ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​៥​វិធី​នេះ ធានា​បុគ្គលិក​ធ្វើការ​លុះ​ក្ស័យ

5 ឆ្នាំ មុន

ការ​ចូលរួម​របស់​បុគ្គលិក​ក្នុង​កិច្ចការ​ក្រុមហ៊ុន​ភាគច្រើន​ត្រូវ​បាន​មើល​រំលង​ដោយ​ក្រុមហ៊ុន ។ បន្ទាប់​ពី​ផ្តល់​ការងារ​ដល់​បុគ្គលិក​ណា​ម្នាក់​ហើយ ក្រុមហ៊ុន​មិន​មាន​ផែនការ​ឬ​យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ត​ជំរុញ​ឲ្យ​បុគ្គលិក​ស្រលាញ់​ការងារ​របស់​ខ្លួន​ឡើយ​ដែល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​បុគ្គលិក​ឲ្យ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​បាន​យូរ ។ បុគ្គលិក​ដែល​សកម្ម​គឺជា​អ្នក​ដែល​ចាត់​ទុក​កន្លែង​ការងារ​ជា​ផ្ទះ​ទី​ពីរ ។ ពួក​គេ​អាច​សម្រេច​កិច្ចការ​ដែល​បាន​ដាក់​ឲ្យ​ធ្វើ​និង​មាន​ភាព​ស្មោះស្ម័គ្រ​ជាមួយនឹង​ក្រុមហ៊ុន ។ ពួក​គេ​អាច​ក្លាយជា​អ្នកដឹកនាំ​មួយ​រូប…

ការ​ចូលរួម​របស់​បុគ្គលិក​ក្នុង​កិច្ចការ​ក្រុមហ៊ុន​ភាគច្រើន​ត្រូវ​បាន​មើល​រំលង​ដោយ​ក្រុមហ៊ុន ។ បន្ទាប់​ពី​ផ្តល់​ការងារ​ដល់​បុគ្គលិក​ណា​ម្នាក់​ហើយ ក្រុមហ៊ុន​មិន​មាន​ផែនការ​ឬ​យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ត​ជំរុញ​ឲ្យ​បុគ្គលិក​ស្រលាញ់​ការងារ​របស់​ខ្លួន​ឡើយ​ដែល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​បុគ្គលិក​ឲ្យ​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​បាន​យូរ ។

បុគ្គលិក​ដែល​សកម្ម​គឺជា​អ្នក​ដែល​ចាត់​ទុក​កន្លែង​ការងារ​ជា​ផ្ទះ​ទី​ពីរ ។ ពួក​គេ​អាច​សម្រេច​កិច្ចការ​ដែល​បាន​ដាក់​ឲ្យ​ធ្វើ​និង​មាន​ភាព​ស្មោះស្ម័គ្រ​ជាមួយនឹង​ក្រុមហ៊ុន ។ ពួក​គេ​អាច​ក្លាយជា​អ្នកដឹកនាំ​មួយ​រូប ហើយនឹង​នៅ​ក្រុមហ៊ុន​បាន​យូរ ។

បុគ្គលិក​ដែល​មិន​សកម្ម​គឺជា​អ្នក​ដែល​ចូល​ចិត្ត​ការងារ​របស់​ពួក​គេ​តែ​គ្រាន់តែ​ធ្វើ​កិច្ចការ​តាម​តម្រូវ​ការ​​ប៉ុណ្ណោះ​ដោយ​មិន​ធ្វើ​ការងារ​ដើម្បី​គោលដៅ​ឬ​តម្លៃ​ក្រុមហ៊ុន​ឡើយ ។ ចំណែកឯ​បុគ្គ​លិក​អកម្ម​វិញ​គឺជា​អ្នក​ដែល​មិន​មាន​កម្លាំង​ក្នុង​ការ​ធ្វើការ និង​ចែកចាយ​អវិជ្ជមាន​ក្នុង​ក្រុមហ៊ុន ។

យោង​ទៅ​តាម Mental Health America បាន​ឲ្យ​ដឹង​ថា​បុគ្គលិក​អកម្ម​ធ្វើ​ឲ្យ​មានការ​ខាតបង់​ប្រមាណ​ពី ៤៥០ ទៅ ៥០០​ប៊ី​លាន​ដុល្លារ​ឯណោះ​ក្នុង​មួយ​ឆ្នាំ ។ ហើយ​ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​តាម​ដើម្បី​ជំរុញ​ឲ្យ​បុគ្គលិក​អ្នក​កាន់តែ​សកម្ម​ជាង​មុន​៖

១. ផ្តល់​ឧបករណ៍​សម្រាប់​ធ្វើការ​បាន​គ្រប់គ្រាន់
ការ​ស្រលាញ់​ការងារ​គឺ​ពឹងផ្អែក​លើ​រចនាសម្ព័ន្ធ​របស់​ក្រុមហ៊ុន​ដែរ ដូច្នេះ​ការ​ផ្តល់​ឧបករណ៍​គ្រប់គ្រាន់​ដល់​បុគ្គលិក​ដែល​ពួក​គេ​អាច​ប្រើ​ដើម្បី​សម្រេចការ​ងា​របស់​ពួក​គេ​អាច​នឹង​ជំរុញ​ដល់​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ប្រកបការងារ​របស់​ពួក​គេ​ដែរ​។

២. ផ្តល់​ការ​ហ្វឹកហាត់
បុគ្គលិក​តែងតែ​ស្វែងរក​វប្បធម៌​ការងារ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ត​អភិវឌ្ឍន៍​ខ្លួន​ ។ ហើយ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ការ​ហ្វឹកហាត់​ដល់​បុគ្គលិក​ដើម្បី​ឲ្យ​ពួក​គេ​មាន​ជំនាញ​បន្ថែម​ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​ក្រុមហ៊ុន​ជាដើម​ផង​ដែរ​ ។

៣. ការ​ទទួលស្គាល់
ការ​សរសើរ​បុគ្គលិក​ពេល​ដែល​ពួក​គេ​ធ្វើ​បាន​ល្អ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​រក្សា​ភាព​សកម្ម​របស់​បុគ្គលិក​។ ពេល​ខ្លះ ការ​ផ្តល់​ជា​អត្ថប្រយោជន៍​បន្តិចបន្តួច​ដូច​ជា​គូ​ប៉ុង ឬ​ថវិកា​បន្តិចបន្តួច​អាច​មាន​កម្លាំង​ជំរុញ​ដល់​ពួក​គេ​ច្រើន​ផង​ដែរ​ ។

៤. ជំរុញ​ឲ្យ​មានការ​ប្រាស្រ័យ​ទាក់ទង​បើក​ទូលាយ
ការ​ប្រាស្រ័យ​ទាក់ទង​ច្បាស់លាស់​អនុញ្ញាត​ឲ្យ​អ្នកដឹង​ច្បាស់​ពី​គំនិត​របស់​បុគ្គលិក​ខ្លួន​។ អ្នក​អាច​ធ្វើការ​ស្ទង់​មតិ ប្រជុំ​ក្រុម ឬ​ប្រើ​ប្រអប់​មតិ​ដើម្បី​ដឹង​ពី​គំនិត​របស់​ពួក​គេ​បាន​ដែរ​។ អ្នក​គួរ​ជំរុញ​ឲ្យ​ពួក​គែ​និយាយ​ដើម្បី​ឲ្យ​អ្នក​អាច​ធ្វើការ​ផ្លាស់​ប្តូរ​ពេល​ដែល​អ្នក​យល់​ស្រប​ ។

៥. ផ្តល់​មតិយោបល់​ជា​ប្រចាំ
ការ​ផ្តល់​មតិយោបល់​ជា​ប្រចាំ​ជួយ​ឲ​ហយ​បុគ្គលិក​ធ្វើ​បច្ចុប្បន្នភាព​ជំនាញ និង​ផ្តល់​ជា​លទ្ធផល​ឲ្យ​ស្រប​ទៅ​នឹង​ការ​គិត​ទុក​របស់​ក្រុមហ៊ុន​។ អ្នក​គួរតែ​ផ្តល់​មតិយោបល់​ទាំង​បែប​ផ្លូវការ​និង​ក្រៅផ្លូវការ​ដើម្បី​ជំរុញ​ទឹកចិត្ត​របស់​បុគ្គលិក​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ