ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាក​មក​មើលផ្លូវ​ក្រាល​កៅស៊ូ​ប្រភេទ​AC​ក្នុង​ក្រុង​កំពង់ឆ្នាំង​ម្តងនេះ​ម៉េច​ដែរ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ AC ចំនួន​៣​ខ្សែ មាន​ប្រវែង​១៧២១…

ខេត្តកំពង់ឆ្នាំង ៖ លោក​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ AC ចំនួន​៣​ខ្សែ មាន​ប្រវែង​១៧២១ ម៉ែត្រ ដែល​បាន​កសាង​នៅ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង គឺ​បាន​រួចរាល់​ជា​ស្ថាពរ​ហើយ ដោយ​បញ្ចប់​ការ​សាងសង់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ ។

ការ​បញ្ជាក់​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ត្រួតពិនិត្យ​ការ​បញ្ចប់​គម្រោងការ​សាង​ផ្លូវ ប្រភេទ​ខាងលើ នៅ​ចំណុច​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ លោក​កែវ ពៅ បាន​បញ្ជាក់​ថា ផ្លូវ​ចំនួន​៣​ខ្សែ​ដែល​មាន​ប្រវែង​១៧២១​ម៉ែត្រ​ចែក​ចេញ​ជា​៣​កំណាត់​មាន​ផ្លូវ​លេខ​៥០ ផ្លូវ​លេខ​៥២ និង​ផ្លូវ​លេខ​៥៤ ផ្លូវ​ទាំង​៣​ខ្សែ​នេះ ស្ថិត​ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ AC មាន​កម្រាស់​៥​ហ៊ុន ទទឹង​៥​ទៅ​៦​ម៉ែត្រ តាម​ស្ថានភាព​ជាក់ស្តែង​។ ផ្លូវ​ខាងលើ​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក ហើយ​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ឆ្នាំង ។

ការ​កសាង​ផ្លូវ​ទាំង​៣​ខ្សែ​នេះ គឺ​ដើម្បី​សម្រួលការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ទូលំទូលាយ និង​បាន​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ជាយថាហេតុ ។ ជាមួយនឹង​ការ​បញ្ចប់​គម្រោង​សាងសង់​ផ្លូវ​ខាងលើ​នេះ ក្នុង​នាម លោក ជា​សា​ម៉ី​មន្ទីរ សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ ហើយ​ចង់​ចាក់សាប​ផ្សារ​ភ្ជាប់​ផ្លូវ​ចូល​ទៅ​កាន់​លំនៅ​ឋាន សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​នេះ​ទី​១ សូម​ចាក់សាប​មុខ​ផ្ទះ ចូល​ទៅ​កាន់​លំនៅ​ដ្ឋា​ន ត្រូវធ្វើ​អោយ​ទាប​ជាង​ផ្លូវ ។ ទី​២ សូម​ទុក​ប្រឡោះ​អោយ​ទឹក​ហូរ​ធ្លាក់​ចុះ​ទៅ​ក្រោមផ្ទះ អោយ​បាន​ត្រឹមត្រូវ ដើម្បី​បញ្ជៀ​ស​បានការ​ហូរ​ច្រោះ​បាក់​ដី ។

ទី​៣ សូមកុំ​ចាក់សាប រំលោភ​ចូល​លើ​ផ្លូវ​កៅស៊ូ ជា​ដាច់ខាត ដែល​ធ្វើ​អោយ​ផ្លូវ​រួម​តូច ។ ការ​ធ្វើ​បែប​នេះ​បាន ធ្វើ​អោយ​ផ្លូវ និង​មុខ​ផ្ទះ​របស់​បងប្អូន​កាន់តែ​មាន​សោ​ភ័​ណ្ឌ​ភាព គ្មាន​ធូលី​ដី នៅ​មុខ​ផ្ទះ និង​ផ្លូវ​មានគុណ​ភាព យូ​អង្វែង ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​សំណូមពរ​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​ជញ្ជូន​ដែល​មាន​ទម្ងន់​ធ្ងន់​លើស​ចំណុះ សូមកុំ​បើកបរ​លើ​ផ្លូវ​ដ៏​ស្រស់​ស្អាត​នេះ​ដែល​នាំ​អោយ​ឆាប់​ខូច ហើយ​បើ​យើង​អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ​នេះ​បាន​ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​មាន​អាយុ​ចាប់ពី​៧ ទៅ​១០​ឆ្នាំ ។

សូម​បញ្ជាក់​ថា កំណាត់​ផ្លូវ​ចាក់​កៅស៊ូ​ប្រភេទ AC ទាំង​៣​ខ្សែ គឺ​មាន​តែ​មួយ​ខ្សែ​ប៉ុណ្ណោះ ដែល​មាន​ផល​ប៉ះពាល់​ខ្លះ​ដល់​អ្នក​រស់នៅ​សងខាង​ផ្លូវ ដែល​ធ្វើ​អោយ​ពួក​គាត់​មិនសូវ​សប្បាយចិត្ត ។ ប៉ុន្តែ​នៅ​ពេល​ផ្លូវ​បាន​សាងសង់​រួចរាល់​យ៉ាង​ស្អាត នៅ​ចំ​មុខ​ផ្លូវ​របស់​គាត់ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​បាន​រីករាយ​សប្បាយចិត្ត គ្រប់​ៗ​គ្នា ព្រោះតែ​ផ្លូវ​កៅស៊ូ​យ៉ាង​ស្អាត កាត់​បន្ថយ​ដី​ហ៊ុយ មិន​ប៉ះពាល់​ដល់​សុខភាព​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ