ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​បោះបង់​គម្រោង​ផ្លូវ​រថភ្លើង​តម្លៃ​20​ប៊ី​លាន​ដុល្លារ​ចោល

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ លោក​រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច Mohamed Azmin Ali បាន​និយាយ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​បោះបង់​ចោល​គម្រោង​ផ្លូវ​រថភ្លើង​ឆ្នេរ​ខាងកើត​ដែល​មាន​តម្លៃ​២០​ប៊ី​លាន​ដុល្លារ និង​មាន​ក្រុមហ៊ុន China…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ លោក​រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច Mohamed Azmin Ali បាន​និយាយ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​បោះបង់​ចោល​គម្រោង​ផ្លូវ​រថភ្លើង​ឆ្នេរ​ខាងកើត​ដែល​មាន​តម្លៃ​២០​ប៊ី​លាន​ដុល្លារ និង​មាន​ក្រុមហ៊ុន China Communications Construction Co Ltd ជា​ក្រុមហ៊ុន​គ្រប់គ្រង​គម្រោង ។ នេះ​បើ​តាម​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦​មក​រា កន្លង​មក ។

លោក Azmin បាន​ប្រាប់​ដល់​អ្នក​សារព័ត៌​មាននៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ថា ៖« ការ​សម្រេចចិត្ត​នេះ​កើត​មាន​ឡើង ព្រោះ​គម្រោង​នេះ​មានការ​ចំណាយ​ច្រើន​ពេក និង​ច្រើន​ជាង​សមត្ថភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល »។

លោក​បញ្ជាក់​ថា​៖ « ប្រសិនបើ​គម្រោង​នេះ​មិន​ត្រូវ​បាន​បោះបង់​ទេ​នោះ រដ្ឋាភិបាល​នឹង​ត្រូវ​ទប់ទល់​នឹង​អត្រា​ការ​ប្រាក់​ប្រមាណ​៥០០​លាន​រីង​ហ្គី​ត (១២១​លាន​ដុល្លារ​)​ជា​រៀង​រាល់​ឆ្នាំ ហើយ​យើង​មិន​មាន​សមត្ថភាព​ក្នុង​ការ​រ៉ាប់រង​វា​ទេ​។ ដូច្នេះ គម្រោង​នេះ​ត្រូវ​តែ​បោះបង់​ចោល​ដោយ​មិន​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ជាមួយនឹង​ប្រទេស​ចិន »​។

លោក​បាន​បន្ថែម​ថា សំណង​លើកទឹកចិត្ត​ក្នុង​ការ​បោះបង់​គម្រោង​នេះ នឹង​ត្រូវ​បាន​គិតគូរ​ដោយ​ក្រសួង​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​សិក្សា​ដើម្បី​ធានា​ថា ការ​ចំណាយ​មិន​ប៉ះពាល់​ដល់​ថវិកា​រដ្ឋាភិបាល ។ លោក​បាន​បន្ត​ថា រដ្ឋាភិបាល​បាន​ទទួល​បាន​សំណើ​ជា​ច្រើន ប៉ុន្តែ​ពួក​គេ​មិន​ទាន់​សម្រេចចិត្ត​ថា ពួក​គេ​អាច​រក​ក្រុមហ៊ុន​ថ្មី​សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​នេះ​ទេ ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន ក្រុមហ៊ុន China Communications Construction បាន​ផ្តល់​ដំណឹង​ដល់​បុគ្គលិក​ខ្លួន បន្ទាប់​ពី​ក្រសួង​ហិរញ្ញវត្ថុ​ម៉ា​ឡេ​ស៊ី​ណែនាំ​កាលពី​ឆ្នាំ​មុន​ឲ្យ​ផ្អាក​រាល់​កិច្ចសន្យា​ដែល​ទាក់ទិន​នឹង Malaysia Rail Link Sdn ។

Malaysia Rail Link ត្រូវ​បាន​ចាត់តាំង​ឲ្យ​ត្រួតត្រា​លើ​គម្រោង​ខ្សែ​រថភ្លើង​ឆ្នេរ​ខាងកើត​ដោយ​មាន​ក្រុមហ៊ុន China Communications Construction ជា​ម្ចាស់​គម្រោង​ធំ ។ ការ​ចំណាយ​សរុប​សម្រាប់​គម្រោង​នេះ​ត្រូវ​បាន​គិត​ថា​ស្មើ​ប្រមាណ​១៩,៦​ប៊ី​លាន​ដុល្លារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ