ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ច្រើន​នាក់ រួម​ទាំង​អាវុធ​ខ្លី​ទំនើប​៣​ដើម

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ រឹបអូស​គ្រឿងញៀន​មួយ​ចំនួន​ធំ និង​អាវុធ​ខ្លី​ទំនើប​ចំនួន​៣​ដើម ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​រយៈពេល​២​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ រឹបអូស​គ្រឿងញៀន​មួយ​ចំនួន​ធំ និង​អាវុធ​ខ្លី​ទំនើប​ចំនួន​៣​ដើម ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ដែល​មាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មានការ​សម្របសម្រួល​ពី​លោក តេ​ង សម័យ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។

លោក​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​កម្លាំង​នគរបាល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​១៥​នាក់ ព្រមទាំង​រឹបអូស​វត្ថុ​តាង​មាន​គ្រឿងញៀន​មាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​យ៉ា​ម៉ា និង​ខេ​ទឹកកក និង​អាវុធ​ខ្លី​សេរី​ទំនើប​៣​ដើម និង​គ្រាប់​អាវុធ​ខ្លី រួម​ទាំង​មធ្យ​បាយ​សម្រាប់​ធ្វើ​សកម្មភាព​មាន​រថយន្ត​១​គ្រឿង និង​ម៉ូតូ​៩​គ្រឿង​ដែល​ចុះ​បង្ក្រាប​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៦​ដល់​២៧ ខែមករា ឆ្នាំ​២០១៩ ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ មាន​និង​វត្ថុ​តាង​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សាកសួរ ហើយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ