ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​នៅ​តែ​ពុះកញ្ជ្រោល​រវាង​អ្នកស្រុក និង​ឈ្មួញ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ បាន​លើកគ្នា​មក​សាលាឃុំ​ជា​ថ្មី​ម្តងទៀត ដើម្បី​តវ៉ា​នឹង​មេការ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ម្នាក់​ដែល​បាន​ធ្វើបាប​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មេការ​រូប​នោះ​បាន​បញ្ជា​អោយ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​២​នាក់ និង​ត្រាក់ទ័រ​មួយ​គ្រឿង​ដែល​ពួក​គាត់​បាន​ជួល​ទៅ​ឈួ​ស​ឆាយ​លើ​ដីស្រែ​របស់​គាត់​ទៀត​ផង…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀរ បាន​លើកគ្នា​មក​សាលាឃុំ​ជា​ថ្មី​ម្តងទៀត ដើម្បី​តវ៉ា​នឹង​មេការ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា​ម្នាក់​ដែល​បាន​ធ្វើបាប​ប្រជាពលរដ្ឋ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ។

ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​មេការ​រូប​នោះ​បាន​បញ្ជា​អោយ​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​២​នាក់ និង​ត្រាក់ទ័រ​មួយ​គ្រឿង​ដែល​ពួក​គាត់​បាន​ជួល​ទៅ​ឈួ​ស​ឆាយ​លើ​ដីស្រែ​របស់​គាត់​ទៀត​ផង ។ ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ស្វាយ​ជ្រុំ​ចាត់ទុកជា​អំពើ​ព្រៃផ្សៃ ធ្វើ​ដាក់​លើ​ប្រជាពលរដ្ឋ ក្នុង​ឃុំ​របស់​គាត់ ។ ហេតុការណ៍​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៩ នៅ​សាលាឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

ស្ត្រី​ឈ្មោះ កែវ ផល្លា មាន​ទីលំនៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​និយាយ​អោយ​ដឹង​ថា គាត់​បាន​ទិញ​ដី​នៅ​ចំណុច​អូរ​រំដេញ ស្ថិត​ក្នុងភូមិ​ស្វាយចេក ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ នៅ​ឆ្នាំ​២០០៨ ។ ក្រោយមក​ដោយ​ការ​ខ្វះខាត​ជីវភាព​គាត់​បាន​លក់​ដី​នេះ​បន្ត​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​នៅ​រាជធានី​ភ្នំពេញ ។

ក្រោយមក​ស្ត្រី​ជា​ម្ចាស់​ដី​បានអោយ​គាត់​ជួល​ត្រាក់ទ័រ​ទៅ​ឈួ​ស​ពង្រៀបដី​នោះ ដើម្បី​ធ្វើស្រែ ព្រោះ​មាន​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ជីក​ប្រឡាយ​ទឹក ជិត​ដី​របស់​ពួក​គាត់ ។ នៅ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៩ ខណៈ​ពេល​ត្រាក់ទ័រ​កំពុង​ឈួ​ស​ពង្រាប​ដីស្រែ ស្រាប់តែ​ឈ្មោះ លន់ ឡ​ន ឡុ​ង បាន​នាំ​មន្ត្រី​កងរាជអាវុធហត្ថ​ទៅ​ចាប់​ទាំង​មនុស្ស និង​ត្រាក់ទ័រ​យក​មក​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត​ដែល​មក​ដល់​ពេល​ទើបតែ​ដោះ​លែង​អ្នក​បើក​ត្រាក់ទ័រ​ពីរ​នាក់​ប៉ុណ្ណោះ​ចំណែក​ត្រាក់ទ័រ​នៅ​មិន​ទាន់​ដោះ​លែង​ឡើយ ។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​អ្នក ឃុំ​ស្វាយ​ជ្រំ​មាន​ក្តី​វេទនា​ខ្លាំង​ណាស់​ដោយសារ​តែ​ឈ្មោះ​ឡុ​ង ជា​មេការ​ក្រុមហ៊ុន​របស់​ឧកញ៉ា​ម្នាក់​នៅ​រាជធានី​ភ្នំពេញ​ធ្វើបាប ។ កន្លង​មក​ឈ្មោះ​នេះ​ដើរ​បំផុស​ប្រជាពលរដ្ឋ​អោយ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ទៅ​ក្រុមហ៊ុន​នឹង​បង្កើត​រោងចក្រ​នៅ​ជិត​ជិត​ផ្ទះ​មិនបាច់​អោយ​កូន​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​នោះ​ទេ ។

ព័ត៌មានពិស្តារមានផ្សាយនៅលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ