលដាលឆេះ​ផ្ទះ​ដទៃទៀតនៅ​ទល់មុខផ្សារអគ្គ ហើយ​អាជ្ញាធរ និងប្រជា​ពលរដ្ឋ​​កំពុងអន្តរាគមន៍​បាញ់​ទឹកពន្លត់ ។ ហេតុការណ៍​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពីវេលាម៉ោង​១និង​​៨នាទីរសៀលថ្ងៃទី​​​២៩ មករា…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មាន​បឋមបាន​ឱ្យ​ដឹង​ថា មានករណី​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះលក់ចាប់ហួយមួយខ្នង និង​បន្ត​រាលដាលឆេះ​ផ្ទះ​ដទៃទៀតនៅ​ទល់មុខផ្សារអគ្គ ហើយ​អាជ្ញាធរ និងប្រជា​ពលរដ្ឋ​​កំពុងអន្តរាគមន៍​បាញ់​ទឹកពន្លត់ ។

ហេតុការណ៍​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​កើតឡើង​កាលពីវេលាម៉ោង​១និង​​៨នាទីរសៀលថ្ងៃទី​​​២៩ មករា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ​ក្រុងប៉ោយប៉ែត ។

តាមសេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុងហេតុការណ៍​ខាងលើ​នោះ​ដែរ បើ​មិនអន្តរាគមន៍​បាញ់ពន្លត់ទាន់ពេល​នោះ​ទេអាចនឹងរាលដាលឆេះដល់​ផ្ទះផ្សេងៗទៀត ព្រោះ​ផ្ទះដែលឆេះគឺនៅខាង​មុខ​ជួរផ្សារ​ត្រី​ ដែល​សុទ្ធតែជា​ផ្ទះមាន​លក់ទំនិញ​ជាប់គ្នា​រដឹកតែម្តង ។ ចំពោះផ្ទះអ្នកនៅ​ខាងលិច​ផ្សារ​ជួរទល់មុខផ្សារ​ត្រីដូចគ្នា​ ម្ចាស់​ផ្ទះខ្លះ​ក៏បានបោះអីវ៉ាន់​ចេញ​មក​ក្រៅ ដើម្បី​បញ្ចៀសការ​ឆាបឆេះ​ផង​ដែរ​។

គិត​មកទល់ពេលនេះ​គេមិន​ទាន់​ដឹងពីទំហំនៃការខូចខាតក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​​ ហើយ​ក៏​មិនទាន់​ដឹង​ថាបណ្តាលមក​ពី​មូលហេតុ​អ្វីនៅឡើយទេ​ ។

ក្នុងហេតុការណ៍​ខាងលើ គេ​នៅមិនទាន់​ដឹង​ថា​តើមាន​មនុស្ស​រង​របួសដែរ​ឬអត់នោះទេ ព្រោះ​​ការឆាបឆេះ​នេះ​មិនមែនតែមួយផ្ទះនោះទេ គឺបាន​រាលដាលពីផ្ទះមួយទៅ​ផ្ទះ​មួយ​ផងដែរ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ