ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​បរទេស​ងាក​ទៅ​ចាប់អារម្មណ៍​វិស័យ​កែ​ច្នៃ​អាហារ និង​ភេសជ្ជៈ​វៀតណាម

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា វិស័យ​កែ​ច្នៃ​អាហារ និង​ភេសជ្ជៈ​របស់​វៀតណាម​លូតលាស់​បាន ៧%​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ដោយ​មាន​វិនិយោគិន​កាន់តែ​ច្រើន​វិនិយោគ​លើ…

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​បាន​ឲ្យ​ដឹង​ថា វិស័យ​កែ​ច្នៃ​អាហារ និង​ភេសជ្ជៈ​របស់​វៀតណាម​លូតលាស់​បាន ៧%​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ដោយ​មាន​វិនិយោគិន​កាន់តែ​ច្រើន​វិនិយោគ​លើ ។

លោក Pham Thanh Kien ដែល​ជា​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ប្រាប់​ដល់​កាសែត Sai Gon Giai Phong ថា វិស័យ​អាហារ​និង​ភេសជ្ជៈ​ស្មើ​ប្រមាណ​៣៥%​នៃ​ការ​ចំណាយ​ប្រចាំខែ​របស់​ប្រជាជន​វៀតណាម ។

ក្នុង​ទីក្រុង​នេះ វិស័យ​អាហារ​និង​ភេសជ្ជៈ​ស្មើ ១៧%​នៃ​ប្រាក់​ចំណូល​បាន​ពី​ការ​លក់រាយ​កាលពី​ឆ្នាំ​មុន​។ ប្រាក់​ចំណូល​បាន​ពី​ការ​នាំ​ចេញ​សម្រាប់​អាហារ​និង​កសិផល​សរុប​ស្មើ​ច្រើន​ជាង ៤០​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត​កាលពី​ឆ្នាំ​មុន ។

ផលិតផល​វៀតណាម​បាន​បំពេញ​តាម​ស្តង់ដារ​បច្ចេកទេស​និង​គុណភាព​ជា​ច្រើន និង​មាន​វត្តមាន​ក្នុង​ប្រទេស​ចំនួន ២០០ ប្រទេស​ដែល​រួម​មាន​សហរដ្ឋអាមេរិក ជប៉ុន កូរ៉េ​ខាងត្បូង​និង​សហភាព​អ៊ឺ​រ៉ុ​ប​ផង​ដែរ ។

សម្រាប់​វិនិយោគិន​បរទេស ការ​មាន​កសិផល​និង​អាហារ​លើសលប់​ក្នុង​ប្រទេស​គឺជា​អត្ថប្រយោជន៍​​មួយ ហើយ​ប្រជាជន​វ័យក្មេង និង​កំណើន​ប្រជាប្រិយភាព​អាហារ​វេច​ខ្ចប់​គឺជា​កត្តា​ទាំង​ពីរ​ដែល​ជំរុញ​ដល់​ការ​សម្រេចចិត្ត​របស់​វិនិយោគិន ។

នា​ពេល​អ​នាគ​ត រដ្ឋាភិបាល​វៀតណាម​មាន​គម្រោង​កាត់​បន្ថយ​វត្តមាន​របស់​ខ្លួន​ក្នុង​ក្រុមហ៊ុន​កែ​ច្នៃ​អាហារ​និង​ភេសជ្ជៈ​ដូច​ជា Vinamilk ឬ Habeco ជាដើម និង​បង្កើត​ឱកាស​បន្ថែម​ដល់​វិនិយោគិន​បរទេស​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ វិនិយោគិន​បរទេស​ក៏​បាន​វិនិយោគ និង​ពង្រីក​មជ្ឈមណ្ឌល​ធ្វើ​ពាណិជ្ជកម្ម ផ្សារ​ទំនើប និង​ហាង​ទំនិញ​ផ្សេង​ៗ​ផង​ដែរ​ដែល​បាន​ជំរុញ​ដល់​ការ​ទិញ​អាហារ​វេច​ខ្ចប់ ។

លោកស្រី Ly Kim Chi ដែល​ជា​ប្រធាន​សមាគម​ន៍​អាហារ​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​និយាយ​ថា វា​ក៏​មាន​ន័យ​ថា​ក្រុមហ៊ុន​ផលិត​អាហារ​កែ​ច្នៃ និង​ភេសជ្ជៈ​ទទួល​រង​សម្ពាធ​កាន់តែ​ខ្លាំង​ជាង​មុន​ដែរ​ព្រោះ​ក្រុមហ៊ុន​ចែកចាយ​និង​ផលិត​បរទេស​មាន​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទីផ្សារ​វៀតណាម និង​ដាក់​ឧបសគ្គ​ផ្សេង​ៗ​ដូច​ជា​ស្តង់ដារ​គុណភាព​និង​ការ​វេច​ខ្ចប់​ដើម្បី​បដិសេធ​ការ​លក់​ផលិតផល​ក្នុងស្រុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ