សង្គ្រាម​ពាណិជ្ជកម្ម​កក្រើក​ពិភពលោក ពេល​នេះ​ចិន​ចាប់ផ្តើម​លេង​ធម៌​ក្តៅ​នឹង​អា​មេ​រិ​ក

Sponsored

យោង​តាម​សារព័ត៌មាន Rueters កាលពី​ថ្ងៃ​ទី​២៨ មក​រា កន្លង​មក​បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ចាប់ផ្តើម​ដំណើរការ​ផ្លូវច្បាប់​ដើម្បី​ឲ្យ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហៅ​កាត់ WTO សម្រេច​លើ​ឧបសគ្គ​របស់​ប្រទេស​ចិន​ដែល​កំពុង​ជួប​ពន្ធ​អា​មេ​រិ​កលើ​ផលិតផល​២៣៤​ប៊ី​លាន​ដុល្លារ​របស់​ខ្លួន ។

អ្នកការទូត​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ម្នាក់​បាន​និយាយ​ក្នុង​កិច្ចប្រជុំ WTO មួយ​ថា ប្រទេស​ចិន​ចង់បាន​គណៈ​អ្នកជំនាញ​ដើម្បី​សម្រេច​លើ​បណ្តឹង​ដែល​បាន​ចាប់ផ្តើម​តាំង​កាលពី​ខែមេសា ឆ្នាំ​២០១៨ ។ បណ្តឹង​នេះ​មាន​គោលបំណង​បញ្ឈប់​អា​មេ​រិ​ក​មិន​ឲ្យ​ដាក់​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន ខណៈ​ដែល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិ​ក​-​ចិន ។

អ្នកតំណាង​ប្រទេស​ចិន​បាន​និយាយ​ថា វា​គឺជា​ការ​ល្មើស​ទៅ​នឹង​កាតព្វកិច្ច​របស់​សហរដ្ឋអាមេរិក​ក្រោម​កិច្ចព្រមព្រៀង​របស់ WTO និង​វា​បង្ក​ជា​ឧបសគ្គ​លក្ខណៈ​ជា​ប្រព័ន្ធ​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ផង​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ដាក់​ពន្ធ ២៥%​បន្ថែម​លើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ​ចាប់ពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០១៨ មក​ហើយ​បាន​ដាក់​ពន្ធ​១០%​លើ​ផលិត​ផល​​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ទៀត ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ មក ។ ប្រទេស​ចិន​ក៏​ឆ្លើយ​តប​វិញ​ដោយ​បាន​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ដែរ ។

មន្ត្រី​តំណាង​អា​មេ​រិ​កបាន​និយាយ​ថា ប្រទេស​ចិន​បាន​ប្រើ​ប្រព័ន្ធ WTO ជា​របាំង​ការពារ​គោលនយោបាយ​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ខ្លួន​ដែល​រួម​មានការ​បង្ខំ​ឲ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា​ជាដើម ។

ប៉ុន្តែ​បណ្តឹង​របស់​ប្រទេស​ចិន​នេះ​អាច​ក្លាយទៅជា​បណ្តឹង​ដែល​ពិបាក​ក្នុង​ការ​ដោះស្រាយ ព្រោះ​សហរដ្ឋអាមេរិក​បាន​បញ្ឈប់​ការ​ជ្រើសតាំង​ចៅក្រម​ស្តាប់​បណ្តឹងឧទ្ធរណ៍ ។ សហរដ្ឋអាមេរិក​បាន​និយាយ​ថា ចៅក្រម​បាន​ល្មើស​នឹង​ដំណើរការ​របស់ WTO ម្តង​ហើយ​ម្តងទៀត ។

ភ្នាក់ងារ​បណ្តឹងឧទ្ធរណ៍​របស់ WTO មាន​ចៅក្រម​សល់​តែ​៣​រូប​ប៉ុណ្ណោះ ប៉ុន្តែ​ចៅក្រម​ពីរ​រូប​នឹង​ចុះ​ចេញពី​តំណែង​នៅ​ខែធ្នូ​ខាង​មុខ​នេះ ហើយ​វិធាន WTO តម្រូវ​ឲ្យ​មាន​ចៅក្រម​បី​រូប​ទើប​អាច​ស្តាប់​បណ្តឹងឧទ្ធរណ៍​បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ