ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តេញចិនទៅស្រុកវិញឥតល្ហែ…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍មាន​ប្រសាសន៍​ថា «​ប្រទេស​កម្ពុជា​បើកចំហជើង​មេឃ ដើម្បី​ស្វាគមន៍​ជនបរទេស​គ្រប់​ជាតិសាសន៍​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និងអនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍មាន​ប្រសាសន៍​ថា «​ប្រទេស​កម្ពុជា​បើកចំហជើង​មេឃ ដើម្បី​ស្វាគមន៍​ជនបរទេស​គ្រប់​ជាតិសាសន៍​ទាំងអស់ ដែល​មាន​បំណង​ចូល​មក​ប្រកប​មុខរបរ​រកស៊ី​ដោយ​ស្របច្បាប់ តែ​មិន​ស្វាគមន៍​ជនបរទេស​ណា​​ដែល​ចូល​មក​ធ្វើការ​រកស៊ី ឬ​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​ឡើយ » ។

លោក​ឧត្តមសេនីយ៍ឯកបាន​ថ្លែង​បែប​នេះ ក្នុង​ពេល​ដែល​កម្លាំង​នាយកដ្ឋាន​របស់​លោក​ សហការ​ជាមួយ​នឹង​កម្លាំង​មាន​សមត្ថកិច្ច​ចិន ក្នុង​ការ​បណ្តេញ​ជនជាតិ​ចិន​ចំនួន​៦៩​នាក់​ (​ស្រី្ត១៦​នាក់​) ទៅ​ប្រទេស​កំណើត​វិញតាម​ជើង​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន​ចំនួន​២​គ្រឿង ដែល​មក​ទទួលយក​ទៅ​វិញ​តាម​ច្រក​អា​កាស​យាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ។

លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា បានឱ្យ​ដឹង​ថា កម្លាំង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា សហការ​ជាមួយនឹង​កម្លាំង​មាន​សមត្ថកិច្ច​របស់​ប្រទេស​ចិន បាន​ធ្វើការ​បណ្តេញ​ជនជាតិចិន​ចំនួន​៦៩​នាក់​ក្នុង​នោះ​ស្រី​ចំនួន​១៦​នាក់ ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ ដោយមាន​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន​ចំនួន២​គ្រឿង​មក​ទទួលយក និង​មាន​កម្លាំង​សមត្ថកិច្ច​ចិន​ចំនួន​១៥០​នាក់​មក​អមដំណើរ​ផង​ដែរ។

លោក​ឧត្តមសេនីយ៍ឯក មាន​ប្រសាសន៍​បន្ត​ទៀត​ថា ជនជាតិ​ចិន​ប្រុស​ស្រី​ទាំង​៦៩​នាក់ ដែល​ត្រូវ​កម្លាំង​របស់​អគ្គ​នាយ​ដ្ឋា​ន​អន្តោប្រវេសន៍ សហការ​ជាមួយនឹង​កម្លាំង​មាន​សម្ថ​កិច្ច​របស់​ប្រទេស​ចិន ធ្វើការ​បណ្តេញ​ចេញ​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​របស់​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​បង្ក្រាប​កាលពី​ថ្ងៃទី​២១ ខែមករា​កន្លង​ទៅ នៅ​ក្រុង​បា​វិត ខេត្តស្វាយ​រៀង ។

ការ​ចាប់ខ្លួន​ពួក​គេ​នេះ គឺ​ក្រោយ​ពី​កម្លាំង​សម្ថ​កិច្ច​របស់​ប្រទេស​កម្ពុជា សហការ​ជាមួយនឹង​កម្លាំង​មាន​សម្ថ​កិច្ច​របស់​ប្រទេស​ចិន ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា «​ក្រុម​ជនជាតិ​ចិន​ប្រុស ស្រី​ទាំង​៦៩​នាក់​នេះ បាន​ប្រព្រឹត្ត​បទល្មើស​ក្លែង បន្លំ​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​ឯ​ប្រទេស​ចិន​»​។

គួរ​បញ្ជាក់​ថា កាលពី​ពេល​កន្លង​មក កម្លាំង​នាយកដ្ឋាន​របស់​លោក​សហការ​ជាមួយនឹង​កម្លាំង​មាន​សមត្ថកិច្ច​របស់​ប្រទេស​ចិន តែងតែ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ខាងលើ និង​បទល្មើស​គំរាមកំហែង​ទារប្រាក់​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត​ដែល​យើង​ហៅ​ថា «VOIP» ជា​ច្រើន​ករណី និង​ធ្វើការ​បណ្តេញចេញ​ទៅ​វិញ​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ។

នេះ​ជា​ការ​បណ្តេញចេញ​ក្រុម​ជនជាតិ​ចិន​លើក​ទី​១​ហើយ​នា​ដើមឆ្នាំ​២០១៩​នេះ ដែល​កាលពី​ឆ្នាំ​២០១៨ មាន​ជនជាតិ​ចិន​ត្រូវ​បាន​បណ្តេញចេញ​ចំនួន​៥​លើក​សរុប​៧៥៥​នាក់ ក្នុង​នោះ​ស្រី​១៥០​នាក់ ៕

អត្ថបទសរសេរ ដោយ