ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ដើរ​យក​ព័ត៌មាន​ជាក់ស្តែង​…​អត់​មាន​ជើង​ដប់​ដូច​អស់លោក​ទេ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជុំវិញ​ករណី​ផ្ទុះ​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គរ​បូ​រី​កំពុង តែ​ក្លាយទៅជា​រឿង​ក្តៅ ខណៈ​ដែល​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី​បាន​ចេញ​លិខិត​បំភ្លឺ (​លាង​ខ្លួនឯង​) ហើយ​ងាក​មក​ចោទ​ក្រុម​អ្នក​សារព័ត៌មាន​ថា ផ្សាយ​ព័ត៌មាន​រឿង​ផ្ទុះ​ការ​តវ៉ា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃគមជាង​៤០០​គ្រួសារ​ប្តឹង​តវ៉ា​រឿង​តម្លៃ​ទឹក​បូម​ដាក់​ស្រែ​ជាមួយ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្ថានីយ ឃុំ​ព្រៃគមរបស់​លោក…

ខេត្តតាកែវ ៖ ជុំវិញ​ករណី​ផ្ទុះ​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គរ​បូ​រី​កំពុង តែ​ក្លាយទៅជា​រឿង​ក្តៅ ខណៈ​ដែល​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី​បាន​ចេញ​លិខិត​បំភ្លឺ (​លាង​ខ្លួនឯង​) ហើយ​ងាក​មក​ចោទ​ក្រុម​អ្នក​សារព័ត៌មាន​ថា ផ្សាយ​ព័ត៌មាន​រឿង​ផ្ទុះ​ការ​តវ៉ា​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រៃគមជាង​៤០០​គ្រួសារ​ប្តឹង​តវ៉ា​រឿង​តម្លៃ​ទឹក​បូម​ដាក់​ស្រែ​ជាមួយ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ស្ថានីយ ឃុំ​ព្រៃគមរបស់​លោក ឈុ​ន សា​រឹ​ន ហៅ​ប៉ោង កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​។

ដោយ​ថា ជា​ការ​ផ្សាយ​ព័ត៌មាន​បំភ្លៃ និង​បំប៉ោង​ព័ត៌មាន​ដោយ​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី និង​អាជ្ញាធរ​ឃុំ​ឆ្លើយ​ថា មិន​បានដឹង​រឿង​ទៅ​វិញ​ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ប្រុស​ស្រី​រាប់រយ​នាក់​ទៅ​ឈរ​នៅ​មាត់​ជណ្តើរ​សាលាឃុំ ស្រែក​រក​អាជ្ញាធរ​ជួយ​ដោះស្រាយ តែ​បែរជា​អាជ្ញាធរ​ឃុំ និង​ស្រុក​ឆ្លើយ​ថា មិនដឹង​រឿង​ទៅ​វិញ ។ ទ​ង្វើ​នេះ​ហាក់បីដូចជា ពាក្យ​របស់​ថ្នាក់ដឹកនាំ​ធ្លាប់​និយាយ​ត​គ្នា​ថា កុំ​ធ្វើ​ជា​មន្ត្រី​ជើង​ដប់​ដែល​អង្គុយ​នៅ​តែ​ក្នុង​បន្ទប់ ​ចាំ​ស្តាប់តែ​របាយ​ការ​មិន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​រាស្ត្រ​ដែល​អាច​និយាយ​បាន​ថា ជា​មន្ត្រី​អ​សកម្មភាព​ខ្វះ​ការ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ និង​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ឡាយ​វី​ដេ​អូ​ផ្ទាល់​អំពី​សកម្មភាព និង​ការ​សម្ភាសន៍​តវ៉ា​របស់​ពលរដ្ឋ​នៅ​ពេល​នោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​និយាយ​អំពី​ទុក្ខ​លំបាក​របស់​ពួក​គាត់ឲ្យ​មហាជន ​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បានដឹង​រឿង​ពិត​នោះ បែរជា​សង្ស័យ​មន្ត្រី​ជើង​ដប់​រដ្ឋបាល​ស្រុក​អង្គរ​បូ​រី​ថា ការ​ផ្សាយ​ព័ត៌មាន​នេះ​មិន​ពិត ហើយ​ជា​ព័ត៌មាន​បំប៉ោង​ទៅ​វិញ ។

តាម​ការ​ពិនិត្យ​សូម​ឲ្យ​អាជ្ញាធរ​ស្រុក​អង្គរ​បូ​រី គួរ​ណាស់​តែ​ចុះ​មក​ផ្ទាល់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​មិនមែន​ស្តាប់​តែ​របាយ​ការ ហើយ​ចោទប្រកាន់​មក​អ្នក​សារព័ត៌មាន​នោះ​ទេ​ជៀសវាង​ការ​ធ្លាក់​ចុះ​នៃ​ការងារ​គ្រប់គ្រង​រដ្ឋបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ