ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​កម្ពុជា​នឹង​ចាប់ផ្ដើម​កើន​កម្តៅ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​២៩​មក​រា​ដល់​ថ្ងៃ​ទី​០៥​ខែកុម្ភៈ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែមករា​នេះ​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​កើន​កម្តៅ​ឡើង​វិញ ដោយសារ​សម្ពាធ​ខ្ពស់​នៅ​ប្រទេស​ចិន​ចាប់ផ្ដើម​ថយ​ចុះ​ឥទ្ធិពល…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​ថា ចាប់ពី​ថ្ងៃ​ទី​២៩ ខែមករា​នេះ​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​កើន​កម្តៅ​ឡើង​វិញ ដោយសារ​សម្ពាធ​ខ្ពស់​នៅ​ប្រទេស​ចិន​ចាប់ផ្ដើម​ថយ​ចុះ​ឥទ្ធិពល ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​២៨ មក​រា ដោយ​បាន​ព្យាករណ៍​ថា ដោយសារ​សម្ពាធ​ខ្ពស់​នៅ​ប្រទេស​ចិន​ចាប់ផ្ដើម​ថយ​ចុះ​ឥទ្ធិពល អាកាសធាតុ​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​កើន​កម្តៅ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមករា​នេះ​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

សេចក្តីជូនដំណឹង​នេះ​បញ្ជាក់​ថា បណ្ដា​ខេត្ត​នានា​នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ភ្នំ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២០​ទៅ​២២​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩ ទៅ​៣២​អង្សា​សេ ។ បណ្ដា​រាជធានី និង​ខេត្ត​ដទៃ​ទៀត​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៣​ទៅ​២៥​អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១-២៥​អង្សា​សេ ។ ក្នុង​នោះ​តំបន់​ជាប់​ដង​ទន្លេ តំបន់​ជុំវិញ​បឹង​ទន្លេសាប តំបន់​ខ្ពង់រាប និង​តំបន់​ភ្នំ និង​មាន​ចុះ​អ័ព្ទ​នៅ​ពេល​ព្រឹក ។

ឆ្នាំ​នេះ​អាកាសធាតុ​នៅ​ខេត្តមណ្ឌលគិរី​បាន​ចុះ​ត្រជាក់​ខ្លាំង​ប្រហែល​ពី​រស​ប្ដា​ហ៍​មក​ហើយ គឺ​សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​ត្រឹម​ពី​១៣​ទៅ​១៥​អង្សា​សេ នៅ​ពេល​យប់ និង​ព្រឹក ។ ចំណែក​ឡើង​ខ្ពស់​បំផុត​នៅ​ពេល​ថ្ងៃត្រង់ គឺ​មិន​លើស​២៨​អង្សា​សេ​នោះ​ទេ ។ ក្នុង​ចំណោម​បណ្ដា​ក្រុង​ស្រុក​ទាំង​៥​របស់​ខេត្តមណ្ឌលគិរី មាន​ក្រុង​-​ស្រុក​ចំនួន​៣ ដែល​ទទួល​រង​នូវ​ភាព​ត្រជាក់ និង​សំណើម​ច្រើន​ជាងគេ​ព្រោះតែ​ភូមិសាស្ត្រ​ទាំងនេះ ស្ថិត​នៅ​តំបន់​ភ្នំ ក្នុង​នោះ​រួ​មាន​ក្រុង​សែន​មនោ​រម្យ ស្រុក​អូរ​រាំង និង​ស្រុក​ពេ​ជ្រា​ដា ។

ចំណែក​ស្រុក​កែវ​សីមា និង​ស្រុក​កោះ​ញែក គឺ​មិនសូវ​រង​នូវ​ភាព​ត្រជាក់ ឬរ​ងារ​ខ្លាំង​នោះ​ទេ ។ លោក ប៊ុ​ន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ទោះបីជា​អាកាសធាតុ​បាន​ចុះ​ត្រជាក់​បែប​នេះ​ក្ដី ប៉ុន្តែ​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​គ្រាន់តែ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​ជួប​ប្រទះ​ជាមួយ​អាការ​ផ្ដាសាយ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ