ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រះ​កិលេស​ត្រឹមតែ​ឱ្យ​ស្រាល​ចុះ​ក៏​គួរ

5 ឆ្នាំ មុន

កាល​ព្រះពុទ្ធ​ធរមាន​នៅឡើយ ព្រះ​អង្គ​តែង​ទេសនា​អប់រំ​បរិស័ទ​ឲ្យ​កម្ចាត់​នូវ​កិលេស​ដែល​កប់​ត្រាំ​នៅ​ក្នុង​សន្តាន​របស់​ខ្លួន បើ​មិន​បាន​ជម្រះ​ឱ្យ​ស្អាត​បរិសុទ្ធ​ទាំងស្រុង​ទេ ត្រឹមតែ​ធ្វើ​ឱ្យ​ស្រាល​ចុះ​ក៏​សម​ល្មម​។ តែបើ​បុគ្គល​ណា​កម្ចាត់​នូវ​កិលេស​ក្នុង​សន្តាន​ឱ្យ​ជ្រះស្រឡះ​បាន បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នកបម្រើ​ព្រះពុទ្ធ​សាសនា​ដោយ​ពិត និង​បាន​តបស្នង​សងគុណ​ព្រះ​អង្គ​ដោយ​បរិបូណ៌​ហើយ​។ កិលេស​ក្នុង​ទី​នេះ​គឺ លោភៈ ទោសៈ…

កាល​ព្រះពុទ្ធ​ធរមាន​នៅឡើយ ព្រះ​អង្គ​តែង​ទេសនា​អប់រំ​បរិស័ទ​ឲ្យ​កម្ចាត់​នូវ​កិលេស​ដែល​កប់​ត្រាំ​នៅ​ក្នុង​សន្តាន​របស់​ខ្លួន បើ​មិន​បាន​ជម្រះ​ឱ្យ​ស្អាត​បរិសុទ្ធ​ទាំងស្រុង​ទេ ត្រឹមតែ​ធ្វើ​ឱ្យ​ស្រាល​ចុះ​ក៏​សម​ល្មម​។ តែបើ​បុគ្គល​ណា​កម្ចាត់​នូវ​កិលេស​ក្នុង​សន្តាន​ឱ្យ​ជ្រះស្រឡះ​បាន បុគ្គល​នោះ​ឈ្មោះ​ថា​ជា​អ្នកបម្រើ​ព្រះពុទ្ធ​សាសនា​ដោយ​ពិត និង​បាន​តបស្នង​សងគុណ​ព្រះ​អង្គ​ដោយ​បរិបូណ៌​ហើយ​។

កិលេស​ក្នុង​ទី​នេះ​គឺ លោភៈ ទោសៈ មោហៈ ជាស​ត្រូវ​ធំ​នៃ​ពុទ្ធសាសនា ត្រូវ​កម្ចាត់​ចេញ​ឱ្យ​អស់​ទើប​សាសនា​រុងរឿង ។ កិលេសធំទាំងបីនេះ កុំថាឡើយមនុស្ស សូម្បីតែពួកទេវតាក៏នៅមានដែរ ។

ចំណែក​បុគ្គល​ដែល​លុះ​ក្នុង​អំណាច​នៃ​កិលេស មិន​បាន​នាម​ថា​ជា​អ្នក​ប្រព្រឹត្ត​តាម​ឱវាទ​ព្រះពុទ្ធ​សាសនា​ឡើយ ព្រោះ​កិលេស​ហ្នឹងហើយ​ជាស​ត្រូវ​ធំ​នឹង​ពុទ្ធសាសនា ហើយ​ជាស​ត្រូវ​ជាមួយនឹង​សត្វលោក​ផង​ដែរ ។

សត្វលោក​រមែង​មិន​រួច​ចាក​ទុក្ខ​ព្រោះតែ​កិលេស​ក្នុង​សន្តាន​ពូន​ផ្តុំ​ក្រាស់ឃ្មឹក​រមែង​មិនដឹង​គុណ​ទោស ទើប​ព្រះពុទ្ធ​សាសនា​នៅ​ខាង​សត្វលោក​ជា​និច្ច​ដើម្បី​បង្ហាញផ្លូវ​ជួយ​សត្វលោក​កម្ចាត់​កិលេស​ជាស​ត្រូវ​ធំ​នោះ​ឲ្យ​អស់ពី​ខន្ធ​សន្តាន ប្រយោជន៍​គឺ​ជីវិត​រស់នៅ​ដោយ​សុខ​ស្ងប់ ។