ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​ស្លា.ប់​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ជែង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចូល​ផ្លូវ​ម្ខាង​ទៀត​និង​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​បន្លែ​ពេញទំហឹង បណ្តាល​អោយ​រង​របួសធ្ងន់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​បាន​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ ទល់មុខ​ក្រុមហ៊ុន​ម៉ែរ​ស៊ឺ​ដេ​ស ផ្លូវ​៣០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ជែង​ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​ចូល​ផ្លូវ​ម្ខាង​ទៀត​និង​ជ្រុល​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​បន្លែ​ពេញទំហឹង បណ្តាល​អោយ​រង​របួសធ្ងន់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​បាន​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ ទល់មុខ​ក្រុមហ៊ុន​ម៉ែរ​ស៊ឺ​ដេ​ស ផ្លូវ​៣០​ម៉ែត្រ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា វ័យ​២៥​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ អត់​មាន​ស្លាក​លេខ ។ ដោយឡែក​អ្នក​បើក​បេ​រ៉ឺ​ម៉ក​ម៉ូតូ​មាន​ដឹក​បន្លែ​ឈ្មោះ ពន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក ស្នាក់​នៅ ភូមិ​ក្រៅ​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​​ម៉ូតូសណ្តោង​រ៉ឺ​ម៉ក​ដឹក​បន្លែ​មួយ​គ្រឿង ជិះ​គ្នា​៤​នាក់ (ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់) ដោយ​បើកបរ​មាន​ដឹក​បន្លែ​ពី​ស្រុក​ស្អាង ខេត្តកណ្តាល​យក​ទៅ​បោះ​អោយ​មូ​យ​នៅ​ផ្សារ​ដើម​គ ហើយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ក៍​ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់ ធ្វើ​ដំណើរ​តាម​ផ្លូវ​៣០​ម៉ែត្រ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ក្នុង​ល្បឿន​លឿន​ជែង​គេឯង​ពេញ​ផ្លូវ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មាស់​បើកបរ​ក្នុង​ល្បឿន​លឿន​ជែង​គេឯង​ពេញ​ផ្លូវ ក៏​ស្រាប់តែ​ជ្រុល​ចូល​ផ្លូវ​ម្ខាង​ទៀត​ទៅ​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​បន្លែ​ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ស្មា​ស់ហោះ​ផ្លោង​ឡើង​លើ​ចិញ្ចើម​ផ្លូវ រង​បួស​រយះ​ចង្ការ និង​ផុង​ក្រលៀន​ខាងឆ្វេង ។ ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដែរ តែ​ពេល​​ទៅ​ដល់​ពាក់កណ្តាល់​ផ្លូវ ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ដោយឡែក​ខាង​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក មាន​មនុស្ស​រង​របួស រលា​ត់ដៃរ​លាត់ជើង​តិចតួច ចំណែក​អ្នកបើកបរ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរ​ខណ្ឌមានជ័យ បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ទំនាក់ទំនង​ហៅ​ជំនាញ​ចរាចរណ៍​ក្រុង អោយ​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ព្រមទាំង​អ្នក​បើក​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​នៅ​កា​រិ​ល័យ​ចរាចរណ៍​ជើង ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ចាក់​អង្រែ​ក្រោម ដើម្បី​ស្វែងរក​សាច់ញាតិ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ