ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ប្រមូល​សំរាម​ម្នាក់​ត្រូវ​រថយន្ត​ស៊ិ​ន​ទ្រី​កិន​បាក់​ភ្លៅ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បុរស​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ម្នាក់​បាន​រត់​តោង​រថយន្ត​ដើម្បី​បើកទ្វារ​ឡើង​ជិះ ប៉ុន្តែ​រអិល​ជើង​ធ្លាក់​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ខាងលើ​កិន បណ្ដា​ឲ្យ​រង​របួស​បាក់ជើង​ភ្លៅ​ម្ខាង​តែ​ម្ដង​។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស…

រាជធានី​ភ្នំពេញ​៖ បុរស​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ម្នាក់​បាន​រត់​តោង​រថយន្ត​ដើម្បី​បើកទ្វារ​ឡើង​ជិះ ប៉ុន្តែ​រអិល​ជើង​ធ្លាក់​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ខាងលើ​កិន បណ្ដា​ឲ្យ​រង​របួស​បាក់ជើង​ភ្លៅ​ម្ខាង​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​បេតុង​ព្រៃ​ស ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ​នួន នឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​ប្រមូល​សំរាម​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី ចំណែក​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ដែល​កិន​បុរស​រង​គ្រោះ មាន​ព​ណ៌​លឿង គ្មាន​ស្លាក​លេខ និង​បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​គឺជា​កម្មករ​ផ្នែក​ប្រមូល​សំរាម​ដែល​ដើរ​តាម​រថយន្ត​ខាងលើ ហើយ​នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​រួម​ជាមួយ​អ្នកបើកបរ​រថយន្ត ព្រមទាំង​កម្មករ​ចំនួន​៤​នាក់​ផ្សេង​ទៀត​បាន​ជិះ​រថយន្ត​ដឹក​សំរាម​ខាងលើ​ដើម្បី​យក​គ្រឿង​អេ​ត​ចាយ​ទៅ​លក់​នៅ​ទីតាំង​ទិញ​និង​លក់​អេ​ត​ចាយ​មួយ​កន្លែង​នៅ​ក្បែរ​កន្លែង​កើត​ហ​តុ​។

លុះ​ក្រោយ​ពេល​លក់​អេ​ត​ចាយ​រួចរាល់​ហើយ ក៏​បត់​រថយន្ត​ចេញពី​ស្តង់​អេ​ត​ចាយ​វិញ ពេល​នោះ​ជន​រង​គ្រោះ​បាន​ចុះ​ស៊ី​ញ៉ូ​ធ្វើ​ចរាចរ​ដើម្បី​ថយ​រថយន្ត​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ស៊ី​ញ៉ូ​រថយន្ត​ថយ​រួច ជន​រង​គ្រោះ​បាន​រត់​តាម​រថយន្ត​ដែល​កំពុង​បើក​ទៅ​មុខ​យឺត​ៗ​ដើម្បី​បើកទ្វារ​ឡើង​ជិះ ប៉ុន្តែ​ភ្លាត់ស្នៀត​បាន​រអិល​ជើង​ធ្លាក់​ចូល​កង់​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​រថយន្ត​កិន​បាក់​ភ្លៅ​ខាងឆ្វេង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។

បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរ​ណ៏​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​សាកសួរ​អ្នកបើកបរ​រថយន្ត​ខាងលើ​ដើម្បី​កសាង​សំណុំរឿង​។

ដោយឡែក​ខាង​តំណាង​របស់​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ក៏​បាន​ធ្វើការ​ដោះស្រាយ​ថ្លៃ​ព្យាបាល​ដល់​ជន​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ