ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទម្លាក់​សាកល្បង​ម៉ែ​គ្រាប់បែកដែល​អាច​បង្ក​ការ​ខូចខាត​ដ៏​មហាសាល​

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ សារព័ត៌មាន​រុ​ស្ស៊ី ​ទើប​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ ពី​ការ​សាកល្បង​នូវ​ម៉ែ​គ្រាប់បែក​របស់​ចិន ដែល​ទម្លាក់​ពីលើ​អាកាស ហើយ​អាច​បង្ក​ការ​ខូចខាត​ដ៏​មហាសាល​។ កាសែត​រុ​ស្ស៊ី ​NEZAVISSIMAIA GAZETA​សរសេរ​ថា…

ប្រទេស​ចិន ៖ សារព័ត៌មាន​រុ​ស្ស៊ី ​ទើប​ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ ពី​ការ​សាកល្បង​នូវ​ម៉ែ​គ្រាប់បែក​របស់​ចិន ដែល​ទម្លាក់​ពីលើ​អាកាស ហើយ​អាច​បង្ក​ការ​ខូចខាត​ដ៏​មហាសាល​។

កាសែត​រុ​ស្ស៊ី ​NEZAVISSIMAIA GAZETA​សរសេរ​ថា មេ​ហ្គា​គ្រាប់បែក​ចិន​នោះ អាច​កម្ទេច​រាល់​អគារ​ និង​ទីតាំង​ទាំងឡាយ​នៅ​លើ​ដី ក្នុង​រង្វង់​ដល់ទី​១​គីឡូម៉ែត្រ ព្រមទាំង​អាច​កម្ទេច​បណ្ដា​រូង​ក្រោម​ដី​ជ្រៅ​ៗ ដោយ​ទម្លុះ​ផ្ទាំង​បេតុង ក្នុង​ជម្រៅ​ច្រើន​សិប​ម៉ែត្រ​។ ចិន​បាន​សាកល្បង​ម៉ែ​គ្រាប់​នោះ​។

កាលពីមុន​មាន​តែ​អា​មេ​រិ​ក ​និង​រុ​ស្ស៊ី​ទេ ដែល​មាន​គ្រាប់បែក​យក្ស ពុំ​មែន​គ្រាប់បែកនុយក្លេអ៊ែរ​ទម្លាក់​ពីលើ​អាកាស ដែល​អាច​កម្ទេច​សត្រូវ​ក្នុង​រូង​ក្រោម​ដី​ជ្រៅ​ៗ​។ ម៉ែ​គ្រាប់បែក​អា​មេ​រិ​ក​ធុន​BLU-109/B ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​កងទ័ពអាកាស​អា​មេ​រិ​ក ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក មាន​ទម្ងន់​ជិត​មួយ​តោន​ជាមួយ​ក្បាល​គ្រាប់​ទម្ងន់​២៤០​គីឡូក្រាម​។​ក្នុង​ឆ្នាំ​២០០២​មក​២០០៣ លេចមុខ​គ្រាប់បែក​ធុន GBU-43/B មាន​ទម្ងន់​ស្ទើរតែ​១០​តោន​ហើយ​មាន​ប្រវែង​លើស​ពី​៩​ម៉ែត្រ ហៅ MASSIVE ORDNANCE AIR BLAST ហើយ​ហៅ​កាត់​ថា​MOAB ដែល​ក្រោយមក​ត្រូវ​បាន​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ប្រើប្រាស់​ជា​ម៉ែ​គ្រាប់បែក​។

ចំណែក​គ្រាប់បែក​យក្ស​រុ​ស្ស៊ី​ទម្លាក់​ពីលើ​អាកាស​វិញ មាន​កម្លាំង​ខ្លាំង​ដល់​ទៅ​៤​ដង​លើស​គ្រាប់បែក​អា​មេ​រិ​ក​MOAB ទោះជា​ស្រាល​ជាង​និង​ខ្លី​ជាង​ក្ដី​។ ការ​សាកល្បង​នៃ​គ្រាប់បែក​រុ​ស្ស៊ីនោះ​ហៅ​ឪ​គ្រាប់បែក ធ្វើ​កាលពី​ឆ្នាំ​២០០៧​។

ចំពោះ​ម៉ែ​គ្រាប់បែក​ចិន​ពុំ​ទាន់​មានការ​ទំលាយ​ឲ្យ​ដឹង​ពី​ទំហំ​នៅឡើយ ប៉ុន្តែ​ទំហំ​របស់​វា​តូច​ជាង​គ្រាប់បែក​MOAB​អា​មេ​រិ​ក ជាមួយ​ប្រវែង​ពី​៥​ទៅ​៦​ម៉ែត្រ ហើយ​មាន​ទម្ងន់​ក្រោម​៩​តោន​។ ប៉ុន្តែ​ការ​ទម្លាក់​បណ្ដាល​ឲ្យ​មានការ​ផ្ទុះ​ខ្លាំង​បំផុត​។ នេះ​បើ​តាម​ក្រុមហ៊ុន​CHINA NORTH INDUSTRIES CORPORATION ដែល​ពុំ​ប្រាប់​ពី​កន្លែង​សាកល្បង​។

តាម​ពួក​អ្នក​ជំនាញការ​យោធា​ថា មាន​តែ​ប្រព័ន្ធ​ការពារ​អាកាស​ដែល​ខ្លាំង​ទេ ទើប​អាច​តស៊ូ​ប្រឆាំង​គ្រាប់​បែក​យក្ស​ទាំងនោះ​បាន ដោយ​ស្ទាក់​កម្ទេច​យន្តហោះ​ដែល​ដឹក​វា​។ អា​មេ​រិ​កបាន​ប្រើប្រាស់​យន្តហោះ MC-130E/H ផលិត​ពី​គំរូ​យន្តហោះ​C-130 HERCULES ដើម្បី​ទម្លាក់​គ្រាប់បែក​GBU-43/B​។ រីឯ​រុ​ស្ស៊ី​វិញ ឪ​គ្រាប់បែក​របស់​ខ្លួន ដឹក​តាម​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ TU-16 ដែល​ផលិត​នៅ​ចិន​ក្រោម​អាជ្ញាប័ណ្ណ​របស់​ខ្លួន កាលពី​ទស​វត្ស​ឆ្នាំ​១៩៦០​។ ជាមួយ​ការ​បង្កើត​មី​ស៊ី​ល​ធុន H-6K កង​យោធា​ចិន​ពេល​នេះ​អាច​វាយប្រហារ​បណ្ដា​គោលដៅ​សំខាន់​ៗ ដោយ​មិន​ចាំបាច់​ហោះ​ចូល​ក្នុង​តំបន់​សកម្មភាព របស់​ផ្នែក​ការពារ​អាកាស​របស់​ពួក​សត្រូវ​។

​កាសែត​រុ​ស្ស៊ី​នោះ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ការ​បង្កើត​គ្រាប់បែក​ទម្លាក់​ពីលើ​អាកាស​ដែល​ធ្ងន់​បំផុត ហើយ​មាន​ឧត្ដមភាព​លើ​ម៉ែ​គ្រាប់បែក​អា​មេ​រិ​ក និង​ការ​ប្រើប្រាស់​បណ្ដា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ បង្ហាញ​ពី​កម្លាំង​គ្របដណ្ដប់​របស់​ក្រុង​ប៉េ​កាំ​ង នៅ​អា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ