ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ធ្វើ​អ្វី​គិតតែ​ពី​ចំណង់ចិត្ត​របស់​ខ្លួន

5 ឆ្នាំ មុន

បើ​បុគ្គល​ធ្វើ​អ្វី​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ដោយ​ឥត​បាន​គិត​អំពី​អារម្មណ៍​អ្នក​ដទៃ សូ​ម្បី​តែ​ទ​ង្វើ​របស់​ខ្លួន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ​យ៉ាងណា ក៏​មិន​អើពើ មិន​យក​ភ្នែក​មើល នោះ​គេ​ហៅ​ថា​មនុស្ស​អាត្មា​និយម​ហើយ ។ បើជា​មនុស្ស​អាត្មា​និយម ចុះ​ពាក្យ​ថា​ស្រឡាញ់​ខ្លួន…

បើ​បុគ្គល​ធ្វើ​អ្វី​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន ដោយ​ឥត​បាន​គិត​អំពី​អារម្មណ៍​អ្នក​ដទៃ សូ​ម្បី​តែ​ទ​ង្វើ​របស់​ខ្លួន​ប៉ះពាល់​ដល់​ផ្លូវចិត្ត​អ្នក​ដទៃ​ឱ្យ​គេ​សោកសៅ​យ៉ាងណា ក៏​មិន​អើពើ មិន​យក​ភ្នែក​មើល នោះ​គេ​ហៅ​ថា​មនុស្ស​អាត្មា​និយម​ហើយ ។

បើជា​មនុស្ស​អាត្មា​និយម ចុះ​ពាក្យ​ថា​ស្រឡាញ់​ខ្លួន លើក​តម្លៃ​ជីវិត តើ​ត្រឹមត្រូវ​តាម​ផ្លូវ​ពុទ្ធ​សាសនា​ដែរ​ទេ ?

ត្រង់នេះ​ពិតជា​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ ព្រោះ​ការ​ស្រលាញ់​ខ្លួន​ក្ដី ការ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ក្ដី គឺ​ត្រឹមតែ​ជា​ការ​ស្រលាញ់ ប្រកាន់​ហួងហែង​ទៅ​តាម​សេចក្ដី​ប្រាថ្នា ឥត​គិតពិចារណា ថា​ជា​អំពើអាក្រក់ ល្អ បាប បុណ្យ គុណ ទោស ខុស ត្រូវ​អ្វី​ឡើយ​។ ឥរិយាបថ​បែប​នេះ​ឃើញ​ថា​ផ្ទុយ​ស្រឡះ ប្រាសចាក​ពី​ព្រះពុទ្ធ​ដីកា​ហើយ ។

ព្រោះហេតុនោះ​ទើប​ព្រះ​សម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ការ​ស្រឡាញ់ ហួងហែង​ជីវិត​ខ្លួនឯង ក៏​ត្រូវ​ផ្តល់​អភ័យ​ដល់​ជីវិត​អ្នក​ដទៃ​ផង ទើបបាន​នាម​ថា មនុស្ស​មានគុណ​ធម៌ រស់នៅ​ដោយ​កិ​តិ្ត​យស ។