ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្រើស​លោក​សម រ​ង្ស៊ី បបួល​សម្តេច​តេ​ជោ​ប្រដាល់​មួយ​ស្មើ​នៅ​ពហុ​កីឡដ្ឋា​ន​អូ​ឡាំ​ពិ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ជម្រើស​ចុង​ក្រោយ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បបួល​សម្តេច តេ​ជោ ហ៊ុន សែន ប្រ​ដាល់​មួយ​ស្មើ…

រាជធានី​ភ្នំពេញ ៖ ជា​ជម្រើស​ចុង​ក្រោយ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បបួល​សម្តេច តេ​ជោ ហ៊ុន សែន ប្រ​ដាល់​មួយ​ស្មើ ដោយ​ធ្វើ​សង្វៀន​នៅ​ពហុកីឡ​ដ្ឋា​ន​អូ​ឡាំ​ពិ​ក​តែ​ម្តង ។

ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ខ្លួន​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្មី​ៗ​កន្លង​មកនេះ លោក សម រ​ង្ស៊ី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​បើ​ហ៊ុន សែន​ខ្លាំង ហ៊ុន​សែន​ឯង​ត្រូវ​តែ​ហ៊ាន​កុំ​កំសាក ។ ហើយ​បើ​ហ៊ុន សែន ហាន​ខ្ញុំ​បបួល ហ៊ុន សែន ដាល់​គ្នា​លើក​សង្វៀន ហើយ​ឲ្យ​ប្រជាជន​មើល​យើង​ធ្វើ​សង្វៀន​នៅ​ស្តាត​អូ​ឡាំ​ពិ​ក​ដាល់​គ្នា​មួយ​ស្មើ យើង​ធ្វើ​សង្វៀន​នៅ​នឹង​តែ​ម្តង​»​។

លោក សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ថា លោក​នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ នៅ​ឆ្នាំ​២០១៩ ដើម្បី​ផ្លាស់​ប្តូរ​របប​ដឹកនាំ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ដែល​ជា​អំណាច​ផ្តាច់​ការ ។ លោក​ថា ការ​ចូល​ស្រុក​នេះ​ដោយសារ​ជា​ជម្រើស​ចុង​ក្រោយ ហើយ​ក៏​ជា​ឱកាស​ចុង​ក្រោយ​ផង​ដែរ ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​ថា ការ​បបួល​នេះ គឺជា​ជា​ល្បិច​គង់ ហ៊ាន​តែ​ប៉ុណ្ណោះ ។ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ប្រើ​ល្បិច​បបួល​ប្រដាល់​មួយ​ស្មើ​របស់​ទណ្ឌិត សម រ​ង្ស៊ី គឺ​ការ​ប្រើ​ក្បួន គង់​ហ៊ាន តែ​ប៉ុណ្ណោះ ។ លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទី​២៩ មក​រា​ថា មិនបាច់​ប្រើ​ក្បួន​គង់​ហ៊ាន​ទេ ។ ប្រជាជន​កម្ពុជា​គ្រប់​រូប​សុទ្ធតែ​បានដឹង​រឿង​គង់​ហ៊ាន​អស់ហើយ ។ នៅ​ពេល​កំពុង​នៅ​ពីក្រោម​ប្រពន្ធ​ស្រាប់​ខំ​ស្រែ​កថា វាយ​ប្រពន្ធ​ឲ្យ​ងាប់ ធ្វើ​ឲ្យ​អ្នក​ជិតខាង​រត់​មក​ជួយ​ប្រពន្ធ​ដោយ​ខ្លាច​គង់​ហ៊ាន​វាយ​ប្រពន្ធ​ស្លាប់ ។ តែ​ដល់​មក​ឃើញ​ស្រាប់តែ​ហួសចិត្ត​ទៅ​វិញ ។

លោក​បន្ត​ថា ជា​ការ​គួរ​ឲ្យ​ចង់​អស់សំណើច​ណាស់ ដែល​អ្នកនយោបាយ​ម្នាក់​ប្រកួត​ជាង​ម្ភៃ​ឆ្នាំ​ចាញ់​រហូត​សល់​តែ​គូថ​ខោ​ថែម​ទាំង​រត់​ចោល​សង្វៀន​ទៀត បែរជា​មក​ស្រែក​បបួល​អ្នក​ឈ្នះ​វាយ​តតួ​មួយ​ទល់​មួយ​ទៅ​វិញ ដែល​មហាជន​ទូទៅ​បានដឹង​ថា ដើម្បី​ស្តា​មុខមាត់​បរាជ័យ​ដ៏​អាម៉ាស់​ក៏​ខិតខំ​ស្រែក​បំភាន់​ភ្នែក​គេឯង​ទៅ ។ នេះ​មិន​ខុស​អី​ពី​ក្បួន​របស់​គង​ហ៊ាន​ទេ ។ លោក​បញ្ជាក់​ថា​« ឱ លោក​អ្នក​ចាញ់​ហ្អើ​យ បើ​ចាញ់​យល់ព្រម​ថា ចាញ់​ទៅ ចាំបាច់​អី​នៅ​ធ្វើ​ប្ញ​ក្ស​ឯង​គ្រាន់បើ​អី​ទៀត ? ទោះ​ខំ​ធ្វើ​ខែងរ៉ែង​យ៉ាងណា ក៏​គ្មាន​អាណា​ជឿ​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ