ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងថ្ងៃនេះ ស្លា.ប់​៥​នាក់ របួសធ្ងន់​ស្រាល​២៣​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៨ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​១០​លើក​)​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​១​នាក់​) ។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៨ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​១០​លើក​)​ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១៧​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​៦​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក​, មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​២​នាក់​,​ប្រជែង​២​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​ស្លាប់​៥​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​តូច​៤​លើក​ស្លាប​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​២​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​ថ្មើរជើង​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​ស្លាប់​១​នាក់​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, គោ​យន្ត​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៤​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​, រថយន្ត​តូច​៧​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, គោ​យន្ត​១​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​,​រថយន្ត​តូច​៤​លើក​,​គោ​យ​ន្ក​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៧​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកោះកុង​២​លើក​ស្លាប់​២​នាក់​របួស​២​នាក់​,​ខេត្តកណ្តាល​១​លើក​ស្លាប់​១​នាក់​, ខេត្តព្រៃវែង​១​លើក​ស្លាប់​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក​ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៤៧០៧​គ្រឿង (​ម៉ូតូ​៦៤%) មធ្យោបាយ​ល្មើស​៧៥១​គ្រឿង​(៧៩%) អប់រំ​២៧១​គ្រឿង​(​ម៉ូតូ​៦៨%) មធ្យោបាយ​ពិន័យ​៤៨០​គ្រឿ​ង
(​ម៉ូតូ​៨៥%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​៦៣​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៩០៨​គ្រឿង អប់រំ​១៧៧​គ្រឿង ពិន័យ​ចំនួន​សរុប​៤១៦​គ្រឿង (​មួក​៣០០​គ្រឿង កញ្ចក់​១០២​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ១៤​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ