ផ្ទះ​មាន​តម្លៃ​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​… ដឹង​តម្លៃ​ញាក់​សាច់!!!


លោក​កេ​ន ហ្គ្រី​ហ្វ​ហ្វី​ន (Ken Griffin) មហាសេដ្ឋី​ជនជាតិ​អា​មេ​រិ​ក ប្រធាន​មូលនិធិ​«Citadel» បាន​ទិញ​ផ្ទះ​នៅ​ជាន់ខ្ពស់​របស់​អគារ ឬ​ខុន​ដូ​«penthouse» ក្នុង​តម្លៃ​២៣៨​លាន​ដុល្លារ​នៅ​ក្រុង​ញូ​វ​យ៉​ក និង​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ទិញ​អចលនទ្រព្យ​ក្នុង​តម្លៃ​ខ្ពស់​នៅ​សហរដ្ឋអាមេរិក ។

កាសែត​The Wall Street Journal ផ្សាយ​ថា​ផ្ទះ ឬ​បន្ទប់​នោះ​ស្ថិត​នៅ​ខុន​ដូ​លេខ​២២០​ដ៏​ស្រស់​ស្អាត​លើ​ដងផ្លូវ​«Central Park South» កំពុង​សាងសង់ ។ កាលពីមុន​នេះ​អគារ​មាន​តម្លៃ​ខ្ពស់​ស្ថិត​នៅ​ក្រុង​Hampton តម្លៃ​១៣៧​លាន​ដុល្លារ​របស់​លោក​Barry Rosenstein ជា​ប្រធាន​មូលនិធិ​ម្នាក់​កាលពី​៥​ឆ្នាំ​មុន ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​លោក​កេ​ន ហ្គ្រី​ហ្វ​ហ្វី​ន ក៏​បាន​ទិញ​អចលនទ្រព្យ​ជា​ច្រើន ខុន​ដូ​ជា​ច្រើន​ជាន់​នៅ​ក្រុង​ស៊ី​កា​ហ្គោ មាន​តម្លៃ​សរុប​ជិត​៥៩​លាន​ដុល្លារ ប៉ុន្តែ​មិន​បាន​រួម​បញ្ចូល​លើ​តម្លៃ​ផ្ទះ​១២២​លាន​ដុល្លារ​នៅ​ក្រុង​ឡុ​ង​ដ៍ ។

កាលពី​ឆ្នាំ​២០១២​លោក​កេ​ន ហ្គ្រី​ហ្វ​ហ្វី​ន​បាន​ចំណាយ​ប្រាក់​ជិត​២៥០​លាន​ដុល្លារ​ធ្វើ​ជា​ម្ចាស់​ដីធ្លី​ក្នុង​រដ្ឋ​ផ្ល​រី​ដា និង​ត្រៀម​សង់ផ្ទះ​សំដិល​ថ្ងៃ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ