ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អត់​ព្រះធម៌​ដូច​ខ្វះ​សេចក្តីសុខ

5 ឆ្នាំ មុន

បើ​យើង​យក​ធម៌​ព្រះពុទ្ធ​សាសនា​មក​ជា​អាហារ មក​ជា​គ្រឿង​ជំនួយ ជា​គ្រឿង​បីបាច់​ថែរក្សា​ទំនុកបម្រុង​ចិត្ត​សន្តាន​របស់​យើង ចិត្ត​រមែង​បាន​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត ចម្រើន​ទៅ​ដោយ​សេចក្តី​ស្អាតស្អំ ចម្រើន​ទៅ​ដោយ​ពន្លឺ​ភ្លឺស្វាង និង​ចម្រើន​ទៅ​ដោយ​សេចក្តី​ស្ងប់​សុខ ។ ប៉ុន្តែ​បើ​យើង​មិន​យក​ព្រះធម៌​ពុទ្ធសាសនា មក​ជា​គ្រឿង​ជួយ​ទំនុកបម្រុង​ដល់​ចិត្ត​ទេ…

បើ​យើង​យក​ធម៌​ព្រះពុទ្ធ​សាសនា​មក​ជា​អាហារ មក​ជា​គ្រឿង​ជំនួយ ជា​គ្រឿង​បីបាច់​ថែរក្សា​ទំនុកបម្រុង​ចិត្ត​សន្តាន​របស់​យើង ចិត្ត​រមែង​បាន​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត ចម្រើន​ទៅ​ដោយ​សេចក្តី​ស្អាតស្អំ ចម្រើន​ទៅ​ដោយ​ពន្លឺ​ភ្លឺស្វាង និង​ចម្រើន​ទៅ​ដោយ​សេចក្តី​ស្ងប់​សុខ ។

ប៉ុន្តែ​បើ​យើង​មិន​យក​ព្រះធម៌​ពុទ្ធសាសនា មក​ជា​គ្រឿង​ជួយ​ទំនុកបម្រុង​ដល់​ចិត្ត​ទេ ចិត្ត​របស់​យើង​រមែង​មិន​ចម្រើន​ទៅ​ដោយ​សេចក្តី​ស្អាត និង​មិន​បាន​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត​ឡើយ វា​រមែង​ធ្លាក់​ចុះ​ទៅ​ក្នុង​អំណាច​នៃ​សេចក្តី​លោភលន់ ខឹង​ក្រោធ សេចក្តី​វង្វេង ការ​ច្រណែនឈ្នានីស ចងគំនុំ និង​ព្យាបាទ​គ្នា​មិន​ចេះ​ចប់​ឡើយ ។

អំពើ​ទាំង​អស់នេះ​ជា​ការ​សាង​នូវ​បញ្ហា​ឲ្យ​ដល់​ជីវិត​ពិតប្រាកដ គឺជា​ចិត្ត​ដែល​មិន​មាន​ព្រះពុទ្ធ​សាសនា​នៅ​ជាមួយ ហើយ​ពុទ្ធសាសនា​ក៏​មិន​បាន​ចម្រើន​នៅ​ក្នុង​ចិត្ត​របស់​យើង​ឡើយ ការ​រស់នៅ​ក្នុង​លក្ខណៈ​បែប​នេះ ជា​ជីវិត​គ្មាន​ព្រះធម៌ ខ្វះ​សេចក្តីសុខ​មួយ​ចំណែក​ហើយ ។