ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវប្រុសនាំប្រុសចូលដេក​ផ្ទះ​ក្នុង​សំណាក់​​…​បែរ​​ឃើញ​ស្លា.ប់ក្នុងថ្លុក​ឈាម​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុ​បម្នាក់ បាន​ត្រូវ​ជន​ម្នាក់​ទៀត​នាំ​យក​ទៅ​ចាក់សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ«​ច​ន្ធូ​ត្រជាក់ចិត្ត​» និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧ មករា នៅ​ជាន់​ទី​៣ បន្ទប់​លេខ​៣នៃ​ផ្ទះសំណាក់​ខាងលើ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​សូ​នី ភូមិ​ឫស្សី…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុ​បម្នាក់ បាន​ត្រូវ​ជន​ម្នាក់​ទៀត​នាំ​យក​ទៅ​ចាក់សម្លាប់​ប្លន់​យក​ម៉ូតូ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ«​ច​ន្ធូ​ត្រជាក់ចិត្ត​» និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៧ មករា នៅ​ជាន់​ទី​៣ បន្ទប់​លេខ​៣នៃ​ផ្ទះសំណាក់​ខាងលើ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​សូ​នី ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ យ៉ា​ន ជឿន អាយុ​៣៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​សំបួរ ឃុំ​អង្គរបុរី ស្រុក
​អង្គរបុរី ខេត្តតាកែវ ។ ចំណែក​ម៉ូតូ​ដែល​ជន​ដៃដល់​ប្លន់​យក​ទៅ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​៊​រី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខភ្នំពេញ ១FL-៩៩៨៦ និង​ចិញ្ចៀន​១​វង់ ។ ប្រភព​ព័ត៌មាន​ពី​អ្នក​មើល​ការ​ខុស​ត្រូវ​ផ្ទះ​សំណាក់ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ នៅ​វេលា​ម៉ោង​៥​ល្ងាច មាន​បុរស​២​នាក់ គឺ​ជន​រង​គ្រោះ​និង​បុរស​ម្នាក់​ទៀតជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​មួយ​គ្រឿង ​មក​ជួល​បន្ទប់​ផ្ទះសំណាក់​សម្រាក ។

ក្រោយ​ពី​ពួក​គេ​ចូល​ផ្ទះសំណាក់​បាន​មួយសន្ទុះ​ ស្រាប់តែ​ជន​ម្នាក់​បាន​ចុះ​មក​ក្រោម​យក​ម៉ូតូ​ជិះ​ចេញ​ទៅបាត់ ពេល​នោះ​ម្ចាស់ផ្ទះ​សំណាក់​សួរ​ថា ​ទៅ​ណា? ហើយ​ជន​នោះ​ប្រាប់​ថា​ ទៅ​យក​ស្រី​មក​ដេក ហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​បាត់​ទៅ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​រង់ចាំ​បុរស​ខាងលើ​​យូរ​ពេក ហើយ​ណាមួយ​មានការ​សង្ស័យ​ផង​នោះ រូប​គាត់​ក៏​ឡើង​ទៅ​មើល​បន្ទប់​​ដែល​ជួល​ស្នាក់​នោះឃើញ​បន្ទប់​ចាក់សោ​ ហើយ​រូប​គាត់​បាន​យក​កូនសោ​មក​ចាក់​​រក​មើល ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​បន្ទប់ទឹក ដោយ​ខ្លួនប្រាណ​ប្រឡាក់​សុទ្ធតែ​ឈាម ព្រមទាំង​ឃើញ​កូនកាំបិត​ចិតបន្លែ​១​នៅ​ក្បែរ​សព​ផង​ដែរ ។

បន្ទាប់​ពី​ឃើញ​ហេតុការណ៍​បែប​នេះ រូប​គាត់​ក៏​ផ្តល់​ដំណឹង​ដល់​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​៣ ឱ្យមក​ពិនិត្យ​មើល​ពិត​មាន​មនុស្ស​ស្លាប់​មែន តែ​មិន​ទាន់​ដឹង​ថា ​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ​។ បន្តិច​ក្រោយមក សមត្ថ​កិច្ច​មូលដ្ឋាន​ក៏​ទាក់ទង​ទៅ​ខាង​ជំនាញ​គ្រប់​ជាន់ថ្នាក់ ដើម្បី​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​សព ។

ក្នុង​ការ​ពិនិត្យ សមត្ថកិច្ច​បាន​រក​ឃើញ​កាត​គ្រី​ម៉ូតូ​ចំនួន​២​សន្លឹក និង​ទូរស័ព្ទ​១​គ្រឿង ហើយ​សព​មាន​ស្នាម​ចាក់​ចំនួន​៩​កាំបិត ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ចាក់​សម្លាប់​ប្លន់​យក​ម៉ូតូ ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទាក់ទង​ហៅ​ក្រុម​គ្រួសារ​ឱ្យមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ឯ​ខេត្តតាកែវ ។

នេះ​ជា​ករណី​លើក​ដំបូង​ហើយ ដែល​ចោរ​ចាក់​សម្លាប់​ក្នុងផ្ទះ​សំណាក់​ប្លន់​យក​ម៉ូតូ ដែល​កន្លង​មក​ធ្លាប់តែ​ចោរ​ហៅ​ឱ្យ​ឌុ​ប​ដល់​កន្លែង​ស្ងាត់​ទើប​ធ្វើ​សកម្មភាព​ប្លន់ ។ ជាមួយនឹង​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ ការ​ដែល​ពួក​គេ​បបួល​គ្នា​មក​ដេក​នៅផ្ទះ​សំណាក់​បែប​នេះ​នេះ ទំនង​អាច​ជា​មនុស្ស​ស្គាល់គ្នា​ផង​ដែរ ។

អត្ថបទសរសេរ ដោយ