ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​កុយ ឃ្លាត​ពី​ទស្សនិកជន​៣​ខែ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​រហូត​មក​ទល់​ពេល​នេះ​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក​ជួង ជី ហៅ​នាយ​កុយ បាន​ធូរស្បើយ​បន្តិច​ហើយ​។ ទោះជា​យ៉ាងណា​ក្តី​លោក​ជួង ជី មិន​អាច​បន្ត​ការ​សម្តែង​បាន​ទេ​អំឡុង​ពេល​នេះ គឺ​ត្រូវ​បែក​ពី​វេទិកា​សិល្បៈ​សម្រាក​ព្យាបាល​រយៈពេល​៣​ខែ​តាម​វេជ្ជបញ្ជា ។ ទស្សនិកជន​ក្នុង…

រាជធានី​ភ្នំពេញ​៖​រហូត​មក​ទល់​ពេល​នេះ​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​លោក​ជួង ជី ហៅ​នាយ​កុយ បាន​ធូរស្បើយ​បន្តិច​ហើយ​។ ទោះជា​យ៉ាងណា​ក្តី​លោក​ជួង ជី មិន​អាច​បន្ត​ការ​សម្តែង​បាន​ទេ​អំឡុង​ពេល​នេះ គឺ​ត្រូវ​បែក​ពី​វេទិកា​សិល្បៈ​សម្រាក​ព្យាបាល​រយៈពេល​៣​ខែ​តាម​វេជ្ជបញ្ជា ។

ទស្សនិកជន​ក្នុង និង​ក្រៅប្រទេស​បាន​សម្តែង​ក្តី​ត្រេកអរ​ក្រោយ​ដឹង​ថា​ករណី​រងគ្រោះថ្នាក់​ចរាចរណ៍​នា​ខេត្ត​ត្បូងឃ្មុំ​របស់​តារា​កំប្លែង​ល្បីល្បាញ​នាយ​កុយ ផុត​ពី​របួសធ្ងន់ ឬ​ប៉ះពាល់​ដល់​ជីវិត ។

ក្នុង​ហេតុការណ៍​កន្លង​ទៅ​រថយន្ត​ដែល​ក្រឡាប់​ជិះ​គ្នា​៥​ទៅ​៦​នាក់ មាន​នាយ​កុយ នាយ ក្រិន និង​ភរិយា អ្នក​នាង​ប្រិមប្រិយ ជាដើម​។ នាយ​កុយ​រង​របួស​ច្រើន​ជាងគេ ខណៈ​អ្នក​ផ្សេង​មិន​របួស ។ នាយ​កុយ របួស​កែងដៃ​ស្តាំ​ដេរ​៦​ថ្នេរ ហើយ​គ្រាំ​ទ្រូង ប្រេះ​ឆ្អឹងជំនីរ ។ បន្ទាប់​ពី​តាមដាន​មក​នាយ​កុយ ត្រូវ​ក្រុម​គ្រូពេទ្យ​សម្រេច​ឲ្យ​សម្រាក​នៅផ្ទះ​ព្យាបាល​យ៉ាង​ហោច​ណាស់​៣​ខែ​ទើប​សុខភាព​ដូច​ដើម​វិញ ។ នាយ​កុយ​យល់​ព្រម​គោរព​តាម​វេជ្ជបញ្ជា ។

រថយន្ត​ដែល​ខូចខាត​នោះ​ត្រូវ​នាយ​កុយ លើក​ឡើង​ថា​ចំណាយ​ជួសជុល​អស់​ប្រមាណ​៥​ទៅ​៦​ពាន់​ដុល្លារ ដោយ​នាយ​អាច​មាន​ល​ទ្ឋ​ភាព​ធ្វើ​បាន ។

នាយ​កុយ បាន​បង្ហាញ​អារម្មណ៍​កក់ក្តៅ​ពេល​មហាជន​សម្តែង​ការ​ព្រួយបារម្ភ​ចង់​ដឹង​ពី​សុខទុក្ខ​នាយ ។ អ្នកគាំទ្រ​ម្នាក់​កាលពី​ថ្ងៃ​ទី​២៧ មក​រា ២០១៩​និយាយ​ថា​«​ជូនពរ​លោកពូ​កុយ​ឲ្យ​ឆាប់​ជា​សះស្បើយ ។ សូម​វត្ថុ​សក្តិ​សិ​ទ្ឋិ​លើ​លោក​បីបាច់​ថែរក្សា​លោកពូ​ឲ្យ​ឆាប់​បាន​ត្រឡប់​មក​កាន់​វេទិកា​សិល្បៈ​វិញ ព្រោះ​អ្នក​ណា​ក៏​ដឹង​ថា​នាយ កុយ​មាន​បេះដូង​ស្រឡាញ់​សិល្បៈ​ពិតប្រាកដ »​។

នាយ​កុយ ឲ្យ​ដឹង​ថា​អំឡុង​ពេល​សម្រាក​ព្យាបាល​បាន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​ហេង ឡុ​ង ទៅ​សួរសុខទុក្ខ និង​ផ្តល់​ប្រាក់​មួយ​ចំនួន ។

លើស​ពី​នេះ​លោក​ហេង ឡុ​ង បាន​ជជីក​សួរ​រឿង​រថយន្ត​ខូច ហើយ​ចង់​ជួយ​រក​លុយ​ជួសជុល​ឲ្យ តែ​នាយ​កុយ​ថា​អាច​ដោះស្រាយ​ខ្លួនឯង​បាន។

នាយ​កុយ មិន​សប្បាយចិត្ត​ចំពោះ​ការ​លើក​ឡើង​ថា​នាយ​ចង់បាន​លុយ​គេ​ជួយ​យក​ជួសជុល​រថយន្ត ។ នាយ​​កុយ ថ្លែង​ថា​«​ខ្ញុំ​ជា​មនុស្ស​ធ្វើបុណ្យ​ណាស់​មិន​ថា​អ្នកសិល្បៈ ឬ​ក្រៅ​សិល្បៈ​ទេ គឺ​ខ្ញុំ​តែងតែ​ជួយ ។

សព​​ណា​ខ្វះ​មឈូស ខ្ញុំ​ទិញ​ជូន ដូច​បងប្អូន​ដឹង​ស្រាប់​ហើយ ។ ម៉្លេះហើយ​ទើប​ដឹង​ថា​បុណ្យ​ធ្វើ​កន្លង​មក​ពិតជា​ជួយ​យើង​តបស្នង​វិញ ខ្ញុំ​ជឿ​លើ​អបិយ​ជំនឿ​នេះ​ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ