ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុក​តិរច្ឆានរំ​លោភ​​កូន​ស្រីអាយុ​13ឆ្នាំ​នៅ​ស្រុក​ថៃ​​មកបែកការណ៍​នៅស្រុក​ខ្មែរ​

10 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​បុរស​​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួ​នកា​លពី​ព្រឹក​ថ្ងៃទី​៦​ សីហា​ នៅ​ភូមិ​អន្លង់​តាម៉ុក​​ ឃុំ​របស​់មង្គល​ ស្រុក​មោង​ឫ​ស្សី​ ក្រោយ​ពីភរិ​យា​ប្ដឹង​ចោទថា បាន​រំលោ.ភ​កូន​ស្រីខ្លួន​អាយុ​​​​ជាង​​១​០​​ឆ្នាំ​​​ ​រាប់​ភ្លេច​​នៅ​ប្រទេស​ថៃ និង​លើក​​ចុង​​ក្រោយ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន​នេះ​នៅ​ស្រុក​ខ្មែរ ។

ខេត្ត​បាត់ដំបង ៖ ​បុរស​​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួ​នកា​លពី​ព្រឹក​ថ្ងៃទី​៦​ សីហា​ នៅ​ភូមិ​អន្លង់​តាម៉ុក​​ ឃុំ​របស​់មង្គល​ ស្រុក​មោង​ឫ​ស្សី​ ក្រោយ​ពីភរិ​យា​ប្ដឹង​ចោទថា បាន​រំលោភ​កូន​ស្រីខ្លួន​អាយុ​​​​ជាង​​១​០​​ឆ្នាំ​​​ ​រាប់​ភ្លេច​​នៅ​ប្រទេស​ថៃ និង​លើក​​ចុង​​ក្រោយ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​មុន​នេះ​នៅ​ស្រុក​ខ្មែរ ។

លោក​ គិត​ ហៀង​ ​អធិការ​ស្រុក​មោង​ឫស្សី​បាន​ឲ្យ​​ដឹង​ថា ជន​សង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​ឈ្មោះ​ខុន​ ខេន​ អាយុ​៣១​ឆ្នាំ​​ រីឯ​កូន​ស្រី​​​រង​គ្រោះ​​ឈ្មោះ​ខ.ច អាយុ​១៣​ឆ្នាំ​ ​។ ​​លោក​​អធិកា​រ​បញ្ជាក់​​ថា​ ​បុរស​នេះ​ត្រូវ​ភរិ​យារ​បស់​ខ្លួន​ឈ្មោះ​ឆេម​ ឈុត​ ​អាយុ​៣៥​ឆ្នាំ​ ប្ដឹង​ចោទ​ប្រកាន់​ថា ​ បាន​​បង្ខំ​រំលោភ​កូន​ស្រី​ខាង​លើ​ស្ទើរ​​រាប់​ភ្លេច និង​លើក​ចុង​ក្រោយ​នៅ​រសៀល​ថ្ងៃទ​ី​១​ សីហា​​​ ក្បែ​រ​មាត់​​បឹង​ខា​ង​ក្រោយ​ផ្ទះ​​ ។ ​ក្រោយ​ពី​ទទួល​បណ្ដឹង​​ និង​​​​មាន​បញ្ជា​ព​ីលោក​ស្នង​ការ​ខេត្ត​​​ទើប​លោក​​​​បញ្ជា​កម្លាំង​ជំនាញ​ឲ្យ​ចុះ​នាំ​ខ្លួន​បុរស​អគតិ​​​នោះ​តែ​ម្ដង។

​​ប្រពន្ធ​​ជន​សង្ស័​យ​ឈ្មោះ​ឆេម​​ ឈុត​​ បាន​ប្រាប់​សមត្ថ​កិច្ច​ថា​ ប្ដី​ ប្រពន្ធ និង​កូន​ស្រីគាត់​ខាង​លើ​នេះ​ភាគ​ច្រើន​​បាន​​ទៅ​​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ តែ​គាត់​មិន​បាន​ដឹង​រឿង​រ៉ា​វ​ដ៏​អាស្រូវ​នេះ​ទេ ។​ អ្នក​ស្រី​​បន្ត​​ទៀត​ថា​ គាត់​បាន​​ដឹង​នៅ​ពេល​កូន​ស្រី​ទម្លាយ​អំពី​រឿង​​​អាក្រក់​​​​នេះខណៈ​គាត់​និង​​ប្ដី​ត្រៀម​​បម្រុង​ចេញ​ទៅ​ធ្វើ​កម្ម​ករ​នៅ​ប្រទេស​ថៃ​ជា​ថ្មី​ទៀត​ ។

សូម​បញ្ជាក់​ថា​ តា​មការ​ផ្ដល់​ព័ត៌​មាន​ថា  គ្រួសារ​ខាង​លើ​នេះ​បាន​មក​ពី​ប្រទេស​ថៃមុន​ថ្ងៃ​បោះ​ឆ្នោត​ ហើយ​ក្រោយ​បោះ​ឆ្នោត​ គ្រួសារ​នេះ​បម្រុង​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ តែមិន​ទាន់​បាន​ទៅ​ផង​​ ស្រាប់​តែ​បែក​ការណ៍​រឿង​ឪពុក​រំលោភ​កូន​ស្រី​ ទើប​​ប្រពន្ធ​ដាក់​ពាក្យ​​ប្ដឹង​ប្រឆាំង​ប្ដីរ​បស់​ខ្លួន​តែ​ម្ដង​ ។​​​ ក្មេង​ស្រី​រង​គ្រោះ​​​​បាន​​ប្រាប់​​សមត្ថ​កិច្ច​​​ថា​ ​នាង​ត្រូវ​ឪពុក​បង្ខំ​ចាប់​រំលោភ​ច្រើន​​ឥត​គណនា​​​​ ប៉ុន្តែ​​​​នាង​មិន​អាច​ចាំ​បាន​ ហើយ​នាង​ក៏​មិន​ដែល​បង្ហើប​ប្រាប់​ម្ដាយ​ឱ្យ​ដឹង​​ដែរ ​​​ពី​​ព្រោះ​​ឪពុក​​​​គំរាម​ស្លាប់ ។​ នាង​ប្រាប់​ថា​ ការ​​​រ​​ំលោភ​​លើ​នាង​ចុង​ក្រោយ​​គឺ​ខណៈ​​ពេល​នាង​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​​នៅ​​មុន​ថ្ងៃបោះ​ឆ្នោត​ និង​​​នៅ​ថ្ងៃទី​១​ សីហា ​ ។

​​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ​​​​​​បុរស​​ឈ្មោះ​ខុន​ ខេ​ន​​ បាន​សារ​ភាព​​ពី​ទោស​កំហុស​​​​ដ៏លាមក​របស់​ខ្លួន​​​​​​ថា ខ្លួន​ពិត​ជា​បាន​ប្រព្រឹត្ត​​ដូច​ការ​ចោទ​ប្រកាន់​របស់​​​ប្រពន្ធ និង​កូន​ស្រីខ្លួន​មែន ​តែ​ខ្លួន​មិន​បាន​ចាំ​ចំនួន​លើក​ទេ​ ព្រោះ​ច្រើន​ដង​ពេក​ ​តែ​ខ្លួន​បាន​ចាំ​ការ​ប្រព្រឹត្ត​ដ៏​ថោក​ទាប​នេះ​ចំនួន​២​លើក​ចុង​ក្រោយ​កាល​ពី​សប្ដាហ៍​មុន ។

លោក​គិត​ ហៀង​​ អធិការ​ស្រុក​មោង​ឫ​ស្សី​បាន​បញ្ជាក់​​​ថា មន្រ្តីជំនាញ​របស់​លោកកំពុង​សួរ​​នាំជន​​​សង្ស័យ​ខាង​លើ​នេះ​​ ហើយ​ជន​នេះ​ក៏​បាន​សារ​ភាព​អំពី​កំហុស​របស់​ខ្លួន​​ផង​​ដែរ ។​ លោក​អធិ​ការ​បន្ថែមថា​ លោក​ស្នង​ការ​ខេត្ត​បាន​បញ្ជា​ឲ្យ​រៀប​​ចំ​កសាង​សំណុំ​រឿង​​​​ ដើម្បី​បញ្ជូន​ជន​អគតិ​នេះ​​ទៅកាន់​តុលាការ​ចាត់​ការ​តាមនីតិវិធី​ច្បាប់​​ហើយ ៕