ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខេត្តកំពង់ឆ្នាំង​ឲ្យ​ពលរដ្ឋ​ភូមិ​ខ្លែង​ពណ៌​ប្រញាប់​មក​ផ្ទៀងផ្ទាត់​លើ​បញ្ជី​ដីធ្លី

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យក​កន្ទុយ​ប​ណ្ឌ​ដែល​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ កាលពី​ពេល​កន្លង​ទៅ មក​ធ្វើការ​ផ្ទៀងផ្ទាត់​លើ​សេចក្តី​ប្រកាស​ដែល​បាន​បិទ​ផ្សាយ​នៅ​ព្រឹក​នេះ ហើយ​បើ​ឃើញ​មានការ​ខុសឆ្គងមន្ត្រី​ជំនាញ និង​ធ្វើការ​កែតម្រូវ​ជា​បន្ទាន់​ព្រោះ​រយៈពេល​នៃ​ការ​តវ៉ា​មាន​ត្រឹមតែ​១៥​ថ្ងៃ​ប៉ុណ្ណោះ…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម​អៀង វុ​ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ជួយ​ផ្សព្វផ្សាយ​បន្ត​គ្នា ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យក​កន្ទុយ​ប​ណ្ឌ​ដែល​វាស់វែង​ដីធ្លី​ជា​ប្រព័ន្ធ កាលពី​ពេល​កន្លង​ទៅ មក​ធ្វើការ​ផ្ទៀងផ្ទាត់​លើ​សេចក្តី​ប្រកាស​ដែល​បាន​បិទ​ផ្សាយ​នៅ​ព្រឹក​នេះ ហើយ​បើ​ឃើញ​មានការ​ខុសឆ្គងមន្ត្រី​ជំនាញ និង​ធ្វើការ​កែតម្រូវ​ជា​បន្ទាន់​ព្រោះ​រយៈពេល​នៃ​ការ​តវ៉ា​មាន​ត្រឹមតែ​១៥​ថ្ងៃ​ប៉ុណ្ណោះ ។

សេចក្តី​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ក្នុងភូមិ​ខ្លែង​ពណ៌ ឃុំ​ព្រៃ​មូល នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ ។

ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ដោយ​ការ​លំបាក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទើប​ការ​មក​ចូលរួម​ប្រជុំ​នៅ​ពេល នេះ​មាន​ប្រជាពលរដ្ឋ​ត្រឹមតែ​ជាង​២០០​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នកមាន​បណ្ណ​វាស់​ជា​ប្រព័ន្ធ​មាន​ដល់​ទៅ​២​ពាន់​ក្បាលដី ។ ហេតុនេះ​ហើយ​នៅ​ពេល​ត្រឡប់​ទៅ​វិញ សូម​បងប្អូន​ជួយ​ផ្សព្វផ្សាយ​ឱ្យ​អ្នក​ដែល​មិន​បានដឹង​មក​ពិនិត្យ​លើ​តារាងបញ្ជី​ដែល​បាន​បិទ​ផ្សាយ​ជា​សាធារណៈ​ក្នុង​វត្ត​ខ្លែង​ពណ៌​រយៈពេល​១៥​ថ្ងៃ ហើយ​បើ​ផុតកំណត់​នេះ គឺ​មិន​អាច​តវ៉ា​បាន​ទេ ។ ការ​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ គឺ​ដើម្បី​អោយ​ត្រូវ​គ្នា​ព្រោះ​ពេល​ខ្លះ​មាន​ខុស​ស្រៈ ខុស​ភេទ និង​ទំហំ​ក្បាលដី ជាដើម ដើម្បី​អោយ​មន្ត្រី​ជំនាញ​គេ​កែតម្រូវ​ឡើង​វិញ ។

ជា​ចុងបញ្ចប់​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​ការពារ​ព្រៃឈើ​ធនធាន​ជលផល​ចូល​រួមការ​បង្ក្រាប​គ្រឿង ញៀន និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា ។

យោង​របាយការណ៍​របស់​លោក លី សុភា ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាន​រាយការណ៍​ថា បន្ទាប់​ពី​បំពេញ​បេស​កម្ម​របស់​មន្ត្រី​ជំនាញ​សុរិយោដី ក្នុងភូមិ​ខ្លែង​ពណ៌ អស់​រយៈពេល​ជា​ច្រើន​ខែ​រួច​មក ថ្ងៃនេះ​មន្ត្រី​ជំនាញ​បាន​ចុះ​មក​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការ​វិនិច្ឆ័យ​លើ​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ។

ជាល​ទ្ឋ​ផល​ឃើញ​ថា ក្នុងភូមិ​ខ្លែង​ពណ៌ មានការ​កំណត់​ព្រំ និង​វិនិច្ឆ័យ​លើ​ក្បាលដី​ចំនួន​២៦៦៩​ក្បាលដី ក្នុង​នោះ​ក្បាលដី​កសិកម្ម​ចំនួន​២៤០០​ក្បាលដី ដី​លំនៅ​ឋាន​២៦៥​ក្បាលដី ដី​វត្ត​ចំនួន​១​ក្បាលដី ដី​ទួល​អ្នកតា​១​ក្បាលដី ដី​សាលារៀន​មួយ​ក្បាលដី និង​ដី​រួម​ភូមិ​ចំនួន​១​ក្បាលដី ។

គួរ​បញ្ជាក់​ដែរ​ថា បន្ទាប់​ពី​ចប់​កម្មវិធី​ប្រជាពលរដ្ឋ​បាន​កាន់​កន្ទុយ​ប័ណ្ណ​ទៅ​ពិនិត្យ​ផ្ទៀងផ្ទាត់​លើ​ឯកសារ​ដែល​បាន​បិទ​ជា​សាធារណៈ​ដោយ​ទឹកមុខ​សប្បាយ​រីករាយ ហើយ​សង្ឃឹមថា ពួក​គាត់​នឹង​បាន​ប្លង់​រឹង​កាន់កាប់​ដីធ្លី​ជា​កម្ម​សិទ្ធ​ដោយ​ស្របច្បាប់​ក្នុង​ពេល​ខាង​មុខ​នេះ​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ