ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រាប់​ឲ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្លា​ស្ទិ​ច ងាក​មក​ប្រើ​ផលិតផល​រលាយ​បាន

5 ឆ្នាំ មុន

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​មក​ថា ប្រទេស​ថៃ​បាន​ផ្តល់​ជា​អត្ថប្រយោជន៍​ផ្សេង​ៗ​ដើម្បី​ជំរុញ​ដល់​សណ្ឋាគារ​ក្នុង​ស្រុ​ល​ឲ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្លា​ស្ទិ​ច និង​ចូលរួម​គម្រោង​សណ្ឋាគារ​ថៃ​មិន​ប្រើ​ប្លា​ស្ទិ​ច (Thai Hotels Plastic-Free…

ប្រទេស​ថៃ​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​ឲ្យ​ដឹង​មក​ថា ប្រទេស​ថៃ​បាន​ផ្តល់​ជា​អត្ថប្រយោជន៍​ផ្សេង​ៗ​ដើម្បី​ជំរុញ​ដល់​សណ្ឋាគារ​ក្នុង​ស្រុ​ល​ឲ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្លា​ស្ទិ​ច និង​ចូលរួម​គម្រោង​សណ្ឋាគារ​ថៃ​មិន​ប្រើ​ប្លា​ស្ទិ​ច (Thai Hotels Plastic-Free Project) ។

គម្រោង​នេះ​មានការ​ចូលរួម​ពី​អាជ្ញាធរ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ថៃ​(TAT) និង​សមាគម​ន៍​សណ្ឋាគារ​ថៃ (THA) ដើម្បី​ថែរក្សា​បរិស្ថាន និង​លើកតម្កើង​ទេសចរណ៍​មាន​ចិ​រ​ភាព​ក្នុង​រយៈពេល​វែង ។

ប្រធាន TAT គឺ លោក Yuthasak Supasorn បាន​និយាយ​ថា សណ្ឋាគារ​ដែល​សម្រេច​បាន​តាម​លក្ខខណ្ឌ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូច​ជា​ការ​អនុញ្ញាត​ឲ្យ​ចូលរួម​កម្មវិធី​ពាណិជ្ជកម្ម​ទេសចរណ៍ និង​ការ​ធ្វើ​បទ​បង្ហាញ​ផ្សេង​ៗ​របស់ TAT នៅ​បរទេស ។

លើស​ពី​នេះ​ទៅ​ទៀត ឈ្មោះ​របស់​សណ្ឋាគារ​ទាំងនោះ​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​និង​លើកតម្កើង​តាម​រយៈ​ប្រព័ន្ធ​ផ្សាយ​សាធារណៈ​របស់ TAT និង THA ហើយ​ពួក​គេ​នឹង​ទទួល​បាន​ប័ណ្ណ​បញ្ជាក់​ដែល​អាច​ប្រើ​សម្រាប់​ការ​ត្រួតពិនិត្យ​ស្តង់ដារ​បរិស្ថាន​ផ្សេង​ៗ​ផង​ដែរ ។

អ្នកស្រី Supawan Tanomkieatipume ដែល​ជា​ប្រធាន​របស់ THA បាន​និយាយ​ថា ក្រោម​គម្រោង​នេះ សណ្ឋាគារ​ត្រូវធ្វើ​តាម​លក្ខខណ្ឌ​ជា​ច្រើន​ដូច​ជា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រអប់​ប្លា​ស្ទិ​ច និង​ប្តូរ​មក​ប្រើ​ផលិតផល​ដែល​អាច​រលាយ​បាន​ក្នុងស្រុក​វិញ​។ លក្ខខណ្ឌ​សំខាន់​ៗ​ផ្សេង​ៗ​រួម​មាន កាត់​បន្ថយ​ការ​ប្រើ​ដប​ប្លា​ស្ទិ​ច និង​ទុយោ​ក្នុង​សណ្ឋាគារ​ជាដើម​។

លោក Yuthasak បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា​គម្រោង​នេះ​នឹង​ជួយ​កាត់​បន្ថយ​កាក​សំណល់​ប្លា​ស្ទិ​ច​តាម​សណ្ឋាគារ និង​ទីតាំង​ទេសចរណ៍​ផ្សេង​ៗ ហើយ​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍​អាច​ប្រើ​យុទ្ធ​នាគារ​នេះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ព្រោះ​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ដូច​ជា​ជនជាតិ​អ៊ឺ​រ៉ុ​ប​ព្រួយបារម្ភ​ច្រើន​ពី​ការ​ការពារ​បរិស្ថាន​។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ថៃ​មាន​កាក​សំណល់​ប្លា​ស្ទិ​ច​ជា​ច្រើន​។ យោង​ទៅ​តាម​វិទ្យាស្ថាន​ប្លា​ស្ទិ​ច​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ប្រជាជន​ទាំង ៦៦​លាន​នាក់​របស់​ប្រទេស​នេះ​ប្រើ​ថង់​ប្លា​ស្ទិ​ច​ពីរ​ក្នុង​មួយ​ថ្ងៃជា​មធ្យម​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ