ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោមរហូត​បាន​ខ្លួននាង…​«មានរឿងអី ទុក​ឱ្យ​បង​ទទួលខុសត្រូវ»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ឱ្យដឹងថា យុវជន​ម្នាក់​បាន​ក្លាយជា​អ្នកទោស​ស្នេហា​​ ដោយជាប់​ចោទ​​​ពី​​រំលោភ​លើ​​ក្មេង​ស្រី​ជំទង់​​ម្នាក់ ​បើទោះបីជា​ពួកគេ​​បាន​ព្រមព្រៀងគ្នា ។ ក្នុងពេលពួកគេ​ជិះ​ម៉ូតូ​​ឌុបគ្នា​​ដើរ​លេងនៅ​កោះ​ពេជ្រ​រហូត​ដល់​យប់​ជ្រៅ​ ក៏ឌុបគ្នាទៅដេកក្នុងផ្ទះសំណាក់​១យប់ ។…

រាជធានី​ភ្នំពេញ ​៖ សេចក្តីរាយការណ៍​ឱ្យដឹងថា យុវជន​ម្នាក់​បាន​ក្លាយជា​អ្នកទោស​ស្នេហា​​ ដោយជាប់​ចោទ​​​ពី​​រំលោភ​លើ​​ក្មេង​ស្រី​ជំទង់​​ម្នាក់ ​បើទោះបីជា​ពួកគេ​​បាន​ព្រមព្រៀងគ្នា ។ ក្នុងពេលពួកគេ​ជិះ​ម៉ូតូ​​ឌុបគ្នា​​ដើរ​លេងនៅ​កោះ​ពេជ្រ​រហូត​ដល់​យប់​ជ្រៅ​ ក៏ឌុបគ្នាទៅដេកក្នុងផ្ទះសំណាក់​១យប់ ។ ​ព្រឹក​ឡើង​នៅថ្ងៃទី២៨ មករា នាង​​ជា​សង្សារបាន​ប្រាប់​​ម្ដាយ ក៏នាំគ្នា​​​​​ដាក់​ពាក្យ​បណ្ដឹង​សុំ​ឱ្យ​​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ​ជួយ​ឃាត់​ខ្លួន​យុវជន​នោះដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

​ហេតុការណ៍ ដែលពួកគេរួមរ័កគ្នានេះ​ គឺនៅ​​ក្នុងផ្ទះ​សំណាក់យីហោ «​ធា​រី​យ៉ា​» ចំណុច​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​។ ជនសង្ស័យ​មាន​​ឈ្មោះ​ខេ​ង ចិ​ត្ត្រា អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុក​កំណើតនៅ​​ភូមិ​អណ្តូង​ចំបក់ ឃុំ​វាល​ពន់ ស្រុក​ឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ ​ចំណែក​ក្មេងស្រីមាន​​អាយុ​១៥​ឆ្នាំ ​ជា​កម្ម​ការិនី​រោងចក្រ​កាត់ដេរ ​។

តាម​ប្រភព​ឱ្យដឹងទៀត​ថា យុវជន​ខាងលើ​និង​ក្មេង​ស្រី​​មាន​ទំនាក់ទំនង​ស្នេហានឹង​​គ្នាជា​ច្រើន​ថ្ងៃ​មក​ហើយ​។ លុះ​​​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៦ ​មករា ​អ្នក​ទាំង​២​​​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ដើរ​លេង ​នៅ​មជ្ឈមណ្ឌល​ពិ​ព​ណ៌​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ​ ។ ​ដល់​​យប់​ជ្រៅេ ​​ទើបពួកគេ​ចាក​ចេញពី​កោះ​ពេជ្រ​ ប៉ុន្តែ​មិន​បាន​ជិះ​​​ត្រឡប់​ទៅ​ផ្ទះ​​​ទេ ដោយបបួលទៅដេក​ផ្ទះ​សំណាក់​​​​យីហោ «​ធា​រី​យ៉ា​» នោះ។​

ប្រភព​ដដែល​​​បន្ត​ថា ​នៅ​ម៉ោងជាង​១១​យប់​ថ្ងៃដដែល ក្មេងស្រី​​បាន​​​ប្រាប់ទៅ​ជនសង្ស័យ​​ថា «​នាង​ខ្លាច​ស្ដីបន្ទោស​រឿង​ដើរ​បាត់​ពី​ផ្ទះ​មួយ​យប់​​នេះ​ណាស់​» ​តែ​​យុវជន​ជនសង្ស័យ​​បាន​ប្រាប់​​​នាង​​ថា «​កុំ​ខ្លាច​អី ​បើ​ម្តាយ​អូន​ស្តីបន្ទោសឬ​ធ្វើ​អ្វីអូន​ ទុក​ឱ្យ​បង​ជា​អ្នក​ទទួលខុសត្រូវ»​។​​​ នៅ​ក្នុងបន្ទប់ផ្ទះសំណាក់ ជនសង្ស័យ​​​បានលួងលោមនាងដោយ​​សុំ​រួមរ័ក​ជា​ច្រើន​​ដង តែ​​​ត្រូវ​នាង​បដិ​សេធ​មិន​ព្រមទេ ​។

​​ទោះបីជា​បែប​នេះ ​រ​ហូត​ដល់​ម៉ោង​៥​ព្រឹក​ចូលថ្ងៃទី​២៧ ​មករា​ ជនសង្ស័យបានលួងនាង​រួមរ័ក​​ហើយ ទើប​ពួកគេ​ជិះ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​។ ពេលមកដល់ផ្ទះ​ ​ស្ត្រី​ជា​ម្ដាយ​បាន​ជជីក​សួរ​ដេញដោល​​ រហូត​ធ្លាយ​រឿង​រួម​រ័កគ្នា​​​​តែម្តង ។

អត្ថបទសរសេរ ដោយ