ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ កម្ពុជា​ត្រូវ​តែ​មាន​សន្តិភាព​ជា​និច្ច ទោះបី​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា ប្រទេស​កម្ពុជា​ត្រូវ​តែ​មាន​សន្តិភាព​ជា​និច្ច ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា ប្រទេស​កម្ពុជា​ត្រូវ​តែ​មាន​សន្តិភាព​ជា​និច្ច ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ។ សម្តេច​តេ​ជោ បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២៩ ខែមករា នេះ​ថា ដោយ​អម​នឹង​រូបថត​ជា​ច្រើន​សន្លឹក​ដែល​មាន​ទាំង​ថតរូប​ស​ខ្មៅ និយាយ​តាំងពី​យូរ​មក​ហើយ និង​រូបថត​នៃ​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

សម្តេច​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា « កម្ពុជា​ត្រូវ​តែ​មាន​សន្តិភាព​ជា​និច្ច រូប​១​សន្លឹក​ស​ខ្មៅ​ដែល​យើង​បានឃើញ គឺជា​ទិដ្ឋភាព​មួយ​ផ្នែក​នៃ​ទីក្រុង​ភ្នំពេញ​ដែល​ត្រូវ​បាន​បំផ្លាញ និង​បោះបង់​ចោល​ដោយសារ​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត កាលពី​ឆ្នាំ​១៩៧៥-១៩៧៩ ។ សម្តេច​បន្ត​ថា ក្រោយ​ពី​កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ជាង​២០​ឆ្នាំ​មកនេះ​ទីក្រុង​ភ្នំពេញ​ត្រូវ​បាន​អភិវឌ្ឍ​ឲ្យ​រីក​លូតលាស់​ទៅ​មុខ​ឥត​ឈប់​ឈរ ។

យើង​ត្រូវ​រួម​គ្នា​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​ខាន​តែ​បាន ដើម្បី​កុំ​ឲ្យ​ប្រទេស​ជាតិ​វិល​ធ្លាក់​ទៅ​ក្នុង​ភ្នក់ភ្លើង​នៃ​សង្គ្រាម និង​ការ​បំភ្លេច​បំផ្លាញ​សារ​ជា​ថ្មី ។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ជួប​តែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់​ទីកន្លែង ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ខណៈ​ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​បាន​កំពុង​ដែល​មាន​អសន្តិសុខ ជាក់ស្តែង​នោះ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា បាន​កំពុង​តែ​កើត​មាន​បាតុកម្ម បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​លូកដៃ​ចូល​ក្នុង​កិច្ច​ផ្ទៃក្នុង​ប្រទេស​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ