ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​ក្នុង​ខេត្ត​បី​របស់​ប្រទេស​ថៃ​កំពុង​ត្រូវប៉ាន់​ឡើង​ខ្លាំង​ជាងគេ

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២៤ ខែមករា​ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ដី​នៅ​ខេត្ត Samut…

ប្រទេស​ថៃ ៖ យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២៤ ខែមករា​ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ដី​នៅ​ខេត្ត Samut Sakhon, Nakhon Pathom និង Nonthaburi បាន​កើនឡើង​ច្រើន​ជាងគេ​កាលពី​ឆ្នាំ​មុន​ខណៈ​ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​ងាក​ទៅ​ចាប់អារម្មណ៍​លើ​ផ្ទះ​ជាន់​ទាប​ៗ ។

លោក Phattarachai Taweewong ដែល​ជា​អនកគ្រប់គ្រង​ផ្នែក​ស្រាវ​ច្រាវ​របស់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ Colliers International Thailand បាន​ឲ្យ​ដឹង​មក​ថា ក្រុមហ៊ុន​អចលនទ្រព្យ​កំពុង​តែ​ងាក​តៅ​កាន់​ផ្ទះ​ដាច់​ដោយឡែក ឬ​ផ្ទះ​ជាន់​ទាប​ៗ​វិញ​ខណៈ​ដែល​ទីផ្សារ​ខុន​ដូ​មានការ​អន់​ថយ ។ ដូច្នេះ​ដី​ទំនេរ​ក្នុង​ខេត្ត​ជិតខាង​ដូច​ជា​នៅ Nakhon Pathom គឺ​ពិតជា​ល្អ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​គម្រោង​ផ្ទះ​ទាំងនេះ ។

យោង​ទៅ​តាម​មជ្ឈមណ្ឌល​ផ្តល់​ព​ត៌​មាន​អចលនទ្រព្យ (REIC) បាន​ឲ្យ​ដឹង​ថា តម្លៃ​ដី​ទំនេរ​នៅ​តំបន់​នៅ Greater Bangkok ដែល​មើលឃើញ​កំណើន​ច្រើន​ជាងគេ​នៅ​ត្រីមាស​ទី​៤​រួម​មាន Phra Khanong-Bang Na-Suan Luang-Prawet ដែល​កើនឡើង​បាន ៦១.៨%​ឯណោះ​។

ក្រៅពី​នោះ​រួម​មាន​ដី​នៅ Samit Sakhon ដែល​ភាគច្រើន​នៅ​សង្កាត់ Muang និង Krathun Ban ។ បន្ទាប់​មក​គឺ​ដី​នៅ Rat Burana-Bang Khunthian-Thung Kru-Bang Bon-Chom Thong ក្នុង​ទីក្រុង​បាងកក ។

ក្រៅពី​នេះ​មាន​ដី​នៅ Nakhon Pathom ដូច​ជា​នៅ​តំបន់ Kamphaeng Saen-Muang-Sam Phran ជាដើម និង Bang Kruai-Bang Yai-Bang Bua Thong-Sai Noi នៅ​ខេត្ត Nonthaburi ផង​ដែរ ។

នៅ​តាម​តំបន់​ជិត​ខ្សែ​រថភ្លើង​វិញ តម្លៃ​ដី​ដែល​កើនឡើង​ច្រើន​ជាងគេ​គឺ​តំបន់​នៅ​តាម​បណ្តោយ​ខ្សែ​ពណ៌​បៃតងខ្ចី​ពី Bearing ទៅ Samut Prakan ដែល​កើន​បាន ៤៤.៦%​។

បន្ទាប់​ពី​នោះ​មាន​តំបន់​ជិត​ខ្សែ​ពណ៌​ក្រហមខ្ចី​ពី Taling Chan ទៅ Sala Ya ដែល​កើន​បាន ៤០.១%, ខ្សែ​ពណ៌​ខៀវ​ពី Bang Kae ទៅ Phutthamonthon Sai 4 ដែល​កើន​បាន ៣៥.៨% ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ